AMS Economyក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Manhattan ទិញសញ្ញាប័ណ្ណគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ បន្តលក់សញ្ញាប័ណ្ណមានបុគ្គលធានាជាបន្តបន្ទាប់ដល់ធនាគារ និងក្រុមហ៊ុនផ្សេងៗនៅក្នុងប្រទេសកម្ពុជា ជាក់ស្ដែងនៅថ្ងៃទី០៤ មេសា ២០២២ ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិមួយនេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Medtecs International Corporation Limited (“Medtecs”) ដែលគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស Manhattan ( មេនហាតធេន ) ក្នុងការលក់សញ្ញាប័ណ្ណមានបុគ្គលធានាតម្លៃ ៣លានដុល្លារអាមេរិក ។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន OCIC បានឱ្យដឹងថា ក្រុមហ៊ុន Medtecs បានចុះកិច្ចព្រមព្រៀងសញ្ញាប័ណ្ណមានបុគ្គលធានានៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយនឹងក្រុមហ៊ុន CAIC ដើម្បីចូលរួមចំណែកក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាគម្រោងគាំទ្រដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិទំនើប ដែលនឹងជួយជំរុញដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងវត្តមានលោកប្រធានក្រុមប្រឹក្សាភិបាល Yang និងលោក ឆារស៍ វ៉ាន់ Charles Vann ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC ។ ថវិកាដែលបានមកពីការវិនិយោគលើសញ្ញាប័ណ្ណមានបុគ្គលធានានេះនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។

ក្នុងរយៈ២ទសវត្សរ៍ចុងក្រោយនេះក្រុមហ៊ុន Medtecs បានដឹកនាំការអភិវឌ្ឍន៍ និងវិនិយោគសំខាន់ៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Medtecs មិនត្រឹមតែជួយសម្រួលដល់វិនិយោគិនបរទេស ក៏ដូចជាក្រុមហ៊ុនពហុជាតិសាសន៍ប៉ុណ្ណោះទេ ថែមទាំងបានបង្កើតនូវឱកាសការងារក្នុងស្រុក ដែលជួយលើកកម្ពស់ដល់ការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន Medtecs បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ជាមួយនឹងរោងចក្រផលិតដែលធំបំផុតក្នុងស្រុកដែលជំរុញដល់ការនាំចេញវាយនភណ្ឌវេជ្ជសាស្ត្រ និងឧបករណ៍ការពារផ្ទាល់ខ្លួន PPE ក្នុងឆ្នាំ១៩៩៩ ដែលគិតមកដល់សព្វថ្ងៃនេះមានបុគ្គលិកបម្រើការជាង ៤ ០០០ នាក់នៅរោងចក្ររបស់ខ្លួននាខេត្តកំពង់ចាម។
ក្រោមការអញ្ជើញពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកអគ្គនាយក Yang បានចាប់ផ្តើមតំបន់សេដ្ឋកិច្ចពិសេស Manhattan (MSEZ) ដែលជាតំបន់សេដ្ឋកិច្ចពិសេសធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា មានកម្លាំងពលកម្មឧស្សាហកម្មស្មើនឹង ៥% នៅក្នុងប្រទេស (បច្ចុប្បន្នចំនួនបុគ្គលិកសរុបនៅក្នុងតំបន់មានជាង ៣៥ ០០០នាក់) និងចូលរួមចំណែកជាង ៦% នៃការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឆ្នាំទី២ ពាក់កណ្តាលឆ្នាំ២០២១ ក្រុមហ៊ុន Medtecs បានចាប់ផ្តើមការសាងសង់ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan(MSEZ)ជាមួយនឹងរោងចក្រផលិតដែលបំពាក់ដោយមុខងារផលិតស័្វយប្រវត្តិពេញលេញសម្រាប់ការផលិតស្រោមដៃ Nitrile ដែលជាសម្ភារៈប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រកម្រិតខ្ពស់។ ក្រោយការសាងសង់រួចរាល់រោងចក្រនេះនឹងក្លាយជាមជ្ឈមណ្ឌលផលិតក្នុងស្រុកដំបូងគេក្នុងប្រទេសសម្រាប់ការផលិតស្រោមដៃ Nitrile កម្រិតវេជ្ជសាស្ត្រ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































