AMS Economyរបាយការណ៍ ៖ មហាសេដ្ឋីអាមេរិករាប់រយនាក់ដែលមានចំណូលរាប់ពាន់លានដុល្លារនៅមិនទាន់បង់ពន្ធជូនរដ្ឋ
ញូវយ៉ក ៖ អំឡុងពេលវិបត្តិកូវីដ ខណៈដែលមនុស្សរាប់លាននាក់នៅលើពិភពលោកបានធ្លាក់ចូលទៅក្នុងបន្ទាត់ក្រីក្រនោះ សម្រាប់តែក្រុមមហាសេដ្ឋីអាមេរិកបែរជាសម្ងំកើបលុយបានរាប់ពាន់លានដុល្លារត្រឹមរយៈពេល២ឆ្នាំចុងក្រោយ។

Oxfam America ដែលជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅអាមេរិក និងមានជំនាញខាងប្រយុទ្ធប្រឆាំងនឹងវិសមភាពនៃការរស់នៅ ដើម្បីបញ្ចប់ភាពក្រីក្រ និងអយុត្តិធម៌ បានធ្វើការសិក្សាស្រាវជ្រាវមួយទៅលើប្រាក់ចំណូលរបស់ក្រុមមហាសេដ្ឋីអាមេរិកនៅអំឡុងពេលកូវីដ និងត្រូវបានយកមកចេញផ្សាយជាសាធារណៈកាលពីពាក់កណ្តាលខែមេសាកន្លងទៅបានបង្ហាញថា ក្រុមសេដ្ឋីទាំងនោះបានកើនប្រាក់ចំណូលរហូតទៅដល់៦២ភាគរយ។ ប៉ុន្តែ អ្វីដែលជាចំណុចសំខាន់ដែល Oxfam America ចង់បញ្ជាក់ប្រាប់សាធារណៈជននោះគឺថាចំណូលដែលមានទំហំសរុបប្រមាណជា ៤,៧ទ្រីលានដុល្លាររបស់មហាសេដ្ឋីអាមេរិក ៧៣៥នាក់ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះគឺសុទ្ធតែមិនទាន់បានបង់ពន្ធនៅឡើយ។

ក្នុងពេលដែលមានការកើនឡើងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពាន់លានដុល្លារហាក់ដូចជាមិនទាន់មានសញ្ញាថយចុះនៅឡើយនោះ ក្រុមបុគ្គលិកធម្មតាក៏អាចរកប្រាក់ចំណូលកើនឡើង១០ភាគរយដែរ ប៉ុន្តែធៀបទៅនឹងការចំណាយប្រចាំថ្ងៃបច្ចុប្បន្នគឺមើលទៅមិនសូវមានស្ថិរភាពទៅលើបញ្ហាចំពោះមុខ ដូចជាការកើនឡើងនៃតម្លៃលំនៅដ្ឋាន ការកើនឡើងនៃថាមពលប្រើប្រាស់រួមមានដូចជាហ្គាស បញ្ហាអតិផរណា ការកើនឡើងនៃតម្លៃទំនិញ ជាពិសេស ម្ហូបអាហារ និងសំភារៈប្រើប្រាស់ចាំបាច់ផ្សេងទៀត លើសពីនេះមនុស្សរាប់លាននាក់ទៀតកំពុងតែជួបបញ្ហាសេដ្ឋកិច្ចគ្រួសារមិនទាន់អាចជួសជុលវិញបាននៅឡើយនៅក្រោយវិបត្តិកូវីដ និងការបិទប្រទេសនាពេលកន្លងមក។
យោងតាមការរបាយការណ៍ស្រាវជ្រាវមួយផ្សេងទៀតដែលចេញដោយ ProPublica ក៏បានធ្វើការរកឃើញស្រដៀងគ្នា និងបានបញ្ជាក់ថាក្នុងពេលដែលពលរដ្ឋអាមេរិកទាំងអស់ត្រូវចាំបាច់បង់ពន្ធយ៉ាងហោចណាស់១៤ភាគរយនៃចំណូល របស់ពួកគេនោះមកទល់ពេលនេះក្រុមកំពូលមហាសេដ្ឋីមានទ្រព្យច្រើនបំផុតនៅក្នុងប្រទេសចំនួន២៥នាក់បានធ្វើការទូទាត់ពន្ធប្រាក់ចំណូលត្រឹមតែ៣,៤ភាគរយប៉ុណ្ណោះ ហើយជឿជាក់ថាកត្តាសំខាន់ៗមួយចំនួនដែលបណ្តាលឲ្យពួកក្រុមសេដ្ឋីទាំងនោះបង់ពន្ធតិចជាងកាតព្វកិច្ចក្នុងនោះ គឺការមិនធ្វើរបាយការណ៍ពិតជូនរដ្ឋាភិបាល។
ProPublica ដែលជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក និងមានជំនាញខាងស្រាវជ្រាវបែបស៊ើបអង្កេត និងរាយការណ៍ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សង្គមនោះក៏បានលើកឡើងដែរថា មកដល់ពេលនេះពន្ធប្រាក់ចំណូលរបស់រដ្ឋាភិបាលសហព័ន្ធប្រមាណជា៣៦ភាគរយនៅមិនទាន់បានទូទាត់ឡើយពីសំណាក់ក្រុមពលរដ្ឋដែលមានទ្រព្យសម្បត្តិច្រើនបំផុត ហើយប្រសិនបើការទូទាត់លុយនេះអាចដំណើរការឡើងនោះ អាមេរិកនឹងអាចប្រមូលលុយពន្ធជាប្រចាំឆ្នាំយ៉ាងហោចណាស់១៧៥ពាន់លានដុល្លារ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































