AMS Economyផលិតផលទឹកឃ្មុំចិញ្ចឹមកំពុងពង្រីកការផលិត ខណៈតម្រូវការទីផ្សារកើនឡើង ហើយមានតម្លៃថ្លៃ
ភ្នំពេញ ៖ ទឹកឃ្មុំជាសារធាតុរាវម្យ៉ាងមានរសជាតិផ្អែមឈ្ងុយដែលប្រជាជនខ្មែរនិយមទទួលទានជាមួយទឹកក្ដៅ ឬក្រូចឆ្មារដែលអាចផ្ដល់នូវគុណប្រយោជន៍ដ៏លើសលប់ចំពោះការបំប៉នសុខភាព រក្សាសម្រស់យ៉ាងមានប្រសិទ្ធភាព និកំពុងជំរុញឲ្យមានកំណើនតម្រូវការលើទីផ្សារគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ អាស្រ័យដោយតម្រូវការទីផ្សារមានការកើនឡើងច្រើនបែបនេះ បានធ្វើឲ្យទឹកធម្មជាតិ ឬទឹកឃ្មុំព្រៃមិនអាចបំពេញតាមតម្រូវការបាន ទើបគេមានជាការចិញ្ចឹមឃ្មុំនៅក្នុងកសិដ្ឋានដើម្បីបំពេញបន្ថែម។

ទឹកឃ្មុំធម្មជាតិ ជាប្រភេទទឹកឃ្មុំដែលរកបានពីក្នុងព្រៃមានរសជាតិផ្អែមដិតដែលបានមកពីការក្រេបយកលំអងផ្កាចំរុះគ្រប់ប្រភេទបន្តិចម្ដងៗរបស់ហ្វូងសត្វឃ្មុំរាប់ពាន់រាប់ម៉ឺនក្បាលដោយប្រើរយៈពេលយូរ ដែលខុសស្រឡះពីការចិញ្ចឹមឃ្មុំនៅក្នុងកសិដ្ឋាន និងប្រើរយៈពេលតិចក្នុងការទទួលបានទឹកឃ្មុំសម្រាប់ប្រើប្រាស់ និងចែកចាយនៅលើទីផ្សារ។

លោក ឃុន ឃឿន ជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរអង្គរ ស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានមាប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា គុណភាព និងគុណសម្បត្តិរវាងទឹកឃ្មុំធម្មជាតិ និងទឹកឃ្មុំចិញ្ចឹម គឺវាមិនខុសគ្នាប៉ុន្មានទេ ដោយសារការចិញ្ចឹមឃ្មុំត្រូវបានធ្វើឡើងប្រកបដោយអនាម័យត្រឹមត្រូវ អនុវត្តស្របតាមបច្ចេកទេស ហើយក៏ជាប្រភេទទឹកឃ្មុំដែលចាស់ល្អគ្រប់អាយុទើបអាចយកទៅចែកចាយនៅលើទីផ្សារបាន ផ្ទុយពីការយកឃ្មុំក្នុងព្រៃឲ្យតែមាន ឬឃើញ គឺយកទាំងអស់ មិនថាប្រភេទទឹកឃ្មុំខ្ចី ឬទឹកឃ្មុំចាស់នោះទេ។

បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរអង្គរបានពង្រីកទំហំនៃការចិញ្ចឹម ៥០ ធុងកាលពីឆ្នាំមុន ដល់៨០ធុង ដែលអាចផ្ដល់ផលជាទឹកឃ្មុំបានជាង ១ ០០០ លីត្រ ក្នុងមួយរដូវ ហើយទឹកឃ្មុំរបស់កសិដ្ឋានមួយនេះអាចលក់បានក្នុងតម្លៃ ៧-៨ ម៉ឺនរឿលក្នុងមួយលីត្រ។ ដោយឡែក ចំពោះបរិមាណនៃការលក់វិញ អាចស្ថិតនៅក្នុងចន្លោះ ៣០-៤០លីត្រ ក្នុងមួយខែ។
