AMS Economyលោកឧកញ៉ាបណ្ឌិត តេង រិទ្ធី ៖ ការវិនិយោគអចលនទ្រព្យក្នុងតំបន់មានគម្រោងអភិវឌ្ឍន៍មានឱកាសចំណេញច្រើន
ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកសេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសការប្រកាសបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈកាលពីពេលថ្មីៗនេះ វិស័យអចលនទ្រព្យបានចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញ ដែលក្នុងនោះទីផ្សារនៃការទិញលក់ក៏ចាប់មានភាពមមាញឹកឡើងវិញផងដែរ។

នៅពេលនិយាយពីការវិនិយោគនៅក្នុងក្នុងទីផ្សារអចលនទ្រព្យរួមមានដី លំនៅដ្ឋាន ឃ្លាំង ជាដើម គឺជាការសំដៅទៅលើការទិញសម្រាប់អភិវឌ្ឍ ឬទិញទុកលក់បន្តយកចំណេញ។ ប៉ុន្តែមិនមែនរាល់ការវិនិយោគសុទ្ធតែមានឱកាសចំណេញទាំងអស់ដូចគ្នានោះទេ។
លោកឧកញ៉ាបណ្ឌិត តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment បានមានប្រសាសន៍ថា ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យអាចសម្រេចភាពជោគជ័យ ឬទទួលបានផលចំណេញគឺអាស្រ័យទៅលើការពិចារណាត្រឹមត្រូវចំនួន៤ ចំណុច ដែលអាចចាត់ទុកដាជាសសរស្តម្ភយ៉ាងសំខាន់។

លោកឧកញ៉ាបានបញ្ជាក់ថា គន្លឹះសំខាន់ខ្លះៗសម្រាប់លោកអ្នកដែលមានបំណងចង់វិនិយោគក្នុងវិស័យអចលនទ្រព្យរួមមាន ៖
– ទី១- ទីតាំងភូមិសាស្ត្រ ៖ គឺជាតំបន់ដែលមានរំហូរចរាចរណ៍ល្អព្រមទាំងអាចមានលទ្ធភាពលើការអភិវឌ្ឍន៍ជាពហុបំណង ដូចជាផ្សារ សាលារៀន រោងចកក្រសហគ្រាសជាដើម។ ដោយសារតំបន់ទាំងនេះនឹងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញ និងអ្នកវិនិយោគ ជាពិសេស ងាយស្រួលសម្រាប់ប្រកបអាជីវកម្ម។
– ទី២- ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ៖ ទីតាំងដីត្រូវមានហេដ្ឋារចនសម្ព័ន្ធស្រាប់ ដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងនោះក៏ត្រូវមើលអំពីប្រព័ន្ធទឹក ភ្លើង លូ ហើយដីត្រូវមានចម្ងាយមួយដែលសមស្របពីកន្លែងមួយចំនួនដូចជា សាលារៀន ផ្សារ និងសេវាសាធារណៈផ្សេងៗ ។ល។
– ទី៣- ផែនការមេអភិវឌ្ឍន៍របស់រដ្ឋាភិបាល ៖ ត្រូវប្រាកដថា តំបន់ដីនឹងមានគម្រោងផែនការមេរបស់រដ្ឋាភិបាល ដូចជាការបង្កើតគំរោងថ្មី(ទីក្រុងរណបថ្មី )ការស្ថាបនាផ្លូវជាដើម នេះមានន័យថា ដីនឹងមានតម្រូវការខ្ពស់ ហើយតម្លៃក៏នឹងកើនឡើងលឿនផងដែរ។
– ទី៤- បញ្ហាផ្លូវច្បាប់ ៖ មុននឹងសម្រេចចិត្តទិញដីធ្លី លោកអ្នកមិនគួរមើលរំលងផ្នែកច្បាប់នោះទេ។ លោកអ្នកត្រូវបា្រកដថា ដីធ្លីនោះមានសុវត្ថិភាពដែលទទួលស្គាល់ពេញលេញត្រឹមត្រូវដោយច្បាប់ ជាពិសេសពីអាជ្ញាធរ និងការទទួលស្គាល់ដោយថ្នាក់ជាតិ (ក្រសួងដែនដី) ទាំងទំហំដី ក្បាលដី ប្លង់ទន់ និងប្លង់រឹង។ នៅពេលដែលមានការពិចារណាគ្រប់ជ្រុងជ្រោយទៅលើចំណុចសំខាន់ៗទាំង៤ដូចបានរៀបរាប់ខាងលើនេះ នោះការវិនិយោគរបស់លោកអ្នកនឹងមានឱកាសទទួលបានផលចំណេញច្រើនជាងភាពប្រឈមជាក់ជាមិនខាន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































