AMS Economyឆ្នាំ២០២១ រដ្ឋចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួនជាង ៣៣ម៉ឺនបណ្ណ
ភ្នំពេញ ៖ នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣៣៨ ៣៦៣ បណ្ណ និងចែកដល់ប្រជាពលរដ្ឋចំនួន ២៥៥ ៥៤៧ បណ្ណនៅទូទាំងប្រទេស។

យោងតាមរបាយការណ៍ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា តាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក្រសួងបានប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន ៥២៨ភូមិ ធ្វើការបិទផ្សាយជាសាធារណៈចំនួន ៤០៨ភូមិ ស្មើនឹង ៣៩៦ ៥៣០ក្បាលដី ចេញបណ្ណចំនួន ៣៣៥ ៦០៨ បណ្ណ និងចែកបណ្ណជូនប្រជាពលរដ្ឋចំនួន ២៥២ ៧៩២ បណ្ណ ដោយក្នុងនោះការចុះបញ្ជីដីសុរុភណ្ឌរបស់វត្ត បានចំនួន១០វគ្គ ស្មើនឹង១៤បណ្ណ។

របាយការណ៍ដដែលបានបន្តទៀតថា សម្រាប់ការចុះបញ្ជីដ៏មានលក្ខណៈដាច់ដោយដំ សម្រេចបាន២ ៧៥៥ បណ្ណ ក្នុងនោះដឺរដ្ឋបាន ១៧ទីតាំង ចំនួន១៣១ បណ្ណ ៥៤ ១៧៧ហិកតា (សម្បទានដីសេដ្ឋកិច្ចបាន១២ទីតាំង ចំនួន១១៦បណ្ណ ទំហំ ៣៩ ៨២៣ហិកតា និងដីព្រៃស្តារឡើងវិញរបស់ក្រសួងកសិកម្មវត្ថុប្រមាញ់ និងនេសាទចំនួន៤ទីតាំង ចំនួន១៥បណ្ណ ដែលមានទំហំ ១៤ ៣៥៤ហិកតា) និងដីបុគ្គលឯកជនបាន២ ៦២៤០ បណ្ណ។
សូមរំលឹកផងដែរថា គិតពីចាប់ផ្តើមអនុវត្តដល់ដំណាច់ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន៦ ៤១៥ ៣១១ បណ្ណ ស្មើនឹង ៩១,៦% នៃចំនួនក្បាលដីប៉ានស្មានដំបូង ៧លានក្បាលដី លើសផែនការ១,៦% ធៀបនឹងសូចនាករ ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួងដែលគ្រោងឱ្យបាន៩០% ត្រឹមឆ្នាំ២០២១ ។ ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៥ ៧៩១ ៧៦១ បណ្ណ និងចែកបណ្ណបានចំនួន ៥ ៣២៩ ១៥៣ បណ្ណ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦២៣ ៥៥០បណ្ណ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