លោកបានបញ្ជាក់ថា ៖
“អតិថិជនដែលតែងនិយមគាំទ្រទឹកឃ្មុំរបស់កសិដ្ឋានខ្ញុំភាគច្រើនជាអ្នករស់នៅក្នុងតំបន់ ដែលពួកគាត់មកទិញដល់ផ្ទះតែម្ដង ហើយភ្ញៀវមួយចំនួនផ្សេងទៀតជាអ្នកភ្នំពេញ និងអ្នកតាមបណ្ដាខេត្តផ្សេងៗផងដែរ”
ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រនៃការចិញ្ចឹមឃ្មុំ និងប្រមូលផលវិញ ត្រូវបានលោក ឃុន ឃឿន រៀបរាប់ប្រាប់ថា ៖«គេអាចប្រមូលផលទឹកឃ្មុំបានខុសៗពីគ្នាអាស្រ័យទៅតាមតំបន់ ហើយចំពោះតំបន់ខ្ញុំ គឺអាចប្រមូលផលបានចន្លោះពីខែធ្នូ ដល់ខែមិថុនា។ សត្វឃ្មុំត្រូវការក្រេបលំអងផ្កា តែបើយើងចិញ្ចឹមច្រើនរាប់សិបធុងបែបនេះគឺត្រូវការផ្កាច្រើនមែនទែនទើបគ្រាប់គ្រាន់។ ហេតុនេះ ត្រូវផ្លាស់ប្ដូរទីតាំង ពីកន្លែងមួយទៅកន្លែងមួយទៀត និងស្វែងរកតំបន់ណាដែលអាចមានផ្កាគ្រប់គ្រាន់សម្រាប់ឃ្មុំ តួយ៉ាងរដូវប្រមូលផល គឺត្រូវជួលដីចំការគ ចំការកៅស៊ូ នៅខេត្តកំពង់ចាម ឬក៏នៅខេត្តត្បូងឃ្មុំ ដើម្បីយកឃ្មុំទៅដាក់ឱ្យក្រេបផ្កានៅចំការនោះ។ លុះដល់ ពីរខែក្រោយអស់ផ្កាសម្រាប់ឃ្មុំហើយ ទើបផ្លាស់ប្ដូរទៅតំបន់ផ្សេងទៀត»។
ជាទូទៅ នៅក្នុងរដូវភ្លៀងធ្លាក់ដែលមិនអាចនាំយកធុងឃ្មុំចេញក្រៅបាន គេត្រូវការផ្ដល់ចំណីបន្ថែមឱ្យសត្វឃ្មុំ ហើយចំពោះប្រភេទចំណីគឺគេយកស្ករសលាយជាមួយទឹកដាក់ឱ្យឃ្មុំបឺត។ គេធ្វើបែបនេះដើម្បីចិញ្ចឹមយកពូជឱ្យបានច្រើនដើម្បីត្រៀមចាំរដូវមានផ្ការីកចូលមកដល់ ហើយសម្រាប់ការចំណាយក៏មានកម្រិតខ្ពស់ ដោយក្នុងមួយរដូវភ្លៀងអាចចំណាយស្ករប្រមាណជាង១តោនដើម្បីធ្វើជាចំណីឃ្មុំ តែបើចង់ថែឱ្យដិតដល់គេត្រូវប្រើស្ករដល់ទៅ៣តោនក៏មានដែរ។
លោកបញ្ជាក់ថា ៖
“ជាបទពិសោធន៍ ខ្ញុំបានធ្វើការចិញ្ចឹមឃ្មុំនេះអស់រយៈពេលប្រមាណ៧ឆ្នាំមកហើយ បន្ទាប់ពីបានរៀនជំនាញ និងទិញពូជលើកដំបូងកាលពីឆ្នាំ២០២០ក្នុងដើមទុនប្រមាណ ៥០០ដុល្លារ។ ខ្ញុំទិញដំបូងបំផុតអស់ ៥០០ដុល្លារ បានតែពីរធុងទេដោយសារកាលនោះពូជថ្លៃណាស់ មួយធុង ២៥០ដុល្លារ ដល់ក្រោយមកទើបទិញថែមទៀត”
