ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំកម្មវិធី សាទរជីវិតជាមួយ FWD Time to Play ដើម្បីគាំទ្រឱ្យអតិថិជន និងក្រុមគ្រួសារកម្ពុជាកាន់តែច្រើនរស់នៅដោយភាពរីករាយ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំកម្មវិធី «សាទរជីវិតជាមួយ FWD Time to Play» នៅសណ្ឋាគារ Sun and Moon Riverside ដែលកម្មវិធីនេះទទួលបានការអញ្ជើញចូលរួមពីអតិថិជន គណៈគ្រប់គ្រង និងក្រុមការងាររបស់ក្រុមហ៊ុន។
កម្មវិធីនេះប្រារព្ធឡើងដើម្បីបង្ហាញជូននូវយុទ្ធនាការទីផ្សារថ្មីមួយមានឈ្មោះថា FWD Time to Play ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅបណ្ដាទីផ្សារនានារបស់ក្រុមហ៊ុន FWD នៅក្នុងតំបន់អាស៊ី។ បន្ថែមពីការនាំយកយុទ្ធនាការនេះមកកម្ពុជា កម្មវិធីនេះក៏ជាវេទិកាសំខាន់មួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងស្វែងយល់បន្ថែមអំពីតម្រូវការនៃការការពារហិរញ្ញវត្ថុដែលក្រុមគ្រួសារកម្ពុជាត្រូវការផងដែរ។
នៅក្នុងកម្មវិធីនេះដែរ កញ្ញា ទិន កញ្ញា នាយិកាគ្រប់គ្រងនាយកដ្ឋានទីផ្សារនៃក្រុមហ៊ុន FWD Cambodia បានចែករំលែកអំពីគោលបំណងនៃយុទ្ធនាការ FWD Time to Play ថា៖ «យុទ្ធនាការ FWD Time to Play មានគោលដៅជំរុញឱ្យយើងមានភាពក្លាហានក្នុងការសម្រេចក្ដីស្រមៃដែលយើងមានដោយមិនរង់ចាំពេលណាឡើយ ពោលគឺនៅក្នុងថ្ងៃនេះតែម្ដង។ យើងចង់លើកទឹកចិត្តឱ្យបុគ្គលគ្រប់រូបមានភាពក្លាហានចាប់យកក្ដីស្រមៃរបស់ខ្លួនដោយផ្តោតលើពេលវេលាសំខាន់ៗពីរគឺពេលថ្ងៃរះ និងពេលថ្ងៃលិច ដើម្បីឱ្យបុគ្គលម្នាក់ៗអាចសម្រេចបាននូវក្ដីប្រាថ្នា និងរស់នៅប្រកបដោយភាពរីករាយជារៀងរាល់ថ្ងៃ។»