AMS Economyគម្រោងសាងសង់សំណង់អគារជិត ៤០០០គម្រោង ត្រូវបានអនុញ្ញាតក្នុងរយៈពេល១១ខែ ឆ្នាំ២០២១
ភ្នំពេញ ៖ គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទៅលើគម្រោងថ្មីៗសរុបជិត ៤០០០គម្រោងនៅទូទាំងប្រទេស លើផ្ទៃដីប្រមាណ ១២លានម៉ែត្រការ៉េ ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង កាលពីពេលថ្មីៗនេះបានឱ្យដឹងទៀតថា ក្នុងរយៈពេល ១១ ខែឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានី/ខេត្ត/ក្រុង/ស្រុក/ខណ្ឌ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៣ ៩២៥ គម្រោង មានផ្ទៃក្រឡាសំណង់ ១២ លានម៉ែត្រការ៉េ កើនឡើង ៣២៧ គម្រោង បើធៀបនឹងកាលពីខែមុន ដែលមានចំនួន ៣ ៥៩៨ គម្រោង។

សម្រាប់ទុនវិនិយោគក្នុងវិស័យសំណង់ ចាប់ពីខែមករា ដល់ខែវិច្ឆិកា មានចំនួនប្រមាណ ៥,២១ ពាន់លានដុល្លារ កើនឡើងជាង ៣០០លានដុល្លារ ធៀបនឹងរយៈពេលដូចគា្នកាលពីឆ្នាំមុន ដោយគម្រោងដែលបានស្នើសុំសាងសង់រួមមានអគារពាណិជ្ជកម្ម អគារផ្សារ សណ្ឋាគារ សំណង់អគារលំនៅដ្ឋានលក្ខណៈបុរី ប្រភេទផ្ទះល្វែង សំណង់អគារការិយាល័យ សំណង់គារពហុមុខងារ និងសំណង់រោងចក្រឧស្សាហកម្មនានា។

ដោយឡែកសម្រាប់ប្រភេទសំណង់អគារខ្ពស់ៗដែលមានកម្ពស់ចាប់ពី ៥ជាន់ឡើងទៅបានកើនឡើងរហូតជាង ២ ៣៧៥ អគារ ដែលក្នុងនោះសំណង់អគារខ្ពស់ៗ នៅខេត្តព្រះសីហនុមានចំនួនជាង ៦៦៦ អគារ គិតពីឆ្នាំ២០០៥ មកដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ជាមួយនឹងរបាយការណ៍ដែលបង្ហាញពីភាពល្អប្រសើរនៅក្នុងវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំនេះ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា វិស័យសំណង់ និងអចលនទ្រព្យគឺជាវិស័យស្នូលមួយក្នុងវិស័យស្នូលសំខាន់ៗផ្សេងទៀត ដែលជាកម្លាំងចលករក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០២១នេះ។
លោកបានថ្លែងថា ៖
“វិស័យបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមមានវិស័យកាត់ដេរ ដែលនៅតែជាវិស័យសំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច វិស័យកសិកម្ម នៅតែជាវិស័យសំខាន់ និងវិស័យអចលនទ្រព្យ (សំណង់) ដែលមានកំណើនល្អប្រសើរក្នុងឆ្នាំនេះ ធៀបនឹងឆ្នាំ2020”
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ «ការកែលម្អបរិយាកាសធុរកិច្ចលើវិស័យសំណង់ និងអចលនទ្រព្យ» សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយភាពធន់ក្នុងរយៈពេលធម្យម និងរយៈពេលវែងរួមមាន ៖
ការស្នើសុំលិខិតអនុញ្ញាតសាងសង់ ៖ ការគ្រប់គ្រងការសាងសង់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជំរុញឱ្យក្រុមហ៊ុនសាងសង់ ឆ្លងកាត់ដំណើរការសាងសង់ស្របច្បាប់ និងបំពេញស្តង់ដារគុណភាពសំខាន់ៗ។ ការទទួលបានភាព ស្របច្បាប់នៃការសាងសង់នៅកម្ពុជា ត្រូវប្រើពេលវេលាយូរ និងឆ្លងកាត់នីតិវិធីច្រើន និងច្រំដែល។
ក្នុងគោលបំណងទាក់ទាញការវិនិយោគលើវិស័យសំណង់, រាជរដ្ឋាភិបាលនឹងបន្តជំរុញការរៀបចំក្រប ខណ្ឌគតិយុត្តឱ្យបានពេញលេញ ដើម្បីផ្ដល់ភាពប្រាកដប្រជា និងលើកកម្ពស់ទំនុកចិត្តដល់វិនិយោគិន។
ទន្ទឹមគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់ប្រសិទ្ធភាព, គុណភាព និងតម្លាភាព និងបន្តកែសម្រួល នីតិវិធីនៃការស្នើសុំ និងផ្តល់លិខិតអនុញ្ញាតសាងសង់ ដើម្បីលើកកម្ពស់គុណភាពសំណង់ និងធានាថា ការទទួលបានភាពស្របច្បាប់នៃការសាងសង់ អាចប្រព្រឹត្តទៅបានកាន់តែរលូន និងចំណាយពេលវេលា និងថវិកាតិច។
ការផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យ ៖ ការផ្ទេរអចលនទ្រព្យស្របច្បាប់នៅកម្ពុជាត្រូវឆ្លងកាត់នីតិវិធីច្រើន ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ តម្លាភាពព័ត៌មាន និងភូមិសាស្ត្រគ្របដណ្ដប់របស់រដ្ឋបាលដីធ្លីនៅមានកម្រិត។
ក្នុងគោលបំណងស ដល់ដំណើរការផ្ទេរអចលនទ្រព្យដែលឱ្យធុរជនអាចយកអចលនទ្រព្យទៅប្រើប្រាស់ដោយស្របច្បាប់ បានដោយរលូន, រាជរដ្ឋាភិបាលនឹងជំរុញ និងពន្លឿនការធ្វើទំនើបភាវូបនីយកម្ម ជាពិសេស ការរៀបចំអភិវឌ្ឍប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដីទំនើប និងធ្វើបច្ចុប្បន្នភាពទិន្នន័យឱ្យទាន់ពេល ដោយចាប់ផ្ដើម ពីអចលនទ្រព្យ ដែលបានចុះបញ្ជីរួចនៅតាមតំបន់ទីប្រជុំជនធំៗ ជាពិសេស រាជធានីភ្នំពេញ។
ជាមួយ គ្នានេះ, រាជរដ្ឋាភិបាលនឹងលើកកម្ពស់ប្រសិទ្ធភាព, គុណភាព និងតម្លាភាព តាមរយៈការពន្លឿនការធ្វើ វិសោធនកម្មច្បាប់ភូមិបាល និងការរៀបចំឯកសារគតិយុត្តពាក់ព័ន្ធផ្សេងទៀត សំដៅកែសម្រួលការផ្ទេរ កម្មសិទ្ធិលើអចលនទ្រព្យ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































