AMS Economyលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន
ភ្នំពេញ ៖ ក្រោយកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រយៈពេល២ថ្ងៃ ដែលប្រព្រឹត្តទៅនៅលើទឹកដីសហរដ្ឋអាមេរិក កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានត្រលប់មកកាន់ប្រទេសខ្លួនវិញជាមួយលទ្ធផលផ្លែផ្កាជាច្រើន ជាពិសេសគឺទំនាក់ទំនងចាក់ទឹកមិនលិចរវាងកម្ពុជា និងអាមេរិក។

បើតាមសេចក្ដីប្រកាសព័ត៌មានចំនួន៤ទំព័ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅបានបញ្ជាក់ថា កិច្ចប្រជុំត្រូវបានបញ្ចប់ដោយរលូន និងជោគជ័យតាមការគ្រោងទុក។ ចំណែកឯលទ្ធផលសំខាន់ៗដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក មានដូចជា៖

១. ការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកឱ្យកាន់តែទូលំទូលាយថែមទៀតរបស់មេដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក
២. ការពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាលើវិស័យនៃកិច្ចសហប្រតិបត្តិការជាច្រើន ដែលរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការគាំទ្រការ អភិវឌ្ឍក្នុងអនុតំបន់ ការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់នវានុវត្តន៍ ការដោះស្រាយការប្រែប្រួល អាកាសធាតុ និងការរក្សាសន្តិភាព និងការកសាងទំនុកចិត្ត។
៣. ការពិភាក្សាលើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងប្រជាធិបតេយ្យនៅកម្ពុជា ក្រោមផែនការការងារកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-អាមេរិក (TIFA) និងផែនការការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច (E3)។
៤. ការលើកទឹកចិត្តសហរដ្ឋអាមេរិកឲ្យផ្ដល់នូវការគាំទ្ររឹងមាំថែមទៀតដល់ការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយ ការលើកស្ទួយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថល។
៥. ការអំពាវនាវសុំឲ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែក សុខភាពសាធារណៈ ការពង្រឹងនិម្មាបនកម្មសុខភាពសកល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នាពេលអនាគត ក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក។
៦. ការធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ បរិស្ថាន និងអន្តរកាលឆ្ពោះទៅថាមពលស្អាត និងកំណើនបៃតង។
៧. ពាក់ព័ន្ឋនឹងហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាបានបញ្ជាក់ពីតម្រូវការក្នុងការស្ដារតម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញពីផល ប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដ-១៩។
៨. ការរំលេចពីសារៈសំខាន់នៃការធ្វើសំយោគគ្នា រវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងកម្មវិធីការតភ្ជាប់អាស៊ាន-សហរដ្ឋអាមេរិក, កម្មវិធីកំណើនរួមក្នុងតំបន់អាស៊ាន តាមរយៈនវានុវត្តន៍ ពាណិជ្ជកម្ម និងពាណិជ្ជកម្មអ ឡិចត្រូនិក (IGNITE) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), និង គំនិតផ្ដួចផ្ដើមបណ្ដាញចំណុចពណ៍ខៀវ (Blue Dot Network) ។ ការស្វែងយល់អំពីលទ្ធភាពអភិវឌ្ឍយុទ្ធសាស្ត្រយានយន្តអគ្គិសនី ដែលអាចគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធដឹក ជញ្ជូនឆ្លាតវៃក្នុងទីក្រុងទូទាំងសហគមន៍អាស៊ាន។ គួររំលឹកថា កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ពិសេសដ៏ចម្បងមួយ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងដើម្បីដាក់ចេញនូវ ទិសដៅអនាគតនៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេលពីរថ្ងៃដោយគិតចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅឯរដ្ឋធានីវ៉ាស៊ីនតោន៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































