AMS EconomyHavard ៖ ចិនកំពុងវ៉ាដាច់អាមេរិកចំពោះវិស័យបច្ចេកវិទ្យាថ្មីៗ និងសំខាន់ៗមួយចំនួន
វិភាគ ៖ ជាប្រធានបទមួយគួរឲ្យចាប់អារម្មណ៍ចំពោះសេដ្ឋកិច្ចមហាយក្សចិន និងសេដ្ឋកិច្ចអាមេរិក ថាតើមួយណានឹងអាចក្លាយទៅជាអ្នកដឹកនាំឈានមុខគេរបស់ពិភពលោកនាពេលខាងមុខ ខណៈដែលយក្សចិនដែលជារោងចក្រពិភពលោកហាក់ដូចជាមិនមានសកម្មភាពថមថយឡើយទោះបីជាក្នុងបញ្ហាកូវីដក៏ដោយ ហើយនៅតែអាចរក្សាបានកំណើនសេដ្ឋកិច្ច ជាមួយនឹងដំណើរឈានទៅរកការពង្រីកឥទ្ធិពលទៅតាមបណ្តាប្រទេសនានា រាប់ទាំងទ្វីបអ៊ឺរ៉ុប អាហ្វ្រិក និងអាស៊ីខ្លួនឯងផងដែរ។

បើទោះបីជាមិនអាចបែងចែកឲ្យដាច់បាននៅពេលនេះក្តី ប៉ុន្តែបើនិយាយពីសេដ្ឋកិច្ចតាមបែបឧស្សាហកម្ម បច្ចេកវិទ្យាវិញ នៅពេលនេះចិនគឺត្រូវបានអ្នកជំនាញមើលឃើញថាពិតជាបាននាំមុខអាមេរិកមួយជំហានរួចទៅហើយ ដោយក្នុងនោះសូម្បីតែសកលវិទ្យាល័យដ៏ល្បីបំផុតរបស់អាមេរិកដែលមានជំនាញខាងអាជីវកម្ម និងពាណិជ្ជកម្ម Havard University ក៏បានទទួលស្គាល់ទៅលើភាពរីកចម្រើនរបស់ចិនដែរ។

ជារបាយការណ៍ស្រាវជ្រាវមួយដោយមជ្ឈមណ្ឌល Belfer Center នៃសកលវិទ្យា Havard បានអះអាងថា ចិនបានហក់ឡើងយ៉ាងខ្លាំងគ្មានអ្នកណាអាចទប់បានឡើយចំពោះបច្ចេកវិទ្យាទំនើបៗ ដោយគិតត្រឹមឆ្នាំ២០២០ប៉ុណ្ណោះ កំព្យូទ័រជាង ២៥០លានគ្រឿង រថយន្តទំនើបជាង២៥លានគ្រឿង និងស្មាតហ្វូនដល់ទៅជាង ១,៥០០លានគ្រឿង ត្រូវបាននាំចេញពីប្រទេសចិនចាក់ចូលក្នុងទីផ្សារសកលលោក។
ក្រៅពីនោះ របាយការណ៍ដដែលក៏បានបង្ហាញដែរថាភ ស្តុតាងធំៗចំនួន៥ទៀត ដែលបានបញ្ជាក់ថា ចិនពិតជាអាចក្លាយជាប្រទេសឈរនលំដាប់ថ្នាក់លេខ១របស់ពិភពលោកជំនួសអាមេរិកបាន ៖
១- បច្ចេកវិទ្យាសិប្បនិម្មិត (Artificial Intelligence) ៖ អតីត CEO របស់ Google លោក Eric Schmidt បានអះអាងថា បច្ចេកវិទ្យា AI របស់ចិននៅពេលនេះគឺមានកម្រិតពេញលេញដែលមានន័យថា អ្វីដែលអាមេរិកមាននៅពេលនេះ ចិនក៏មានរួចរាល់ទៅហើយដែរ ហើយអាចមានកម្រិតលើសពីអាមេរិកផង។
២- បច្ចេកវិទ្យាអ៊ីនធឺណេតល្បឿនលឿន 5G ៖ គិតត្រឹមឆ្នាំ២០២០ប៉ុណ្ណោះ អ្នកប្រើប្រាស់ 5G នៅប្រទេសចិនមានចំនួនដល់ទៅ១៥០លាននាក់រួចទៅហើយ ខណៈអាមេរិកមានត្រឹមតែ ៦លាននាក់ ហើយស្ថានីយ 5G មាន៧០ម៉ឺនកន្លែងនៅចិនតែអាមេរិកមានត្រឹមតែ៥ម៉ឺនកន្លែង
ប៉ុណ្ណោះ។
៣- បច្ចេកវិទ្យាកំព្យូទ័រកម្រិតខ្ពស់បំផុត (Quantum computing) ៖ Havard បានរកឃើញថា ចិនបានធ្វើសកម្មភាពជាច្រើនទៅលើវិស័យ Quantum Information Science (QIS) ដែលរួមមានទាំង Quantum Computing នេះផង Quantum Communication ផង
និង Quantum Sensing ផង ហើយបច្ចុប្បន្នការចំណាយរបស់ចិនលើវិស័យទាំងនេះគឺមានទំហំច្រើនជាងអាមេរិកដល់ទៅ៤ដង។
៤- ផលិតផលបន្ទះឈីប (Semiconductors) ៖ សមាគមន៍អ្នកផលិតបន្ទះឈីបបានព្យាករណ៍ថា ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះចិននឹងអាចក្លាយជាអ្នកផលិតដល់ទៅ៤០ភាគរយនៃផលិតផលសរុបរបស់ទីផ្សារសកលលោក ដែលនឹងចាប់យកបានចំណែកទីផ្សារបានទៅដល់២៤ភាគរយ។ ៥- បច្ចេកវិទ្យាជិវៈ(Biotechnology) និងបច្ចេកវិទ្យាបៃតង (Green Technology) ៖ ឆ្នាំ២០០០ ចិនអាចផលិតថាមពលបៃតងបានត្រឹមតែ១ភាគរយប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះទំហំដែលចិនធ្វើបានគឺមានទៅដល់៧០ភាគរយនៃថាមពលបៃតងដែលសកលលោកអាចផលិតបាន ខណៈដែលអាមេរិក បានដើរបញ្ច្រាសដោយមានឈ្មោះថាជាប្រទេសផលិតបានដល់ទៅ៣០ភាគរយកាលពីឆ្នាំ២០០០ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ បានប្រមាន១ភាគរយប៉ុណ្ណោះនៃទីផ្សារពិភពលោក ហើយតាមការព្យាករណ៍នៅឆ្នាំ២០២៨ខាងមុខនេះ ចិននឹងអាចផលិតរថយន្តអគ្គិសនីបានច្រើនជាងអាមេរិកជាក់ជាមិនខាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































