AMS Economyវត្ថុសិល្បៈ និងចម្លាក់បុរាណខ្មែរជាង១០០ប្រភេទ កំពុងធ្វើបង្ហាញសម្រស់ជុំវិញពិភពលោករយៈពេល៤ឆ្នាំ
វប្បធម៌ អរិយធម៌ និងសិល្បៈដ៏ល្អឯករបស់ខ្មែរកំពុងតែបន្តរីកមុខមាត់បន្ថែមទៀតនៅលើឆាកអន្តរជាតិតាមរយៈកម្មវិធីពិព័រណ៍ទេសចរណ៍មួយដែលមានរយៈពេលដល់ទៅ៤ឆ្នាំជាមួយនឹងវត្ថុសិល្បៈបុរាណ វត្ថុចម្លាក់ថ្មដែលមានអាយុកាលរាប់រយឆ្នាំប្រមាណជាង១០០ប្រភេទ។

កម្មវិធីតាំងពិព័រណ៍ទេសចរណ៍សិល្បៈបុរាណខ្មែរដែលត្រូវបានហៅជាភាសាអង់គ្លេស The Lost Empire of Cambodia បច្ចុប្បន្ន នេះកំពុងតែដំណើរការយ៉ាងរលូន និងគួរឲ្យមោទនភាពនៅក្នុងទីក្រុងឡូសអឺញជេឡេស សហរដ្ឋអាមេរិក នៅឯសារមន្ទីរ California Science Center ហើយកំពុងបន្តលក់សំបុត្រចូលទស្សនានៅឡើយរហូតដល់ថ្ងៃទី៥ ខែកញ្ញា មុនពេលដែលវត្ថុសិល្បៈទាំងនោះនឹងត្រូវធ្វើដំណើរទៅកាន់បណ្តាប្រទេសផ្សេងទៀតនៅលើសកលលោក ដើម្បីបង្អួតសម្រស់ និងបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីដ៏ផូរផង់របស់ជនជាតិខ្មែរ។

ជាមួយគ្នានេះផងដែរ អ្នករៀបចំកម្មវិធីក៏បានដាក់បញ្ចូលនូវមុខងារបច្ចេកវិទ្យាវីដេអូ 3D IMAX ជាវីដេអូឯកសារប្រវត្តិរបស់ខ្មែរបុរាណដែលមានរយៈពេល៤០នាទី ដើម្បីអាចឲ្យភ្ញៀវបរទេសទទួលបាននូវការយល់ដឹង និងទទួលស្គាល់បានកាន់តែច្រើនអំពីប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃអាណាចក្រខ្មែរដ៏អស្ចារ្យពីសម័យបុរាណ។

ក្រោមការអះអាងដោយមន្ត្រីសារមន្ទីរ California Science Center រដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងថា វត្ថុសិល្បៈនៅទីនោះមានចំនួនសរុបចំនួន១២០ប្រភេទ ខណៈដែលលោក Andy Brouwer ដែលជាអ្នកជំនាញខាងទេសចរណ៍ ជាអ្នកធ្លាប់រស់នៅ និងធ្វើការក្នុងប្រទេសកម្ពុជាជាយូរឆ្នាំមកហើយនោះបានអះអាងថា វត្ថុសិល្បៈប្រមាណ៧៦ប្រភេទជារូបចម្លាក់ធ្វើពីថ្ម សំរិទ្ធ និងគ្រឿងស្មូន
ដែលបានប្រមូលជ្រើសរើសចេញពីសារមន្ទីរជាតិនាទីក្រុងភ្នំពេញ ខណៈដែលរូបចម្លាក់ពីថ្ម និងឈើប្រមាណជា២៥ប្រភេទទៀតគឺត្រូវបានជ្រើសយកចេញពីសារមន្ទីរអភិរក្សអង្គរក្នុងខេត្តសៀមរាប ដែលមានការគាំទ្រពីក្រុមហ៊ុន Getty Images ផងដែរ។
គួរឲ្យដឹងដែរថា នៅក្រោយការបញ្ចប់ទៅនៃការតាំងពិព័រណ៍នៅអាមេរិកហើយនោះ វត្ថុសិល្បៈបុរាណខ្មែរទាំងនោះនឹងត្រូវបន្តធ្វើដំណើរទៅកាន់បណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ជាមួយនឹងរយៈពេលសរុប៤ឆ្នាំ ដែលក្នុងនោះរួមមានដូចជា ប្រទេសកាណា បន្ទាប់មកប្រទេសអូស្ត្រាលី បន្តទៅ ញូវស៊ឺឡេន និងអង់គ្លេស ហើយនឹងបញ្ចប់ទៅនៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និ...

ភ្នំពេញ ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គ...

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY

























































