AMS Economyចំណុចសំខាន់ៗ ដែលអ្នកគួរដឹងពីព្រឹត្តិការណ៍ទាក់ទងនឹងសិទ្ធិកម្មសិទ្ធិករមូលបត្រ
ភ្នំពេញ ៖ ព្រឹត្តិការណ៍ទាក់ទងនឹងសិទ្ធិកម្មសិទ្ធិករមូលបត្រ សំដៅដល់ព្រឹត្តិការណ៍ដែលផ្តើមឡើងដោយក្រុមហ៊ុនចុះបញ្ជី និងដែលមានឥទ្ធិពលទៅលើមូលបត្រដែលបានបោះផ្សាយដោយក្រុមហ៊ុននោះ។

ព្រឹត្តិការណ៍ទាំងនេះរួមមាន៖ ការបែងចែកភាគលាភ មហាសន្និបាតភាគហ៊ុនិក ការបោះផ្សាយលក់ភាគហ៊ុនបន្ថែម ការបំបែកភាគហ៊ុន(stock split) ការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងការទិញយក(merger & acquisition) ការទិញភាគហ៊ុនមកវិញ(stock buyback) ជាដើម ។ល។ ប៉ុន្តែ ដើម្បីភាពងាយស្រួល យើងនឹងលើកមកពិភាក្សានៅទីនេះ តែពីរព្រឹត្តិការណ៍ខាងដើមប៉ុណ្ណោះ (គឺ ការបែកចែកភាគលាភ និងមហាសន្និបាតភាគហ៊ុនិក) ដែលផ្សារហ៊ុនកម្ពុជាយើងបានអនុវត្តរួចមកហើយ។

ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចុះបញ្ជីតែងប្រជុំសម្រេចអំពីការបែងចែកភាគលាភដល់ភាគហ៊ុនិករបស់ខ្លួន។ ប្រសិនបើមានការប្រកាសសម្រេចអំពីការបែងចែកភាគលាភ ក្រៅពីព័ត៌មានអំពីប្រភេទភាគលាភ(ជាសាច់ប្រាក់ឬអ្វីផ្សេង) ភាគលាភក្នុងមួយភាគហ៊ុនដែលត្រូវបែងចែក និងអនុបាតបែងចែកភាគលាភ ជាដើម វិនិយោគិនគួរគិតដល់កាលបរិច្ឆេទចំនួនបីគឺ កាលបរិច្ឆេទអ៊ិចឌីវីឌិន(ex-dividend date) កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកត្រូវទទួលបានភាគលាភ(record date) និងកាលបរិច្ឆេទទូទាត់ភាគលាភ។ កាលបរិច្ឆេទដែលវិនិយោគិនគួរយកចិត្តទុកដាក់ជាងគេ គួរជាកាលបរិច្ឆេទអ៊ិចឌីវីឌិន។
រាល់ការទិញភាគហ៊ុនដែលផ្តល់ភាគលាភមុនកាលបរិច្ឆេទអ៊ិចឌីវីឌិន វិនិយោគិននឹងទទួលបានសិទ្ធិទទួលបានភាគលាភ។
ផ្ទុយមកវិញ វិនិយោគិនដែលលក់ភាគហ៊ុនចេញមុនកាលបរិច្ឆេទអ៊ិចឌីវីឌិន នឹងបាត់បង់សិទ្ធិទទួលបានភាគលាភ។ ដូច្នេះ រាល់ការទិញ/លក់ចាប់ពីថ្ងៃអ៊ិចឌីវីឌិនតទៅ នឹងលែងពាក់ព័ន្ធនឹងសិទ្ធិទទួលបានភាគលាភទៀតឡើយ។ តាមហេតុផលនេះ ចាប់ពីថ្ងៃប្រកាសបែងចែកភាគលាភ(ជាសាច់ប្រាក់ដែលមានចំនួនច្រើន) ថ្លៃភាគហ៊ុនមានទំនោរកើនឡើង រហូតដល់ថ្លៃអតិបរមាមួយនៅមួយថ្ងៃមុនកាលបរិច្ឆេទអ៊ិចឌីវីឌិន។ ហើយនៅថ្ងៃអ៊ិចឌីវីឌិន ថ្លៃភាគហ៊ុនគួរធ្លាក់ចុះមកវិញយ៉ាងគំហុក នូវតម្លៃមួយប្រហាក់ប្រហែលនឹងភាគលាភដែលនឹងបែងចែក ដោយសារចាប់ពីថ្ងៃនេះតទៅ អ្នកទិញលែងទទួលបានសិទ្ធិទទួលបានភាគលាភទៀតហើយ។ (ប្រភព ៖ CSX)
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































