AMS Economyចរន្តទីផ្សារដីធ្លីខេត្តកោះកុងចាប់ផ្តើមមានសកម្មភាពឡើងវិញក្រោយរដ្ឋាភិបាលប្រកាសពីគម្រោងធំៗ
កោះកុង ៖ នៅក្នុងរយៈពេលជិត២ឆ្នាំដែលរាតត្បាតដោយវិបត្តិកូវីដ-១៩ ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តកោះកុងបានទទួលរងនូវផលប៉ះពាល់ និងស្ងប់ស្ងាត់មិនខុសពីបណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសនោះទេ ប៉ុន្តែបច្ចុប្បន្ន ជាការគួរឲ្យកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកសេដ្ឋកិច្ចក្រោយចាកចេញពីវិបត្តិនៃជំងឺឆ្លងមួយនេះ ជាពិសេសក្រោយពីប្រមុខរដ្ឋាភិបាលប្រកាសពីគម្រោងអភិវឌ្ឍន៍ធំៗបានជំរុញឲ្យសកម្មភាពទិញ-លក់នៅក្នុងវិស័យមួយនេះចាប់ផ្តើមកម្រើកឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសបើកការដ្ឋានសាងសង់ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២បានរំពឹងថា ខេត្តកោះកុង នឹងមានការអភិវឌ្ឍ និងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ច្រើនជាងខេត្តផ្សេងទៀត ដើម្បីបម្រើដល់សេដ្ឋកិច្ចជាតិ ក្រោយមានហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនល្អប្រសើរ។

សម្ដេចតេជោបានបន្តថា ៖
« នៅពេលខាងមុខនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ខេត្តកោះកុងនឹងមានតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀតនៅថ្ងៃអនាគត ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ»
លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance បានមានប្រសាសន៍សាសន៍ថា បន្តិចទៀតចង់ ឬមិនចង់ ខេត្តកោះកុងនឹងលែងស្ងប់ស្ងាត់ដូចកាលពី៣ឆ្នាំមុនទៀតនោះទេ ព្រោះបច្ចុប្បន្នមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ដោយរដ្ឋាភិបាល រួមទាំងវិស័យឯកជនដែលមានតម្លៃសរុបរាប់ពាន់លានដុល្លាររួចទៅហើយនោះ។

លោកបានបន្តថា ៖
«កាលពីប្រមាណ៣ឆ្នាំមុន ខេត្តកោះកុងជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍របស់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យត្រឹមជាគម្រោងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍កែច្នៃ ឬជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរក្នុងគោលបំណងធំលក់ដីឡូតិ៍តែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ម្ចាស់គម្រោងមួយចំនួនបានផ្អាកការប្រកាសលក់របស់ខ្លួនដោយទុករង់ចាំឱកាសថ្មី ក្រោយពេលរាជរដ្ឋាភិបាលប្រកាសពីគោលនយោបាយអភិវឌ្ឍន៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំៗនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឲ្យដូចជាគ្នាទៅនឹងខេត្តព្រះសីហនុដែរ»
យ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះបានបង្ហាញពីការយល់ឃើញថា ការប្រែក្លាយពីខេត្តជាប់មាត់សមុទ្រដែលស្ងប់ស្ងាត់ ទៅជាមណ្ឌលពាណិជ្ជកម្មសកម្មដូចខេត្តព្រះសីហនុអាចធ្វើទៅបាន ប៉ុន្តែត្រូវការពេលវេលាយូរបន្តិចក្នុងការអភិវឌ្ឍ។
លោក ឡុង គឹមសួគ៌ បានបញ្ជាក់ថា ៖
«យើងឃើញមានគម្រោងអភិវឌ្ឍន៍ធំៗដែលមានទំហំទុនសរុបរាប់ពាន់លានដុល្លារកើតមាននៅក្នុងខេត្តកោះកុង ដូចជាគម្រោងព្រលានយន្តហោះចំនួន២ គម្រោងបង្កើតទីក្រុងពាណិជ្ជកម្ម និងកម្សាន្តរបស់ក្រុមហ៊ុនចិន គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ា គិត ម៉េង គម្រោងបង្កើតតំបន់ពហុបំណងរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ រួមជាមួយនឹងគម្រោងធំៗមួយចំនួនទៀត។ ប៉ុន្តែដំណើរវឌ្ឍនភាពរបស់ខេត្តកោះកុងដូចគ្នាទៅនឹងខេត្តព្រះសីហនុគឺត្រូវការពេលវេលាយូរបន្តិច»
ជាមួយនឹងការលើកឡើងខាងលើនេះ លោក ឡុង គឹមសួគ៌ ក៏បានបញ្ជាក់ពីឱកាសនៃការវិនិយោគទទួលយកផលចំណេញក្នុងទីផ្សារអចលនទ្រព្យក្នុងខេត្តកោះកុងផងដែរ ខណៈដែលតម្លៃដីធ្លីស្ថិតនៅកម្រិតទាបនៅឡើយ ហើយអាចនឹងឡើងថ្លៃបន្ថែមទៀតក្រោយពេលដែលគម្រោងអភិវឌ្ឍន៍នានាចាប់ផ្តើមបង្ហាញរូបរាងជាក់ស្ដែង។ គួរបញ្ជាក់ផងដែរថា កោះកុង គឺជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំង៤ និងស្ថិតនៅប៉ែកនីរតីបំផុតនៃប្រទេសកម្ពុជា ហើយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រ និងប្រទេសថៃ ហើយខាងជើងជាប់ខេត្តពោធិ៍សាត់។ ខេត្តកោះកុងមានក្រុងចំនួន ១ និងស្រុកចំនួន ៦ ឃុំចំនួន ២៦ និងសង្កាត់ចំនួន ៣ ដែលបានបែងចែកជា ១១៩ ភូមិ និងមានផ្ទៃដីសរុប ១០ ០៤៥.៥៨ គីឡូម៉ែត្រការ៉េ។ ជាមួយនឹងធនធានធម្មជាតិ និងជីវចម្រុះដ៏សំបូរបែប ខេត្តកោះកុងមានឆ្នេរសមុទ្រសរុប ២១៥ គីឡូម៉ែត្រ ស្មើនឹងប្រមាណជាង ៥០% នៃឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាទាំងមូល៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































