AMS Economyគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាបកំពុងបន្តសកម្មភាពសាងសង់ នឹងអាចបញ្ចប់តាមផែនការ
សៀមរាប ៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីសៀមរាប កំពុងបន្តសកម្មភាពសាងសង់យ៉ាងរលូន ដែលគ្រោងនឹងបញ្ចប់ជាស្ថាពរទៅតាមផែនការមេដែលបានគ្រោងទុក ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វាគមន៍វត្តមានយន្តហោះខ្នាតធំចូលចតនៅសៀមរាបដោយផ្ទាល់បានផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍ថា វត្តមានថ្មីនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបនឹងជួយបង្កើនភាពទាក់ទាញទាំងទេសចរអន្តរជាតិ ទាំងវិនិយោគិនថ្មីចូលមកកាន់កម្ពុជាបន្ថែម ជាពិសេសជួយលើកកម្ពស់សោភ័ណភាពតំបន់សៀមរាបឲ្យកាន់តែល្អប្រសើរខណៈដែលហេដ្ឋារចនាសម្ព័ន្ធថ្មីៗចំនួន៣៨ខ្សែតម្លៃជាង២០០លាននៅទូទាំងក្រុងសៀមរាបនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ មុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ៖
“នៅថ្ងៃទី៤ ខែមេសា ខាងមុខនេះ ខ្ញុំនឹងទៅសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែដែលចំណាយថវិកាប្រមាណ២០០លានដុល្លារ ហើយខ្ញុំនឹងទៅត្រួតពិនិត្យផងដែរនូវការដ្ឋានព្រលានយន្តហោះថ្មីមួយដែលកំពុងបានសាងសង់ហើយមិនយូរប៉ុន្មាននោះទេ ព្រលានយន្ដហោះនោះនឹងត្រូវសម្ពោធឲ្យប្រើប្រាស់ ដែលអាចទទួលយកយន្ដហោះធុនធំមកពីចម្ងាយចុះចតនៅសៀមរាបតែម្ដង ព្រោះថាសៀមរាបបច្ចុប្បន្ននេះ ចុះចតបានត្រឹមតែប្រភេទយន្ដហោះធុនតូចតែប៉ុណ្ណោះ មិនអាចទទួលបានយន្តហោះធុនធំនោះទេ”
សូមរំលឹកផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីនេះ វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI)។ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦។
អាកាសយានដ្ឋានអន្តជាតិសៀមរាប-អង្គរ ជាការវិនិយោគដោយក្រុមហ៊ុនមកពីខេត្តយូណាន ប្រទេសចិន ក្នុងទឹកប្រាក់ ៨៨០លានដុល្លារ ដោយទម្រង់នៃការវិនិយោគនេះ គឺសាងសង់-អាជីវកម្ម-ផ្ទេរ / BOT រយៈពេលសម្បទានសរុបចំនួន ៥៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៧១ ខណៈដែលតាមផែនការសាងសង់នឹងត្រូវសម្រេចបានប្រមាណ៧០ភាគរយនៅត្រឹមដំណាច់ឆ្នាំ២០២២នេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































