AMS Economyអាជីវកម្មកំប៉ុសគោកផ្តល់ផលចំណេញដល់ទាំងបរិស្ថាន ដំណាំ និងលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍
ជំនួញ ៖ ជីកំប៉ុស ត្រូវបានគេស្គាល់ថាជាជីដែលបានមកពីវត្ថុធាតុដើមធម្មជាតិ ក៏ដូចជាសំណល់ច្រើនមុខលាយបញ្ចូលគ្នាផ្អាប់ទុក ដែលអាចធ្វើជាជីបំប៉នដំណាំឱ្យលូតលាស់បានយ៉ាងល្អ ទើបធ្វើឱ្យសហគមន៍មួយបានប្រមូលផ្ដុំគ្នាផលិតជីកំប៉ុសលក់ ក្នុងគោលបំណងកាត់បន្ថយកាកសំណល់ ច្នៃធ្វើជាជី និងអាចរកចំណូលបន្ថែមសម្រាប់សេដ្ឋកិច្ចគ្រួសារ។
សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ ជាសហគមន៍មួយដែលមានសមាជិកចំនួន ៧គ្រួសារ ស្ថិតនៅ ភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប កំពុងផលិតជីកំប៉ុសដោយសំណាក់ក្រុមផលិតស្តង់ដារ ដើម្បីលក់ទៅឱ្យសហគមន៍ និងចែកចាយដល់ដៃគូសហការ ក៏ដូចជាកសិដ្ឋាននានាទូទាំងប្រទេស។

អ្នកស្រី ថៃ សូដា ជាអនុប្រធានសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិបានមានប្រសាសន៍អំពីគោលបំណងនៃការផលិតជីកំប៉ុសដូច្នេះថា ៖
“គោលបំណងរបស់យើង គឺទីមួយធ្វើឱ្យបរិស្ថានស្អាត ទីពីរគឺដើម្បីដាំបន្លែដោយគ្មានជាតិគីមី ថែមទាំងមិនខូចដី អាចកាត់បន្ថយចំណាយទៅលើជីគីមី ក្រៅពីនេះ វាក៏ជារបរមួយជួយឱ្យបងប្អូនយើងរកចំណូលបាន ដោយមិនចាំបាច់ធ្វើការចំណាកស្រុកផងដែរ”
អ្នកស្រីបន្តថា សម្រាប់បរិមាណផលិត ក្នុងមួយឆ្នាំ យើងអាចផលិតបានជីកំប៉ុសប្រមាណ ២០តោន ដែលសហគមន៍លក់រាយបានក្នុងតម្លៃ ១០០០រៀល ក្នុង ១គីឡូក្រាម និងបោះដុះក្នុងតម្លៃ ៨០០រៀល ក្នុង ១គីឡូក្រាម។ ចំពោះប្រើប្រាស់វិញ សម្រាប់បន្លែស្លឹកលើថ្នាល គេអាចប្រើ ១គីឡូក្រាម បាន២-៣ ម៉ែត ហើយចំណែកដំណាំហូបផ្លែដូចជាដូង អាចប្រើបានក្នុងមួយគុម្ព ១-២.៥គីឡូក្រាម។
ចំណែកអត្ថប្រយោជន៍វិញ ជីកំប៉ុសគឺអាចកែប្រែដីដែលខូច ដោយសារប្រើជីគីមី បំប៉នដំណាំបានផលល្អ និងមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ពិសេសគឺលើកកម្ពស់ជីវភាពកសិករដោយមិនបាច់ធ្វើការចំណាកស្រុក ដែលគាត់អាចទទួលផលពីការដាំដំណាំ ហើយអាចយកកម្ទេច ឬក៏សំណល់បន្លែផ្សេងៗមកច្នៃធ្វើជាកំប៉ុសបានថែមទៀត។ នេះជាអ្វីដែលអ្នកស្រីបានលើកឡើង។

ទាក់ទងនឹងការផលិត អនុប្រធានសហគមន៍រូបនេះប្រាប់ទៀតថា យើងត្រូវការវត្ថុធាតុដើម ដូចជា វត្ថុធាតុដើមស្រស់ និងស្ងួត ដូចជាស្មៅ ចំបើង ស្លឹកឈើជាដើម ដែលត្រូវគិតជាភាគរយ ដូចជារបស់សើមស្រស់ ៤៥ភាគរយ លាមកគោ ៤០ភាគរយ ធ្យូងអង្កាម ៥ភាគរយ លាយជាមួយដីមមោក ឬដីដំបូក ១០ភាគរយផងដែរ។
ពាក់ព័ន្ធនឹងរបៀបផលិត អ្នកស្រីរៀបរាប់បន្តថា យើងត្រូវតម្រៀបចំបើង ក៏ដូចជាវត្ថុធាតុដើមផ្សេងទៀតជាស្រទាប់ៗគរលើគ្នាកម្ពស់ប្រមាណ ១.២ម៉ែត ដោយលាយជាមួយទឹកសើមៗ រួចបិទដោយដីចុងក្រោយបង្អស់។ បន្ទាប់មក យើងគ្របវាទុករយៈពេល ៤៥ថ្ងៃ តែរយៈពេលត្រឹម ១ ទៅ ២សប្ដាហ៍ យើងត្រូវឧស្សាហ៍បើកមើលថាតើកំប៉ុសរបស់យើងមានឡើងកម្ដៅដែរ ឬអត់ ហើយបើវាឡើងកម្ដៅចន្លោះពី ៤០-៧៥°C មានន័យថា កំប៉ុសយើងកាច់បានល្អ និងត្រូវស្តង់ដារហើយ។

បន្ទាប់ពី ៤៥ថ្ងៃហើយ យើងត្រូវដាក់វានៅគំនរផ្សេងមួយទៀត ដោយធ្វើការជ្រោយ និងចាក់ទឹករៀងរាល់ ២សប្ដាហ៍ម្ដង រហូតដល់រយៈពេល ៩០ថ្ងៃ ទើបកំប៉ុសយើងកាច់បានល្អ រួចយើងរែងសម្អាតវត្ថុធាតុដើមរឹងៗចេញ ទើបអាចច្រកទុកសម្រាប់គណកម្មការចុះទៅត្រួតពិនិត្យ និងអាចថ្លឹងលក់ឱ្យសហគមន៍បាន ទើបសហគមន៍ចែកចាយបន្ត។
យ៉ាងណាក៏ដោយ ការផលិតជីកំប៉ុសក៏ជួបនូវផលលំបាកខ្លះដែរ ដូចជាបញ្ហាទឹកនៅរដូងប្រាំង ដោយសារយើងត្រូវការប្រើទឹកច្រើន ចំណែកនៅរដូវវស្សា យើងពិបាករកវត្ថុធាតុដើមមួយចំនួន តែយើងក៏អាចរកវត្ថុធាតុដើមតាមរដូវផងដែរ ដូចជារដូវរំហើយយើងអាចប្រើជាចំបើងដែលយើងទើបតែប្រមូលផលស្រូវហើយក៏បាន។
ចុងក្រោយ អ្នកស្រី ថៃ សូដា សូមសំណូមពរឱ្យបងប្អូនយើងជួយលើកស្ទួយកំប៉ុសខ្មែរដែលអាចជួយដល់ជីវភាពកសិករ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងអាចជួយបង្កើនទិន្នផលដំណាំ ចៀសវាងការប្រើប្រាស់ជីគីមីដែលប៉ះពាល់ដល់សុខភាព និងធ្វើឱ្យខូចគុណភាពដីផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































