AMS Economyពីដីស្រែធម្មតាមិនសូវទទួលបានផល ប្រែក្លាយទៅជាស្រែបង្កងអូស្ត្រាលី អាចទទួលបានចំណូលខ្ពស់
ការធ្វើស្រែនាពេលបច្ចុប្បន្ននេះហាក់មិនសូវមានផលចំណេញច្រើននោះទេ ដោយសារកត្តាចំណាយច្រើនទៅលើថ្លៃដើម តាំងពីពូជស្រូវ ថ្លៃជី ក៏ដូចជាការចំណាយផ្សេងៗរហូតទទួលបានផល។ ប៉ុន្តែប្រសិនបើកសិករអាចពិចារណាច្នៃដីស្រែដែលមិនសូវទទួលបានផលចំណេញនោះឱ្យទៅជាកន្លែងសម្រាប់ចិញ្ចឹមបង្កងអូស្រ្តាលីវិញនោះ អាចនឹងទទួលបានផលចំណេញច្រើន ដោយគ្រាន់តែធ្វើការកែច្នៃសម្រាប់ចិញ្ចឹមជាលក្ខណៈធម្មជាតិ ចំណាយពេលមើលថែទាំតិច អាចទទួលបានផលច្រើន និងមានតម្រូវការទីផ្សារខ្ពស់។

លោក ពៅ ប៉ឹង ជាអ្នកចិញ្ចឹមបង្កងអូស្ត្រាលីក្នុងស្រែមួយរូបមានទីលំនៅនៅភូមិដំរីស្លាប់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានមានប្រសាន៍ប្រាប់ AMS ឱ្យដឹងថា ការច្នៃដីស្រែឱ្យទៅជាស្រែបង្កងអូស្ត្រាលី គឺទទួលបានផលចំណេញច្រើន ដោយសារមិនចាំបាច់ចំណាយទៅលើការរៀបចំប្រព័ន្ធចិញ្ចឹមដូចជាអាង បណ្តាញចេញចូល និងដំបូលនោះទេ ពោលគឺអាចចិញ្ចឹមនៅក្នុងស្រែតាមធម្មជាតិ ជាមួយអាកាសធាតុអំណោយផលនៅក្នុងកម្ពុជា ហើយម្យ៉ាងទៀត នៅក្នុងស្រែមានទឹកគ្រប់គ្រាន់ផងនោះ គឺអាចចិញ្ចឹមបង្កងអូស្រ្តាលីបានផលល្អ។

លោកបញ្ជាក់ថា ៖
“បងប្អូនដែលមានដីស្រែ ហើយមិនសូវទទួលបានផលពីការធ្វើស្រូវ និងមិនសូវចំណេញ អាចពិចារណាងាកមកចិញ្ចឹមបង្កងអូស្ត្រាលីនៅក្នុងស្រែវិញបាន ដោយសារការចិញ្ចឹមនេះមិនពិបាកអ្វីច្រើននោះទេ ជាក់ស្ដែងដូចជាខ្ញុំផ្ទាល់ដែលមានដីស្រែទំនេរទុកចោលក៏ច្នៃចិញ្ចឹមបង្កងអូស្ត្រាលីបែបធម្មជាតិ ជាពិសេសនៅក្នុរដូវវស្សាដែលមានទឹកស្រាប់ គឺងាយស្រួលមិនចំណាយពេលច្រើន អាចសល់ពេលទៅធ្វើការងារផ្សេងទៀតបាន”
ម្ចាស់កសិដ្ឋានខាងលើបន្ថែមថា ៖
“ចំពោះបង្កងអូស្ត្រាលីរបស់យើងមានទីផ្សារល្អ ដែលយើងអាចលក់ទៅឱ្យខាងភោជនីយដ្ឋាននៅរាជធានីភ្នំពេញ និងខាងខេត្តព្រះសីហនុ ហើយតម្លៃយើងអាចលក់បានខ្ពស់គួរសមគឺមិនក្រោម ២០ដុល្លារទេក្នុងមួយគីឡូក្រាម។ ឯភ្ញៀវក៏ពេញចិត្តនឹងតម្លៃនេះដោយសាររសជាតិបង្កងយើងខុសពីបង្កងតាមផ្សារ ដោយសារយើងចិញ្ចឹមបែបធម្មជាតិ ហើយក្រៅពីនេះយើងក៏មានលក់រាយៗខ្លះដែរ ដែលអតិថិគាត់ឃើញតាមបណ្ដាញសង្គម និងកម្ម៉ង់ទិញ”