យ៉ាងណាក៏ដោយ ការចិញ្ចឹមឃ្មុំនេះក៏មានជួបផលលំបាកច្រើនដែរ ដូចជា ត្រូវការចំណាយច្រើនលើការទិញថ្នាំកម្ចាត់សត្វល្អិត(ចៃ) ចំណាយលើក្រមួនផ្លិត ថ្លៃបង្គង ថ្លៃចំណាយលើការដឹកជញ្ជូនផ្លាស់ទីតាំង ថ្លៃកម្មករលើកដាក់ ហើយប្រសិនបើចៃដន្យជួបរឿងមិនល្អ ដូចជាការយកឃ្មុំទៅដាក់ចំការដែលប្រើថ្នាំពុលទៀតនោះ អាចបណ្តាលឲ្យឃ្មុំគឺងាប់តែម្ដង។
និយាយជារួម ទីផ្សារទឹកឃ្មុំគឺនៅតែមាន ទាំងត្រូវការ និងតម្លៃខ្ពស់ ប៉ុន្តែអ្វីដែលជាបញ្ហាគឺការស្វែងរកប្រភពទឹកឃ្មុំ(ឃ្មុំព្រៃ) និងការផលិតទឹកឃ្មុំ(ឃ្មុំចិញ្ចឹម) ដែលមិនមែនជារឿងងាយស្រួលនោះឡើយ។
សូមបញ្ជាក់ដែរថា ទឹកឃ្មុំពិតជាបានផ្តល់នូវគុណសម្បត្តិយ៉ាងច្រើនដោយសារវាមានកម្រិតស្ករម៉ូណូសាក់ការីត ហ្វុចតូស និងគ្លុយកូសខ្ពស់ ហើយវាមានផ្ទុកជាតិស្ករប្រហែលពី ៧០ ទៅ ៨០ ភាគរយដែលអាចផ្ដល់នូវភាពផ្អែម។ ទឹកឃ្មុំក៏មានលក្ខណៈសម្បត្តិជាថ្នាំអាចសម្លាប់មេរោគ និងបាក់តេរីបានយ៉ាងមានប្រសិទ្ធភាព។
ដោយឡែកចំពោះអត្ថប្រយោជន៍ដែលទទួលបានពីទឹកឃ្មុំរួមមានដូចខាងក្រោម ៖
១. ព្យាបាលរបួស និងរលាក ៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងបណ្ណាល័យ Cochrane បានបង្ហាញថាទឹកឃ្មុំអាចជួយព្យាបាលការរលាកបាន ហើយការប្រើទឹកឃ្មុំគឺមានការចំណាយថវិការអស់តិច និងមានសុវត្ថិភាពជាងការប្រើប្រាស់ពពួកថ្នាំអង់ទីប៊ីយូទិចដែលត្រូវបានគេប្រើជាញឹកញាប់ និងមានផលរំខាន។
២. ជួយកាត់បន្ថយអាការនៃជំងឺរាគ ៖ យោងតាមការពិនិត្យអ្នកជំងឺដោយផ្អែកលើការស្រាវជ្រាវអំពីទឹកឃ្មុំវាបានបង្ហាញឱ្យឃើញពីប្រសិទ្ធិភាពកាត់បន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃជំងឺរាគ។ ទឹកឃ្មុំក៏ជួយលើកកម្ពស់នៃការកើនឡើងជាតិប៉ូតាស្យូម និងការទទួលទានទឹកដែលជាជំនួយយ៉ាងខ្លាំងនៅពេលដែលមានបញ្ហារាគ។ ការស្រាវជ្រាវមួយនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាបានបង្ហាញថាទឹកឃ្មុំក៏មានសមត្ថភាពក្នុងការទប់ស្កាត់សកម្មភាពរបស់ភ្នាក់ងារបង្កជំងឺដែលបណ្តាលឱ្យរាគ។
៣. ការពារការចាល់ជាតិអាស៊ីត៖ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាទឹកឃ្មុំអាចកាត់បន្ថយលំហូរនៃអាស៊ីតក្រពះ និងអាហារមិនងាយរំលាយ ដែលជាហេតុធ្វើឱ្យមានជំងឺច្រាលអាស៊ីតក្នុងក្រពះ (GERD)។
