AMS Economyរយៈពេល៦ខែចុងក្រោយកម្ពុជាទទួលបានគម្រោងវិនិយោគអភិវឌ្ឍបុរីថ្មីចំនួន៣៩គម្រោង
ភ្នំពេញ ៖ ទីផ្សារលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែមានដំណើរការល្អប្រសើរ ដោយមិនរារាំងដោយសារតែវិបត្តិកូវីដ-១៩នោះទេ ជាក់ស្ដែង ផ្អែកតាមការសិក្សារបស់ក្រុមហ៊ុនជំនាញប្រឹក្សាទីផ្សារអចលនទ្រព្យ CBRE Cambodia បានបង្ហាញថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ មានគម្រោងបុរីចំនួន ៣៩គម្រោងបានដំណើរការថ្មី ។

នៅក្នុងរបាយការណ៍របស់ CBRE បានបង្ហាញទីផ្សារលំនៅឋានក្នុងបុរី គឺនៅតែមានតម្រូវការ ជាពិសេសទៅតាមតំបន់ដែលមានសក្ដានុពល និងបន្តទាក់ទាញការវិនិយោគពីសំណាក់វិនិយោគិនក្នុងប្រទេស។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា សម្រាប់រាជធានីភ្នំពេញទទួលបានការអភិវឌ្ឍលើលំនៅឋានមានលក្ខណៈជាបុរីច្រើនជាងគេ ដោយក្នុងចំណោមខណ្ឌទាំង១៤នៅរាជធានីភ្នំពេញ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងផ្នែកខ្លះនៃខណ្ឌសែនសុខ ទទួលបានការវិនិយោគលើលំនៅឋានច្រើនជាងគេ។

អ្នកនាងបញ្ជាក់ថា ៖
“ខណ្ឌទាំង២នេះយើងឃើញមានទំហំដីធំៗ និងដីទំនេរច្រើនដែលអាចឱ្យវិនិយោគិនស្វែងរកក្នុងការអភិវឌ្ឍន៍លំនៅឋានរបស់ខ្លួន ក្រៅពីនេះសក្ដានុពលនៃខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ដូចជាគម្រោងផ្លូវក្រវ៉ាត់ក្រុង ផ្សារទំនើប ព្រលាន្តហោះអន្តរជាតិថ្មី ដែលធ្វើឱ្យវិនិយោគិនសម្លឹងទៅរកតំបន់នោះសម្រាប់អភិវឌ្ឍន៍លំនៅឋានផ្គត់ផ្គង់លើទីផ្សារ”
ក្នុងរបាយការណ៍របស់ CBRE Cambodia បានបង្ហាញផងដែរថា គម្រោងចំនួនធំៗដែលបានដំណើរការក្នុងឆ្នាំ២០២២នេះ រួមមានគម្រោង Angkor Palace នៅខណ្ឌដង្កោ ជាប្រភេទលំនៅឋានតម្លៃខ្ពស់ គម្រោង Prince One Tropica នៅខណ្ឌសែនសុខ ជាប្រភេទលំនៅឋានតម្លៃមធ្យម គម្រោងបុរី ELT The Courtyard 60M នៅខណ្ឌដង្កោ ជាប្រភេទ លំនៅឋានតម្លៃមធ្យម និងបុរីបុស្បាអប្សរមេរ៉ា នៅក្នុងខណ្ឌដង្កោ និងជាប្រភេទលំនៅឋានតម្លៃមធ្យម។
លោក ទឹម វណ្ណនី ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍បុស្បា បានមានប្រសាសន៍ថា ៖
“កត្តាដែលក្រុមហ៊ុនបោះទីតាំងនៅក្នុងខណ្ឌដង្កោ ពីព្រោះសក្ដានុពលនៅក្នុងខណ្ឌដង្កោមានច្រើន ជាក់ស្ដែងដូចបានឃើញស្រាប់ ផ្លូវខ្វាត់ខ្វែង ផ្សារទំនើបៗច្រើន និងគម្រោងអភិវឌ្ឍន៍ជាច្រើននៅក្នុងខណ្ឌដង្កោ”
លោកបន្តថា នៅពេលមានការអភិវឌ្ឍលំនៅឋានកាន់តែច្រើនធ្វើឱ្យតម្រូវការដីធ្លីសម្រាប់សាងសង់លំនៅឋានក៏កាន់តែច្រើន ដែលធ្វើឱ្យតម្លៃដីធ្លីក៏កាន់តែកើនឡើង ជាពិសេសនៅតាមបណ្ដោយគម្រោងផ្លូវក្រវាត់ក្រុង នៅក្នុងខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យជាដើម ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































