AMS Economyសកម្មភាព ទិញ-លក់ ដីធ្លីនៅខេត្តកំពត ហាក់ស្ថិតនៅសភាពទ្រឹងនៅដើមឆ្នាំ២០២២
កំពត ៖ កំពត ត្រូវបានចាត់ជាទុកជាខេត្តមួយដែលមានសក្ដានុពលវិនិយោគទៅលើអចលនទ្រព្យ ហើយទទួលបានការវិនិយោគជាបន្តបន្ទាប់ពីវិនិយោគិនក្នុង និងក្រៅប្រទេស ដែលធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះទទួលបានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។ ប៉ុន្តែមកដល់ដើមឆ្នាំ២០២២នេះ សកម្មភាពវិនិយោគ ទិញ-លក់ ដីធ្លីនៅក្នុងខេត្តនេះ ហាក់នៅមានសភាពទ្រឹង ប៉ុន្តែតម្លៃមិនស្រុតចុះនោះឡើយ។

លោក កែវ សុជាតិ ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពតបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បើមើលពីទិដ្ឋភាពទូទៅឃើញថាសកម្មភាពនៃការវិនិយោគទិញលក់ដីធ្លីមិនទាន់មានការកម្រើក ឬគួរឱ្យកត់សម្គាល់នៅឡើយទេ តែវាមិនមែនមានន័យថាស្ងប់ស្ងាត់អត់មានសកម្មភាពទាល់តែសោះដែរ។ មានន័យថា ការទិញលក់នៅតែមាន តែសកម្មភាពនេះវាមានតាំងពីមុនដំណាច់ឆ្នាំ២០២១កន្លងមកម្ល៉េះ ។

លោកបញ្ជាក់ថា ៖
“បញ្ហានេះ ក៏អាចបណ្ដាលមកពីឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែរ ពីព្រោះថាអចលនទ្រព្យកម្ពុជានៅតែពឹងលើវិនិយោគិនមកពីបរទេស ជាពិសេសពីប្រទេសចិន ទើបមានគម្រោងធំៗកើតឡើងបាន ។ សម្រាប់វិនិយោគិនក្នុងស្រុក ការដាក់ទុនវិនិយោគមិនជាធំដុំណាស់ណាទេ ហើយទុនក៏វិលចុះឡើងក្នុងស្រុកដដែល តែបើសិនជាមានការវិនិយោគពីខាងក្រៅភាគច្រើនគឺមានទុនវិនិយោគធំៗ នៅពេលនោះដែលអាចធ្វើឱ្យតម្រូវការដីធ្លីកើនឡើងខ្ពស់ផងដែរ”
លោកបន្ថែមផងដែរថា ៖
“យើងរង់ចាំពីស្ថានភាពសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីសិន បើសិនជាអាចបញ្ចប់ឆាប់ៗ វិនិយោគិនបរទេសអាចនឹងចូលមកកម្ពុជាច្រើនបន្ថែម ស្របពេលស្ថានភាពនៃវិបត្តិកូវីដ១៩ នៅកម្ពុជានិងប្រទេសមួយចំនួនធំហាក់ធូរស្រាល និងមិនសូវចោទជាបញ្ហាដូចមុនទៀតឡើយ”
លោក សុខ គែន នាយកគ្រប់គ្រងនៃក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate ក៏បានឱ្យដឹងផងដែរថា ដើមឆ្នាំ២០២២នេះ មិនមានសកម្មភាពវិនិយោគណាមួយនៅខេត្តកំពតលេចរូបរាងគួរឱ្យកត់សម្គាល់ទេ។ រាល់សកម្មភាពអភិវឌ្ឍន៍ភាគច្រើនជាគម្រោងចាស់ៗ សល់ពីមុន ហើយគម្រោងតូចៗ ដូចជាការពុះដីឡូត៍លំហែក៏លក់មិនសូវចេញដែរ។ ទាំងអស់នេះ ធ្វើឱ្យតម្រូវការនៅតែមិនទាន់មានកំណើនខ្ពស់នៅឡើយ ។ យ៉ាងណាក្ដី លោក កឹម សង្គ្រាម ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តនេះបានបង្ហើបថា តាមពិតមានគម្រោងមួយចំនួនត្រៀមនឹងអភិវឌ្ឍន៍នៅខេត្តកំពតដែរ ប៉ុន្តែគេនៅមិនទាន់អាចបង្ហាញជាលម្អិតពីគម្រោងនោះទេ ពីព្រោះបើកាលណាគម្រោងធំៗត្រូវបានលេចឡើងវានឹងអាចធ្វើឱ្យមានសន្ទុះនៃតម្លៃដីធ្លីកើនឡើងខ្ពស់ជាមិនខានឡើយ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































