មហោស្រពល្ខោន អូប៉េរ៉ាអន្តរជាតិភ្នំពេញ ក្រោមការដឹកនាំសិល្បៈរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស និងអ្នកដឹកនាំរឿងជនជាតិអ៉ីតាលីដ៏ល្បីល្បាញ Vincenzo Grisostomi Travaglini នឹងបង្ហាញស្នាដៃសំខាន់ៗចំនួនបីគឺ Don Giovanni 2025, La Bohème 2026 ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល Francophonie លើកទី20 និង La Traviata 2027។
Don Giovanni មានន័យថា ជំហរដំបូងបង្អស់លើពិភពលោកក្នុងការប្តេជ្ញាចិត្តលើបរិស្ថានការសម្តែងល្ខោនអូប៉េរ៉ា Don Giovanni របស់លោក Mozart នៅខែធ្នូ ឆ្នាំ២០២៥ នឹងក្លាយជាល្ខោនអូប៉េរ៉ាដំបូង គេបង្អស់លើពិភពលោកដែលធ្វើការគណនា និងទូទាត់សងទាំងស្រុងនូវផលប៉ះពាល់កាបូនរបស់ខ្លួន ដោយរាប់បញ្ចូលទាំងបុគ្គលិក អ្នកសម្តែង ព្រមទាំងការធ្វើដំណើរ និងការស្នាក់នៅរបស់ទស្សនិកជនទាំងមូលផងដែរ។
លោក Jacques Guichandut នាយកគ្រប់គ្រង All Dreams Cambodia និងជានាយកផលិតកម្មបានពន្យល់ថា សម្រាប់ការសម្តែងដែលគួរតែក្លាយជាលើកដំបូងបង្អស់ទូទាំងពិភពលោក ផលប៉ះពាល់កាបូន សរុបនៃព្រឹត្តិការណ៍នឹងត្រូវបានវាស់វែងយ៉ាងទូលំទូលាយ។ នេះបានកំណត់នូវស្តង់ដារថ្មីមួយដោយគ្របដណ្តប់លើប្រភពនៃផលប៉ះពាល់ទាំងអស់ ដែលបង្ហាញថាការសម្តែងលំដាប់ថ្នាក់ពិភពលោក និងការទទួលខុសត្រូវ បរិស្ថានអាចដើរទន្ទឹមគ្នាបាន។
ព្រះរាជូបត្ថម្ភ និងការគាំទ្រអន្តរជាតិផលិតកម្មនេះ បានទទួលការគាំទ្រពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសរសេរថា En me réjouissant de l’avancée de votre projet Don Giovanni, je vous félicite pour vos efforts constants pour la promotion de la musique et de l’amitié entre les peuples. ដែលមានន័យថា ៖
«ខ្ញុំរីករាយចំពោះវឌ្ឍនភាពនៃគម្រោង Don Giovanni របស់លោក ហើយខ្ញុំសូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកក្នុងការលើកកម្ពស់តន្ត្រី និងចំណងមិត្តភាពរវាង ប្រជាជាតិ»។