AMS Economyទំនេរពីការងារ មកលក់ត្រីឆ្អើររកចំណូលបន្ថែមតាមអនឡាញ និងជួយលើកកម្ពស់ជីវភាពសហគមន៍
សៀមរាប ៖ ដោយសារតែមិនចង់នៅទំនេរច្រើន ហើយគាប់ជួនខ្លួនក៏ជាអ្នកលក់ផលិតផល និងត្រីងៀតតាមបណ្តាញសង្គមផងដែរនោះ ក៏កើតមានគំនិតចង់ពង្រីកអាជីវកម្មបន្ថែមដោយការប្រមូលទិញត្រីឆ្អើរពីប្រជាសហគមន៍ដែលរស់នៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាបយកមកលក់ ហើយជាលទ្ធផលគឺអាចទទួលបានចំណូលបន្ថែម ហើយអាចស្វែករកទីផ្សារជួយដល់ប្រជាសហគមន៍ដែលជាអ្នកផលិតត្រីឆ្អើរផងដែរ។
ត្រីឆ្អើរ ជាប្រភេទអាហារក្រៀមមួយប្រភេទដែលប្រជាជនខ្មែរ ក៏ដូចជាមនុស្សទូទៅនិយមចូលចិត្តទទួលទាន ត្បិតគេអាចយកទៅច្នៃធ្វើជាម្ហូបអាហារសម្រាប់ទទួលទានបានច្រើនមុខប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ មិនថាជាការទទួលទានដោយផ្ទាល់ជាមួយបន្លែញាំ ស្ងាយបុក ឬយកទៅចម្អិនជាមុខសម្លរនោះទេ ហើយម៉្យាងវិញទៀត គេក៏អាចរក្សាទុកត្រីឆ្អើរបានយូរខែ។

អ្នកស្រី អឿ មាលា ជាអាជីវករម្នាក់ដែលមានលក់កសិផលធម្មជាតិ ត្រីងៀត និងត្រីឆ្អើរតាមបណ្តាញសង្គមម្នាក់ស្ថិតនៅភូមិ ភូមិព្រះត្រពាំង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប។ ហេតុផលដែលជំរុញឱ្យអ្នកស្រីចាប់ចិត្តបង្កើតអាជីវកម្មលក់ផលិតផលធម្មជាតិ ដោយសារតែគ្រាមួយនៅពេលដែលអ្នកស្រីចុះបំពេញការងារនៅតាមស្រុក-ភូមិ ហើយបានឃើញផលិតផលធម្មជាតិដែលបង្កបង្កើនផលឡើងដោយបងប្អូនប្រជាកសិករ ប៉ុន្តែពុំសូវមានទីផ្សារ អ្នកស្រីក៏ប្រមូលទិញ ហើយយកមកដាក់លក់តាមបណ្ដាញសង្គម ក៏ចាប់ផ្តើមមានអតិថិកម្ម៉ង់ជាបន្តបន្ទាប់ រហូតមានការផ្គត់ផ្គង់ទាំងការបោះដុំ និងលក់រាយ។
អ្នកស្រីបន្ថែមថា ៖
“បច្ចុប្បន្ននេះ សម្រាប់ការប្រមូលទិញត្រីឆ្អើរយកមកលក់បន្តនៅតាមបណ្តាញសង្គម ឬតាមអនឡាញ គឺខ្ញុំមិនទាន់បានចងក្រងជាសហគមន៍ធំដុំអ្វីនៅឡើយទេ តែយើងខ្ញុំបានប្រមូលទិញត្រីឆ្អើរពីបងប្អូននៅក្នុងខាងកំពង់ធំចំនួន៥គ្រួសារ និងនៅក្នុងខេត្តសៀមរាបមានចំនួន ៣គ្រួសារ ហើយតាមរយៈសកម្មភាពនៃមុខអាជីវកម្មទិញ-លក់ត្រីឆ្អើរនេះ ខ្ញុំក៏ទទួលបានចំណូល ប្រជាសហគមន៍ដែលជាអ្នកផលិតត្រីឆ្អើរក៏ទទួលបានចំណូល និងមានទីផ្សារសម្រាប់ពួកគាត់ផងដែរ”

