AMS Economyបង្កើនចំណេះដឹងហិរញ្ញវត្ថុជាមួយសៀវភៅកម្រងច្បាប់ធនាគារ និងហិរញ្ញវត្ថុ Beyond Border,Beyon Banking
ភ្នំពេញ ៖ ជាមួយនឹងការផ្តល់នូវចំណេះដឹងផ្នែកច្បាប់ធនាគារ ក៏ដូចជាវិស័យហិរញ្ញវត្ថុដល់បណ្តាសាធារណៈជនទូទៅ ជាពិសេសបណ្តាសហគ្រិនវ័យក្មេងដែលទើបចូលក្នុងវិស័យអាជីវកម្មនោះ បណ្តាស្ថាប័ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារនានាបានព្យាយាមបង្កើតវិធីសាស្ត្រក្នុងការផ្សព្វផ្សាយយ៉ាងទូលាយ រហូតមានការផលិតជាសៀវភៅដែលមានឈ្មោះថា Beyond Border,Beyon Banking ផ្តោតទៅលើវិស័យធនាគារ និងពាក់ព័ន្ធនឹងវិស័យច្បាប់ បានផ្តល់គុណប្រយោជន៍ជាច្រើនដល់សាធារណជន។

ក្រោយពីទទួលបានការរីកចម្រើន និងជោគជ័យយ៉ាងត្រចះត្រចង់លើវិស័យហិរញ្ញវត្ថុ និងធនាគាររួចមក ធនាគារ អេស៊ីលីដា ភីអិលស៊ី ភី អិលស៊ី កាលពីសប្តាហ៍មុន បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ ជីវប្រវត្តិរបស់ធនាគារអេស៊ីលីដាភាគទី ២ របស់ខ្លួនដែលមានឈ្មោះថា Beyon Border,Beyon Banking ដោយក្នុងនោះមានបញ្ចូលនូវចំណេះដឹងទូទៅ និងច្បាប់នានាពាក់ព័ន្ធទៅនឹងវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាយ៉ាងទូលាយ។

លោក ស្រី Heather A. ClarK អ្នកនិពន្ធសៀវភៅ Beyond Border,Beyon Banking នេះ បានថ្លែងថា លោកស្រីបានចំណាយពេលក្នុងការសរសេរសៀវភៅនេះ រយៈពេល ២ ឆ្នាំកន្លះ ដែលផ្តោតទៅលើវិស័យធនាគារ និងពាក់ព័ន្ធនឹងវិស័យច្បាប់ ធនាគារនិងហិរញ្ញវត្ថុជាច្រើន។
លោកស្រីបានបន្តថា ៖
“សៀវភៅនេះបានផ្តល់គុណប្រយោជន៍ជាច្រើនដល់សាធារណជនដោយសារសៀវភៅនេះ មានសរសេរក្នុងវិស័យស៊ីជម្រៅពាក់ព័ន្ធទៅនឹងប្រព័ន្ធច្បាប់ និងធនាគារជាច្រើន ដើម្បីឱ្យមហាជនបានជ្រួតជ្រាបពីការវិវត្តន៍នៃវិស័យហិរញ្ញវត្ថុ”
ទាក់ទងនឹងវិស័យធនាគារនៅកម្ពុជាវិញ លោកស្រីបានលើកឡើងថា វិស័យធនគារនៅកម្ពុជាមានការរីកចម្រើនដែលសបញ្ជាក់ឱ្យឃើញតាមរយៈកំណើនសេដ្ឋកិច្ចហើយម្យ៉ាងទៀតវិស័យច្បាប់ទាក់ទិននឹងធនាគារក៏ចាប់ផ្តើមមានការអភិវឌ្ឍន៍ជាប្រចាំ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ីបានមាប្រសាសន៍ថា នេះគឺជាសៀវភៅទី ២ ហើយដែលធនាគារអេស៊ីលីដាបានសម្ពោធដាក់ឱ្យប្រើប្រាស់ដែលសៀវភៅទី ១ មានឈ្មោះថា ពេលគ្មានសាច់ប្រាក់គ្រប់គ្រាន់ ឬ When there was no money ដែលបានផ្សព្វផ្សាយនៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក និយាយពីតាំងពីការកកើតរបស់អេស៊ីលីដារហូតដល់ឆ្នាំ២០០៣។
លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងបន្តថា ការដាក់ចំណងជើង When there was no money នេះដែលនៅពេលនោះនៅមិនទាន់មានសាច់ប្រាក់គ្រប់គ្រាន់ទេ គឺវាជាដំណើរការកសាងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ដោយពេលនោះមិនមានប្រើប្រាស់ឥណទានច្រើនទេពីទសវត្សឆ្នាំ ៩០ មកដល់ឆ្នាំ ២០០៣។
លោកបណ្ឌិត បានបន្តថា ចាប់តាំងពីពេលនោះមក វិស័យហិរញ្ញវត្ថុបានរីកចម្រើន និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ទើបធនាគាររៀបចំឱ្យមានការរៀបចំបោះពុម្ពសៀវភៅភាគទី ២ ដែលមានឈ្មោះថា BeyondBorder,Beyon Banking ឬហួសពីព្រំដែនកម្ពុជាហួសពីវិស័យហិរញ្ញវត្ថុទៅទៀត។
លោកបណ្ឌិត បានពន្យល់ដូច្នេះថា ៖
“ពាក្យថាហួសពីព្រំដែនកម្ពុជានេះ ដោយសារនៅឆ្នាំ ២០០៥ ជាឆ្នាំ ដែលមានការរីកចម្រើនជាខ្លាំង ក្នុងវិស័យធនាគារដោយយើងបានចាប់ផ្តើមពង្រីកខ្លួនទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ានដូចជាឆ្នាំ ២០០៨ បានពង្រីកទៅប្រទេសឡាវ និងឆ្នាំ ២០១៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ចំណែកពាក្យថា ហួសពីវិស័យហិរញ្ញវត្ថុទៅទៀតវិញ គឺសំដៅទៅលើធនាគារបានចាប់ផ្តើមលើវិស័យទីផ្សារមូលបត្រឬជួញដូរភាគហ៊ុន”
លោកបណ្ឌិត បានបន្ថែមថា សៀវភៅទី ១ កន្លងទៅ បានបើកឱកាសជាបទពិសោធន៍ផ្នែកវិស័យធនាគារដល់បណ្តាប្រទេសនៅក្នុងសាកលលោកប្រមាណ ៣០ ប្រទេសមកពីទ្វីបអាមេរិក មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិក ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្ត្រធនាគារអេស៊ីលីដា។
លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ថា ចំណែកសៀវភៅទី ២ នេះវិញ ក៏មិនខុសពីសៀវភៅទី ១ ដែរ ដោយវាផ្តល់សារសំខាន់សម្រាប់និស្សិតសិក្សាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថាននៅក្នុងសាកលលោក ដែលបានមកសិក្សានៅកម្ពុជារួមទាំងអាជ្ញាធរនិយ័តកម្មនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុប្រទេសដទៃផង។ ជាងនេះទៀត សៀវភៅនេះផ្តល់ចំណេះជំនាញ និងបទពិសោធន៍ដល់ការសិក្សា និងសាជីវកម្មនៅក្នុងសាកលលោក ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថានផងដែរ។
លោកបណ្ឌិត បានឱ្យដឹងថា សៀវភៅនេះ បានបោះពុម្ពប្រមាណ ៣ ម៉ឺនក្បាល នៅរោងពុម្ពមួយនៅប្រទេសអាម្លឺម៉ង់ តាមអត្រាមិនមែនជាពាណិជ្ជកម្មដោយចំណាយថវិកា ៦០ ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជាផង និងនៅលើសាកលលោកផង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































