AMS Economyឯកឧត្តម ជា ចាន់តូ ៖ កម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុដើម្បីគ្រប់គ្រងសម្ពាធអតិផរណា
ភ្នំពេញ ៖ ដោយសារឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារនៅលើពិភពលោក បានជំរុញឱ្យអតិផរណានៅកម្ពុជាកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ ខណៈធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណា ក៏ដូចជាគាំទ្រការស្តារកំណើនសេដ្ឋកិច្ច។

ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា នៅកម្ពុជា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការគ្រប់គ្រងការឆ្លងនិងបង្ការការរាលដាលនៃជំងឺកូវីដ-១៩ ដោយអត្រាចាក់វ៉ាក់សាំងបានកើនដល់ជាង ៩៤% នៃចំនួនប្រជាជនសរុប ហើយអត្រាអ្នកឆ្លងមានកម្រិតទាបធៀបនឹងតំបន់ ដែលបានជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងជាលំដាប់។

នៅក្នុងវិស័យកម្មន្តសាល ផលិតផលកម្មន្តសាលសម្រាប់នាំចេញបានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលផលិតផលកម្មន្តសាលបម្រើទីផ្សារក្នុងស្រុកកើនឡើងយ៉ាងឆាប់រហ័ស។ វិស័យទេសចរណ៍ទទួលបានកំណើនវិជ្ជមានឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានដកចេញវិធានសុខាភិបាលចំពោះភ្ញៀវអន្តរជាតិចូលមកកម្ពុជា ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង ទោះជាក្នុងល្បឿនយឺតក៏ដោយ។
វិស័យទេសចរណ៍ក៏ត្រូវបានគាំទ្រផងដែរដោយទេសចរក្នុងស្រុក ដែលបានកើនឡើងគួរឱ្យកត់សម្គាល់ក្រោយពេលស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល។ ចំពោះវិស័យសំណង់និងអចលនទ្រព្យ បានបង្ហាញសញ្ញាងើបឡើងសន្សឹមៗ ដោយសារកំណើនតម្រូវការក្នុងស្រុក លំហូរវិនិយោគបរទេស និងកំណើនឥណទានទៅកាន់វិស័យទាំងនេះ។ ចំណែកឯ វិស័យកសិកម្មបន្តកើនឡើងក្នុងល្បឿនយឺត និងបានរួមចំណែកកាត់បន្ថយសម្ពាធលើថ្លៃម្ហូបអាហារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចផងដែរ។
តែទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្តម ជា ចាន់តូ បានថ្លែងថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជាក៏បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ។
ឯកឧត្តម ជា ចាន់តូ បានថ្លែងដូច្នេះថា ៖
“ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជាបានថ្លឹងថ្លែងការអនុវត្តនយោបាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារ កំណើនសេដ្ឋកិច្ចផង។ ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបាន បន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ”
គួរបញ្ជាក់ថា ដោយសារបញ្ហាដុល្លារូបនីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា។ កាលណា តម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញនិងសេវានានាកើនឡើងភ្លាមផងដែរ។ ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរក្សាស្ថិរភាពអត្រាប្តូរប្រាក់ត្រូវបានគាំទ្រជាចម្បងដោយ៖
ទីi/- កម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិននិងសាធារណជនមកលើសមត្ថភាពធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់។ នេះជាមោទនភាពមួយដែលទុនបម្រុងអន្តរជាតិកម្ពុជាត្រូវបានរក្សាយ៉ាងរឹងមាំ នៅក្នុងស្ថានភាពដែលប្រទេសមួយចំនួនប្រឈមនឹងការស្រុតចុះនៃទុនបម្រុងអន្តរជាតិ ដោយសារឥទ្ធិពលនៃការហូរចេញនៃមូលធន។
ទីii/- ការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ (exchange rate guidance) តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា។ ខ្ញុំសូមបញ្ជាក់ត្រង់ចំណុចនេះថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានតួនាទីរក្សាតម្លៃប្រាក់រៀល ហើយនិងកំណត់អត្រាប្តូរប្រាក់ផ្លូវការមួយសមស្រប ផ្អែកលើស្ថានភាពទីផ្សារប្តូរប្រាក់ ដើម្បីរួមចំណែករក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជាតិ។ ក្រៅពីនេះ អត្រាប្តូរប្រាក់ផ្លូវការបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការចុះបញ្ជីគណនេយ្យ និងការទូទាត់នានារបស់ក្រសួង-ស្ថាប័នរដ្ឋនិងវិស័យឯកជន។
ទីiii/- ការគ្រប់គ្រងសន្ទនីយភាពក្នុងកម្រិតសមស្រប ដោយការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការស្រូបយកសន្ទនីយភាពលើសក្នុងប្រព័ន្ធធនាគារដោយមូលបត្រអាចជួញដូរបាន (NCD)។