លោក ពៅ ប៉ឹង បានបន្តថា ៖
“សម្រាប់បច្ចុប្បន្ន យើងមានចិញ្ចឹម២បែប ទាំងក្នុងស្រែ និងក្នុងស្រះ ដោយក្នុងនោះយើងបានពង្រីកជាបន្តបន្ទាប់មានជាង១០ស្រះ និងចិញ្ចឹមក្នុងស្រែប្រមាណ ៣ស្រែផ្សេងទៀត ដោយយើងលើកភ្លឺជុំវិញទំហំប្រមាណ ៤០ម៉ែត្របួនជ្រុង។ ចំណែកចំនួនកូនបង្កងយើងដាក់ទៅតាមទំហំដោយក្នុងមួយស្រះយើងមានប្រមាណ ជាង១ម៉ឺនកូន ហើយសម្រាប់ការដាក់គឺក្នុងមួយម៉ែត្រការ៉េ យើងដាក់កូនបង្កងប្រមាណ ៥-១០ក្បាល”
ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងការចិញ្ចឹម គឺអាស្រ័យទៅតាមខ្នាត ដោយខ្នាតលេខ១ ជាខ្នាតធំ ក្នុង១គីឡូក្រាមប្រមាណ ៧-១០ក្បាល អាចចំណាយចិញ្ចឹម ៦ខែឡើងទៅ សម្រាប់ខ្នាតលេខ២ មានប្រមាណ ២០ក្បាលក្នុងមួយគីឡួក្រាម ប្រើរយៈពេលប្រមាណ៤ខែ ហើយខ្នាតលេខ៣ មានប្រមាណ២៥ក្បាលក្នុងមួយគីឡូក្រាម ចំណាយពេលចិញ្ចឹមជាង៣ខែ គឺអាចប្រមូលផលបានហើយ។ ដោយឡែក ចំពោះការឱ្យចំណីបង្កង គេអាចប្រើចំណីធម្មជាតិ និងចំណីដែលនាំចូលពីប្រទេសជិតខាង ក៏ប៉ុន្តែភាគច្រើនគេក៏អាចប្រើចំណីធម្មជាតិដែលមាននៅក្នុងស្រែ ឬនៅក្នុងស្រះស្រាប់ ដូចជា សារាយ ចក ប្លង់តុង និងកសិផលជុំវិញផ្ទះ ដូចជា ផ្លែស្វាយទុំ បន្លែ ល្ពៅ សណ្ដែកបាយ ដែលជាផលិតផលក្នុងស្រុក និងជាផ្នែកមួយអាចជួយដល់សេដ្ឋកិច្ចកសិករផងដែរ។ ក្រៅពីនេះ នៅររដូវវស្សា គេអាចប្រើដូចជាក្ដាម ខ្យង ដែលរកបាន និងបុកដាក់ឱ្យបង្កងស៊ីទាំងអស់ ពោលគឺបង្កងប្រភេទនេះងាយស្រួលឱ្យចំណី ស៊ីមិនរើសមុខឡើយ។ នេះជាអ្វីដែលម្ចាស់កសិដ្ឋានខាងលើបានលើកឡើង។

លោកបញ្ជាក់ទៀតថា ៖
“និយាយរួមទៅ សម្រាប់ការចិញ្ចឹមបង្កងអូស្ត្រាលីនេះ នៅក្នុងស្រះមានច្រើនខ្នាតគឺយើងអាចប្រមូលផលបណ្ដើរៗចាប់ពីបីខែឡើងទៅ ហើយសម្រាប់លក្ខណៈពិសេសគឺយើងទុកវាកាន់តែយូរ បង្កងកាន់តែធំ កាន់តែត្រូវប៉ាន់ និងលក់បានកាន់តែថ្លៃ”
គួរបញ្ជាក់ដែរថា លោកបានចាប់ផ្ដើមចិញ្ចឹមបង្កងអូស្ត្រាលីក្នុងស្រែតាំងពី២០១៩ ពោលគឺប្រមាណ៤ឆ្នាំហើយ ដែលដំបូងឡើយលោកចាប់ផ្ដើមពីកូនបង្កងប្រមាណ ៣០០ក្បាល ដោយក្នុងមួយក្បាលថ្លៃ២០០០រៀល ហើយក៏បានពង្រីកការចិញ្ចឹមជាបន្តបន្ទាប់រហូតមានបង្កងរាប់ម៉ឺនក្បាលដូចសព្វថ្លៃនេះ។
សម្រាប់បច្ចេកទេស ដោយសារបង្កងនេះជាបច្ចេកទេសថ្មី ក៏មិនសូវមានឯកសារច្រើន លោកបានសាកសួរពីអ្នកធ្លាប់ចិញ្ចឹមដែលមានបទពិសោធអំពីបញ្ហាប្រឈម និងដំណោះស្រាយ រួមជាមួយនឹងការស្រាវជ្រាវឯកសារបរទេសផ្សេងៗបន្ថែមផងដែរ។
ចំពោះបញ្ហាប្រឈម លោក ពៅ ប៉ឹង បានរៀបរាប់ថា ៖
“ដោយសារយើងចិញ្ចឹមនៅក្នុងស្រែអាចរងផលប៉ះពាល់ពីការបាញ់ថ្នាំពុលពីស្រែជិតខាង ដែលអាចធ្វើឱ្យបង្កងរបស់យើងមានបញ្ហាប្រសិនបើទឹករាក់ តែប្រសិនបើទឹកជ្រៅបង្កងអាចមុជចុះទៅបានជ្រៅក៏មិនមានចោទជាបញ្ហាអ្វីដែរ។ បញ្ហាទី២ គឺទឹកជំនន់ដែលអាចធ្វើឱ្យបាត់បង់ បាកច្រោះទឹក ដែលយើងធ្លាប់បាត់បង់បង្កងប្រមាណ ២ស្រះដែរ។ ចុងក្រោយគឺប្រភពទឹក ពិសេសនៅខែប្រាំង មានផលលំបាកដោយសារកន្លែងយើងនៅឆ្ងាយពីប្រភពទឹក ដែលយើងត្រូវជីកស្រះធំមួយដើម្បីស្តុកទឹកទុកប្រើប្រាស់”
យ៉ាងណាមិញ នាពេលអនាគត លោកចង់ពង្រីកការចិញ្ចឹម ក៏ដូចជាសិក្សាដើមទុកបន្ថែមទៀតដើម្បីពង្រីកមុខរបរមួយនេះឱ្យកាន់តែធំ ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ក្រៅពីនេះ លោកក៏ចង់ធ្វើការសិក្សាឱ្យស៊ីជម្រៅពីប្រទេសជិតខាងទៅលើបច្ចេកទេសនៃការចិញ្ចឹមបានជោគជ័យ ក៏ដូចជាស្វែងរកឱកាសជាដៃគូសហការផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