អ្នកស្រីបន្តទៀតថា ត្រីឆ្អើរដែលទទួលយកមកលក់គឺជាប្រភេទត្រីធម្មជាតិ ធ្វើឡើងតាមទម្លាប់ខ្មែរ និងគ្មានប្រើសារធាតុរក្សាទុក ដោយមានប្រភេទត្រីតាមរដូវ ដូចជា ខែតុលា ដល់ខែធ្នូ សម្បូរត្រីចង្វាមូល ដែលអាចផ្គត់ផ្គង់បានច្រើន និងឆាប់រហ័ស ហើយលក់ដាច់ខ្លាំង ទាំងអ្នកក្នុងតំបន់ និងទីក្រុង ក្រៅពីនេះនៅមានប្រភេទត្រីកញ្ចុះឆ្អើរក៏ពេញនិយមដែរ ជាពិសេសនៅរដូវត្រីកញ្ចុះពង ដែលរកត្រីឱ្យភ្ញៀវស្ទើរពុំបាន។
អ្នកស្រីបញ្ជាក់ថា ៖
“សម្រាប់ប្រភេទត្រីឆ្អើរ យើងមានដូចជា ត្រីរៀល ត្រីកេស ត្រីអណ្ដែង ត្រីចង្វាមូល ត្រីកញ្ចុះ ត្រីតាឱនជាដើម ឬក៏ត្រីឆ្អើរបកសាច់ដែលមានតម្លៃថ្លៃជាងគេ។ លើកលែងតែសម្រាប់ត្រីចង្វាមូលឆ្អើរ យើងអាចលក់ក្នុងតម្លៃត្រឹមតែ ២២ ០០០ – ២៥ ០០០រៀលក្នុងមួយដុំ”
ដោយឡែក ចំពោះអតិថិជនដែលគាំទ្រត្រីឆ្អើររបស់អ្នកស្រី ភាគច្រើនជាអ្នកនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងមានបងប្អូនខ្លះទិញបន្តយកទៅក្រៅប្រទេស ដូចជា អាមេរិក អូស្ត្រាលី ថែមទៀតផង ដោយសារតែត្រីឆ្អើរទាំងនោះមានលក្ខណៈពិសេស ជាប្រភេទត្រីធម្មជាតិដែលប្រជាក្នុងសហគមន៍នេសាទបាន ហើយធ្វើការសម្អាតកាត់ក្បាល វះពោះលាងសម្អាតចៀសវាងមានជាតិល្វីង ហើយមានរសជាតិប្រៃតិចៗ ស្រួយឆ្ងាញ់អាចច្នៃជាម្ហូបបានច្រើនមុខ ដូចជា ស្លរ ញ៉ាំ បុកធ្វើជាម្សៅត្រីឆ្អើរ ឬហូបជាមួយជ្រក់ត្រពាំងព្រិចក៏រឹងតែឆ្ងាញ់។
ទាក់ទងនឹងការរក្សាទុក អ្នកស្រីបានរៀបរាប់ថា ត្រីឆ្អើរអាចរក្សាទុកបានរយៈពេលយូរដល់ទៅ ៥-៦ខែ នៅកន្លែងស្ងួត កុំឱ្យត្រូវទឹក និងរក្សាវាកុំឱ្យហប់ដែលអាចដុះផ្សិត លុះនៅពេលដែលចង់ហូប ឬទទួលទានគេអាចយកទៅធ្វើការកម្ដៅឱ្យត្រីស្រួយ ហើយអាចហូបបានតែម្ដង។ យ៉ាងណាក៏ដោយ អ្នកស្រីក៏បានបង្ហាញពីផលលំបាក និងកត្តាប្រឈមផងដែរថា បច្ចុប្បន្ននេះ ដោយការលក់ត្រីឆ្អើរជាការធ្វើឡើងបន្ទាប់បន្សំបន្ថែមពីលើអាជីកម្មស្នូល មានពេលខ្លះអ្នកស្រីមិនអាចឆ្លើយតបជាមួយអតិថិជនតាមអនឡាញបានទាន់ពេលនោះទេ ក្រៅពីនេះ សម្រាប់ការវេចខ្ចប់គឺនៅមិនទាន់ស្អាតនៅឡើយ។ ប៉ុន្តែនៅពេលអនាគត អ្នកស្រីក៏មានគម្រោងរៀបចំផែនការបង្កើតជាម៉ាកយីហោ ធ្វើការវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងរឹតបន្តឹងទៅលើគុណភាព និងអនាម័យ ជាពិសេសចង់ពង្រីកការលក់ឱ្យបានកាន់តែទូលាយ ទាំងនៅក្នុងតំបន់ នៅក្នុងប្រទេស និងនៅក្រៅប្រទេស៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្លុក BRICS កំពុងបន្តស្វែងរកការអភិវឌ្ឍបណ្ដាញហិរញ្ញវត្ថុទាំងសាច់ប្រាក់ និងឌីជីថលដែលអាចតភ្ជាប់គ្នា ដើម្បីសម្រួលពាណិជ្ជកម្ម ន...

កម្ពុជាបាននាំចេញអង្ករចំនួន ១៧៧,៧០០ តោនទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៥២.៧ ភាគរយ បើធៀបនឹងរយៈពេល...

ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...
កម្មវិធីពិសេសរបស់ AMS ECONOMY























































