AMS Economyសម្ដេចតេជោ ហ៊ុន សែន ៖ ជប៉ុនបានផ្តល់ជំនួយសរុបជាង ១៤០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ក្រចេះ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មកដល់ពេលនេះ មិត្តជប៉ុនបានផ្ដល់ជំនួយជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងសរុបមានថវិកាប្រមាណ ១ ៤០០ លានដុល្លារ សម្រាប់ការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលប្រការនេះបានបញ្ជាក់ពីផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនដែលបានឈានដល់ដៃគូយុទ្ធសាស្ត្រ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចដែលបានរៀបរាប់ខាងលើនេះកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិ២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន៧កន្លែងនៃគម្រោងសាងសង់ស្ពានឡើងវិញក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុនដែលមានតម្លៃប្រមាណ៣៥លានដុល្លារអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ជប៉ុនបានជួយកម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាពផង និងក៏បានជួយកម្ពុជាក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសទៀតផង ដែលរហូតមកដល់ពេលនេះ មានថវិកាប្រមាណ ១ ៤០០ លានដុល្លារ ហើយស្ពានធំៗឆ្លងកាត់ទន្លេមេគង្គ ដែលមានស្ពានគីហ្សូណានៅឯខេត្តកំពង់ចាម និងស្ពានអ្នកលឿង ឬត្សឹបាសាជាដើម”

សម្តេចតេជោបានថ្លែងឱ្យដឹងដែរថា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ ក៏ដូចជាវិស័យដទៃទៀត ជប៉ុនបានជួយច្រើនណាស់។ សម្តេចក៏បានដាក់កម្មវិធីរួមគ្នាមួយសម្រាប់ការបើកការដ្ឋានសាងសង់ស្ថាបនាបន្ថែមអំពីទឹកស្អាតនៅទីក្រុងភ្នំពេញផងដែរ ដែលរហូតមកដល់ពេលនេះ មានអ្នករិះគន់ខ្លះ បានលើកឡើងថា រដ្ឋាភិបាលសម្តេច ជារដ្ឋាភិបាលពូកែសុំ។
សម្ដេចតេជោ បានបញ្ជាក់ថា ៖
“ខ្ញុំពូកែសុំពិតមែន ប៉ុន្តែមិនបានយកទៅសង់ផ្ទះបាយរបស់ខ្ញុំទេ ខ្ញុំសុំដើម្បីយកមកធ្វើស្ពាន ធ្វើផ្លូវ ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ និងអ្វីៗផ្សេងទៀត ដើម្បីបម្រើប្រជាជន”
សម្ដេចតេជោ បានបន្តថា ការរីកចម្រើនរបស់កម្ពុជាមួយភាគ មិនអាចកាត់ផ្ដាច់ចេញពីជំនួយរបស់ជប៉ុនបានឡើយ។ ជាមួយគ្នានោះ សម្តេចតេជោបានយកឱកាសនេះ តាមរយៈឯកអគ្គរដ្ឋទូតជប៉ុន សម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងជួយជ្រោមជ្រែងដល់កិច្ចសំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសទៅលើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































