AMS Economyបច្ចុប្បន្នភាព ៖ តំបន់ភ្នំពេញថ្មី មិនអនុគ្រោះដល់ការវិនិយោគ និងអភិវឌ្ឍន៍បុរីលំនៅដ្ឋានតម្លៃសមរម្យទៀតនោះទេ
ភ្នំពេញ ៖ ខុសប្លែកកាលពីប្រមាណ៥ឆ្នាំមុន តំបន់ភ្នំពេញថ្មី ស្ថិតក្នុងខណ្ឌសែនសុខ ដែលមានគម្រោងអភិវឌ្ឍន៍ប្រភេទបុរីលំនៅដ្ឋានតម្លៃសមរម្យយ៉ាងស្អេកស្កះនោះ បច្ចុប្បន្នត្រូវបានប្រែក្លាយយ៉ាងឆាប់រហ័សមកជាគម្រោងលំនៅដ្ឋានបែបអភិជនដែលជាវីឡាប្រណីត និងត្រូវបានគេដាក់លក់ចាប់ពីជាង៣លានដុល្លារឡើងទៅ ឬថ្លៃជាងនេះក៏មាន។

លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង ប្រធានស្ថាបនិក KW Cambodia បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ខណ្ឌសែនសុខនាពេលបច្ចុប្បន្នមិនដូចពីមុនទៀតនោះទេ។ កាលពីប្រមាន៥-៦ឆ្នាំមុន នៅតំបន់នេះភាគច្រើនមានគម្រោងអភិវឌ្ឍន៍ជាបុរីប្រភេទលំនៅដ្ឋានតម្លៃសមរម្យ និងកម្រិតខ្ពស់ ប៉ុន្តែពេលនេះគម្រោងអភិវឌ្ឍន៍បែបនេះលែងមានទៀតហើយ ព្រោះតម្លៃដីបានឡើងថ្លៃខ្ពស់មិនអំណោយផលដល់ការអភិវឌ្ឍ ឬមិនផ្តល់ឱកាសចំណេញដល់ម្ចាស់គម្រោងនោះទេ។

លោកឧកញ៉ាបណ្ឌិតបានបន្តថា ៖
“ជាទូទៅ ដីដែលគេអាចទិញយកមកធ្វើការអភិវឌ្ឍន៍ជាបុរីលំនៅដ្ឋានតម្លៃសមរម្យ គឺមិនលើសពី ៣០០-៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ ប៉ុន្តែសម្រាប់តម្លៃដីនៅក្នុងតំបន់ភ្នំពេញថ្មី ជាពិសេសក្បែរក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ថ្មី មិនមានតម្លៃក្រោម៣០០ដុល្លារនោះទៀតទេ។ ផ្ទុយទៅវិញនៅទីតាំងខ្លះមានតម្លៃចាប់ពី ៦០០-១ ០០០ជាងឡើងទៅ ដូច្នេះតម្លៃនេះមិនអនុគ្រោះដល់ការវិនិយោគ និងអភិវឌ្ឍន៍ប្រភេទលំនៅដ្ឋានតម្លៃសមរម្យនោះទៀតទេ”
លោកឧកញ៉ាបានបញ្ជាក់ថា ទោះជាយ៉ាងណាការវិនិយោគ និងអភិវឌ្ឍន៍ជាលំនៅដ្ឋាននៅតែមាន ទាស់ត្រង់ថា ជាការអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់អភិជនដែលជាប្រភេទវីឡាប្រណីត មានទំហំធំស្គឹមស្គៃ និងមានតម្លៃរាប់លានដុល្លារ។ ជាក់ស្ដែងសព្វថ្ងៃនេះ លោកឧកញ៉ា បាន និងកំពុងវិនិយោគ និងអភិវឌ្ឍន៍ប្រភេទវីឡាប្រណីតដែលមានតម្លៃរហូតដល់ជាង៥លានដុល្លារនៅលើផ្ទៃដីទំហំប្រមាណ ២៥ហិកតា ជាមួយនឹងផែនការសាងសង់វីឡាសរុបជាង ៤០០ខ្នង ហើយក៏មានប្រភេទវីឡាដែលមានតម្លៃចាប់ពី ៥-៦លានដុល្លារផងដែរ ស្ថិតក្នុងគម្រោងបុរី វិមាន សំណាង។

ស្រដៀងគ្នានេះ លោកឧកញ៉ា សំ សុខនឿ ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍ផងដែរថា បើនិយាយពីប្រវត្តិខណ្ឌសែនសុខកាលពី ៤-៥ ឆ្នាំមុន គឺនៅមិនទាន់មានមនុស្សរស់នៅច្រើននោះទេ ប៉ុន្តែបន្ទាប់ពីមានការលេចឡើងវត្តមានផ្សារទំនើបៗ អគាររដ្ឋបាលស្ថាប័នរដ្ឋ រួមជាមួយនឹងការបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីជាច្រើន ជាពិសេស គម្រោងបុរីតូចធំជាបន្តបន្ទាប់ បានជំរុញឲ្យមនុស្សចាប់ផ្តើមផ្លាស់ប្តូរចូលទៅរស់នៅក្នុងតំបន់នោះកាន់ច្រើនឡើង។ លោកឧកញ៉ាបានបញ្ជាក់ថា ៖
“នៅពេលមានផ្សារទំនើប AEON 2 មានស្ថាប័នរដ្ឋធំៗ មានសាលារៀនអន្តរជាតិ ក៏ដូចជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ វានឹងជំរុញឱ្យតម្លៃដីធ្លីក្នុងតំបន់ឡើងថ្លៃ។ កាលពីមុន តម្លៃដីមានត្រឹម ២០០-៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្ននេះ នៅតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ ជាពិសេសតំបន់ភ្នំពេញថ្មីមានតម្លៃរហូតដល់ខ្ទង់ពាន់ដុល្លារ ហើយបើស្ថិតនៅជិតផ្សារទំនើប AEON 2 នេះ អាចមានតម្លៃចាប់ពីជាង ១ ០០០ – ១ ២០០ដុល្លារក្នុងមួយម៉ែត្រក៏មានដែរ៕”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































