AMS Economyជប៉ុន ចាប់អារម្មណ៍ការវិនិយោគទីក្រុងឆ្លាតវៃនៅខេត្តបាត់ដំបង
បាត់ដំបង ៖ តាមរយៈសមាគមជប៉ុន-កម្ពុជា (JCA) បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនជប៉ុនជាច្រើនបានបង្ហាញពីការចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗជាច្រើន ជាពិសេសផ្នែកកសិកម្ម និងសិប្បកម្ម រួមជាមួយនឹងគោលបំណងចង់សិក្សាលម្អិតពីលទ្ធភាពវិនិយោគទីក្រុងឆ្លាតវៃនៅក្នុងខេត្តបាត់ដំបងផងដែរ។

លោក TAMURA Tsutomu ប្រធានសមាគមជប៉ុន-កម្ពុជា (Japan Cambodia Association) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KEI CO.,LTD កាលពីក្នុងសប្ដាហ៍កន្លងទៅ ខណៈពេលដែលបានជួបពិភាក្សាការងារមួយចំនួនជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានលើកឡើងថា សមាគមជប៉ុនគ្រោងនឹងដឹកនាំអ្នកវិនិយោគទុនជប៉ុន មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នឹងមកកាន់ខេត្តបាត់ដំបង ក្នុងកំឡុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីមកសិក្សាពីសក្តានុពលរបស់ខេត្ត ក៏ដូចជាវិស័យកសិកម្ម ផ្តោតលើសហគ្រាសធនតូច និងមធ្យម ជាពិសេសការវិនិយោគលើការធ្វើសូត្រ នៅក្នុងខេត្តបាត់ដំបង និងមួយទៀតគឺផ្តោតទៅលើគម្រោងទីក្រុងឆ្លាតវៃ (Smart city )។

លោកបានបន្តឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុន និងអ្នកវិនិយោគជប៉ុនជាច្រើនបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ខណៈដែលក្រុមហ៊ុនធំៗមួយចំនួនរបស់ជប៉ុនបានបង្ហាញវត្តមាននៅកម្ពុជារួចទៅហើយនោះ។ ដោយឡែកនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ តាមរយៈសមាគមជប៉ុន-កម្ពុជា នឹងនាំក្រុមធុរកិច្ចមកសិក្សាពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានស្វាគមន៍ជាមួយនឹងគម្រោងទស្សនកិច្ចរបស់ក្រុមធុរកិច្ចជប៉ុនមកកាន់ខេត្តបាត់ដំបង ជាមួយនឹងការស្នើឲ្យមានការវិនិយោគ និងអភិវឌ្ឍន៍ បង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។
ឯកឧត្តមបានបន្តថា ខេត្តបាត់ដំបង សម្បូរទៅដោយផលិតផលកសិកម្ម ដូច្នេះ នៅពេលដែលខេត្តមានតំបន់សេដ្ឋកិច្ចពិសេសវានឹងជំរុញឱ្យការវិនិយោគកសិឧស្សាហកម្មឱ្យមានការរីកចំរើន ហើយក្នុងលក្ខខណ្ឌដែលក្រុមហ៊ុនជប៉ុនមានបំណងមកវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសនេះ ខេត្តនឹងពិភាក្សាស្វែងរកទីតាំងដីសមស្របណាមួយជូនដល់ក្រុមហ៊ុនហ៊ុនជប៉ុនដើម្បីធ្វើកាវិនិយោគផងដែរ។ លោកបន្តថា ខេត្តបាត់ដំបងមានព្រំប្រទល់ជាប់ព្រំដែនថៃ មានផ្លូវអាស៊ាន (ផ្លូវជាតិលេខ៥) និងមានផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់តខេត្តកោះកុង ងាយស្រួលក្នុងការដឹកជញ្ជូន ដូច្នេះការបង្កើតតំបន់សេដ្ឋកិច្ចក្នុងខេត្តក៏ជួយលើកកមពស់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