ក្នុងការគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច នយោបាយរូបិយវត្ថុវិត្ថារកម្មត្រូវបានបន្តអនុវត្ត តាមរយៈការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិត ៧% ទាំងជាប្រាក់រៀលនិងរូបិយប័ណ្ណ ដែលបានផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យមានសាច់ប្រាក់ក្នុងដៃបន្ថែម។ កត្តានេះគួបផ្សំនឹងការបន្តអនុវត្តវិធានការម៉ាក្រូប្រុងប្រយ័ត្នដោយអនុគ្រោះ បានធ្វើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានលទ្ធភាពពេញលេញ ក្នុងការបែងចែកឥណទានដល់វិស័យអាទិភាព ជាមួយអត្រាការប្រាក់ឥណទានសមរម្យ មានស្ថិរភាព ហើយថែមទាំងបន្តឆ្លើយតបបានក្នុងការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនដែលរងផលប៉ះពាល់ពីវិបត្តិ។
គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានរឹតបន្តឹងបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា មុនគ្រាមានវិបត្តិសុខាភិបាល ជាពិសេស ការពង្រឹងដើមទុន ការបង្កើនកម្រិតសន្ទនីយភាពខ្ពស់និងការធ្វើសំវិធានធនដោយអភិរក្សនិយម ដែលកត្តាទាំងនេះអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារកម្ពុជាអាចអនុវត្តការបន្ធូរបន្ថយលើបទប្បញ្ញត្តិដោយពិលាស នៅក្នុងគ្រាមានវិបត្តិនិងក្នុងដំណាក់កាលស្តារសេដ្ឋកិច្ច។
ឯកឧត្តម ជា ចាន់តូ ទោះយ៉ាងណា វិធានការចាកចេញពីវិបត្តិមួយចំនួនបាននិងកំពុងអនុវត្តថែមទៀតយ៉ាងប្រុងប្រយ័ត្ន ស្របតាមការងើបឡើងនៃសេដ្ឋកិច្ចនិង ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ ដូចជាការបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ចំពោះអតិថិជនដែលមិនធ្លាប់ត្រូវបានរៀបចំឥណទានឡើងវិញ និងត្រូវចាប់ផ្តើមធ្វើសំវិធានធនជាបណ្តើរៗចំពោះឥណទានរៀបចំឡើងវិញដែលត្រូវបានចាត់ថ្នាក់ ផ្អែកតាមស្ថានភាពជាក់ស្តែង។ បន្ថែមលើនេះ អនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន ត្រូវបានរក្សាក្នុងកម្រិត ០% ដើម្បីអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានលទ្ធភាពកាន់តែច្រើន សម្រាប់ធ្វើសំវិធានធនលើឥណទានរៀបចំឡើងវិញ។
ឯកឧត្តម ជា ចាន់តូ បានថ្លែងបន្តថា វិបត្តិកូវីដ-១៩ បានផ្លាស់ប្តូរឥរិយាបថនៃការធ្វើអាជីវកម្ម គួរឱ្យកត់សម្គាល់ ទាំងចំពោះ អ្នកផលិត អ្នកលក់ និងអ្នកប្រើប្រាស់ ដោយពឹងផ្អែកកាន់តែច្រើនលើការលក់-ទិញតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងកាន់តែងាយស្រួលទាំងក្នុងនិងក្រៅប្រទេស។ ស្របតាមការវិវត្តនេះ ប្រព័ន្ធទូទាត់កម្ពុជាត្រូវបានអភិវឌ្ឍនិងធ្វើទំនើបកម្មជាបន្តបន្ទាប់ ផ្អែកលើការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដែលលើកកម្ពស់អន្តរប្រតិបត្តិការនិងការតភ្ជាប់ឆ្លងព្រំដែន និងបានពង្រឹងការទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងបានគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។
ជាក់ស្តែង ប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch) ប្រព័ន្ធបាគង ហើយថ្មីៗនេះ ខេអេចឃ្យូអរ (KHQR) ដែលជាឃ្យូអរកូតស្តង់ដាររួមសម្រាប់កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយកម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានសមាជិកប្រព័ន្ធបាគង អាចស្កេនទូទាត់គ្នាទៅវិញទៅមក ព្រមទាំងបង្កើនសមាហរណកម្មការទូទាត់កម្ពុជាទៅក្នុងតំបន់។ ប្រព័ន្ធទូទាត់កម្ពុជា ក៏ត្រូវបានបង្កើនវិសាលភាពនៃការតភ្ជាប់ក្នុងតំបន់ ដែលបច្ចុប្បន្ន បានតភ្ជាប់ជាមួយប្រទេសថៃនិងម៉ាឡេស៊ី និងកំពុងតភ្ជាប់ជាមួយប្រទេសឡាវនិងវៀតណាមបន្ថែមទៀត ដើម្បីគាំទ្រពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ទេសចរណ៍ និងការផ្ទេរប្រាក់របស់ពលករកម្ពុជានៅក្រៅប្រទេស៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...

បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ...

ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងតភ្ជាប់ ឬចូលប្រើប្រាស់សេវាទូទាត់សងប្រាក់ណា...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all

























