AMS Economyក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញប្រកាសស្ដីពីកម្រិតនៃសភាពគ្រោះថ្នាក់សំណង់
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសមួយស្ដីពីកម្រិតនៃសភាពគ្រោះថ្នាក់ ការចេញវិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវគុណភាពសំណង់ខ្ពស់។

នៅក្នុងសេចក្តីប្រកាសដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញពីគោលបំណងដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ បង្គារគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជីវិត រាងកាយ សុខភាពរបស់អ្នកប្រើប្រាស់ អ្នកជិតខាង និងសាធារណជនសំណង់។

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមាន កំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។ ក្រៅពីនេះ ក៏មានគោលបំណងបង្កើនការទទួលខុសត្រូវរបស់ម្ចាស់សំណង់ អ្នកគ្រប់គ្រងសំណង់ អ្នកជួលសំណង់ និងអ្នកប្រើប្រាស់ សំណង់ចំពោះគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុពីសំណង់ និងបង្កើតប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណង់ដោយអាជ្ញាធរមានសមត្ថកិច្ច។
យោងតាមជំពូកទី២ ប្រការ៤ នៃសេចក្តីប្រកាសនេះចែងថាសភាពគ្រោះថ្នាក់របស់សំណង់ មាន២ ប្រភេទរួមមាន ប្រភេទគ្រោះថ្នាក់អាចកើតឡើងភ្លាមៗនិង ប្រភេទគ្រោះថ្នាក់មិនអាចកើតឡើងភ្លាមៗ។
ការចាត់ថ្នាក់កម្រិតសភាពគ្រោះថ្នាក់របស់សំណង់ ត្រូវអនុវត្តតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និង គោលការណ៍ណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ប្រការ៥ ចែងថាក្នុងករណីអាជ្ញាធរមានសមត្ថកិច្ច ទទួលបានបណ្តឹងឬព័ត៌មានអំពីសំណង់ដែលមានសភាពគ្រោះថ្នាក់
អាជ្ញាធរមានសមត្ថកិច្ច ត្រូវសម្រេចធ្វើការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់នោះ។ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់តាំងមន្ត្រីត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ និងធ្វើការសន្និដ្ឋានអំពីការចាត់ថ្នាក់កម្រិតសភាពគ្រោះថ្នាក់របស់សំណង់ជាបន្ទាន់។ ក្នុងករណីពិនិត្យឃើញថាគ្រោះថ្នាក់អាចកើតឡើងភ្លាមៗ មន្រ្តីត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពសំណង់ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាបន្ទាន់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