៤. ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ៖ ក្នុងឆ្នាំ២០១០ អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិក្សានៅសាកលវិទ្យាល័យ Amsterdam បានរាយការណ៍នៅក្នុងកាសែត FASEB ថា សមត្ថភាពរបស់ទឹកឃ្មុំក្នុងការសម្លាប់បាក់តេរីស្ថិតនៅក្នុងទម្រង់ជាប្រូតេអ៊ីនហៅថា defensin-1 ។ បន្ថែមពីនេះ នៅក្នុងគ្លីនិកអតិសុខុមជីវសាស្ត្រ និងជំងឺឆ្លងរបស់អឺរ៉ុបក៏បានបង្ហាញថា ទឹកឃ្មុំអាចជួយការពារបាក់តេរី Clostridium difficile ពីការតាំងទីលំនៅនៅក្នុងខ្លួនមនុស្ស។ C. difficile ត្រូវបានគេស្គាល់ថាបណ្តាលឱ្យរាគ និងឈឺធ្ងន់ធ្ងរ។
៥. បន្ថយរោគសញ្ញាផ្តាសាយ និងក្អក ៖ អង្គការសុខភាពពិភពលោក (WHO) ណែនាំថាទឹកឃ្មុំជាឱសថបំបាត់ក្អកធម្មជាតិ។ បណ្ឌិត្យសភាកុមារអាមេរិចក៏ទទួលស្គាល់ទឹកឃ្មុំជាថ្នាំព្យាបាលសម្រាប់ការក្អកផងដែរ។ ទោះជាយ៉ាងណាក៏ដោយពួកគេណែនាំថាទឹកឃ្មុំមិនសមស្របសម្រាប់កុមារអាយុក្រោមមួយឆ្នាំទេ។ ការសិក្សាមួយនៅឆ្នាំ ២០០៧ ដោយមហាវិទ្យាល័យវេជ្ជសាស្ត្រ Penn State បានបង្ហាញថាទឹកឃ្មុំកាត់បន្ថយអាការៈក្អកនៅពេលយប់ និងធ្វើឱ្យការគេងមានភាពប្រសើរឡើងចំពោះកុមារដែលមានការបញ្ហាផ្លូវដង្ហើមល្អជាងប្រើថ្នាំក្អកដែលមានឈ្មោះថា dextromethorphan ។
៦. ជំនួសស្ករដែលបានបន្ថែមនៅក្នុងរបបអាហារ ៖ រសជាតិផ្អែមរបស់ទឹកឃ្មុំធ្វើឱ្យវាអាចជំនួសស្ករនៅក្នុងរបបអាហារ។ ស្ករដែលបានបន្ថែមនៅក្នុងរបបអាហារផ្តល់នូវកាឡូរីលើសលប់ និងមិនមានសារធាតុចិញ្ចឹមទេដែលអាចនាំឱ្យមានការឡើងទម្ងន់ ព្រមទាំងធ្វើឱ្យហានិភ័យនៃជំងឺលើសឈាម និងទឹកនោមផ្អែមមានការកើនឡើង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...

ស្ថាប័នសារព័ត៌មានកម្ពុជាចំនួន ៣ រួមមាន AMS, សារព័ត៌មានថ្មីៗ និងសារព័ត៌មានដើមអម្ពិល កំពុងចូលរួមក្នុងវេទិកាសហប្រតិបត្តិការប្រព័ន្...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































