AMS Economyរាជធានីភ្នំពេញ អនុញ្ញាតគម្រោងសាងសង់ចំនួន ១ ០៥០គម្រោង មានទុនវិនិយោគប្រមាណ ២,២៦ពាន់លានដុល្លារ
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងឱ្យដឹងក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ ថា នៅក្នុងឆ្នាំ២០២១ រដ្ឋបាលរាជធានី បានពិនិត្យផ្តល់យោបល់លើប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ ចំនួន ១ ០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់ លានដុល្លារអាមេរិក ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានសំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១ ៦០៣ អគារ និងបានពិនិត្យលើប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ ចំនួន ចំនួន ១ ០៥០ គម្រោង លើផ្ទៃក្រឡាជាង ៤,៦៣ លានម៉ែត្រក្រឡា ក្នុងទំហំទុនវិនិយោគ ប៉ាន់ស្មានជាង ២,២៦ ពាន់ លានដុល្លារអាមេរិក ដោយក្នុងនោះ សំណង់អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមានចំនួន ១ ៦០៣ អគារ និងសំណង់បុរី-បណ្ដុំផ្ទះល្វែង ចំនួន ៣១០ កន្លែង ។

ឯកឧត្តម បានលើកឡើងដែរថា ចំពោះចំនួនអាជីវកម្មដ្ឋាន ក៏មិនមានការថយចុះទេ រោងចក្រវិនិយោគ ចំនួន ៧៥៤ រោងចក្រ និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានចំនួន ៥ ១៧៤ មូលដ្ឋាន មានតម្លៃប៉ាន់ស្មានផលិតផលសរុប ២ ០៥០ ពាន់លានដុល្លារអាមេរិក និងបានផ្តល់ការងារដល់កម្មករ-កម្មការិនីចំនួន ៦៣១ ៥៦៧ នាក់។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថាៈ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ អនុវត្តកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០២១-២០២៣ ក្នុងនោះ គម្រោងសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញចំនួន ១៤២ គម្រោង, គម្រោងសកម្មភាពរបស់រដ្ឋបាល ខណ្ឌ-សង្កាត់ ចំនួន ៤២៣ គម្រោង និងគម្រោងសកម្មភាពរបស់មន្ទីរ-អង្គភាព ចំនួន ១០៩ គម្រោង សរុបមានថវិកាគាំទ្រប្រមាណ ១ ៣៩៧ ៨៣៩,៣៤ លានរៀល បានផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញ-ចូលតែមួយ រាជធានីភ្នំពេញ ចំនូន ៥៧ ៨១៩ សេវា ដែលជារួម គិតចាប់ពីពេលបើកដំណើរការ រហូតមកដល់ពេលនេះ អង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ បានផ្តល់សេវា ជូនប្រជាពលរដ្ឋ សរុបចំនួន ១៥៥ ៨២៨ សេវា ដោយទទួលបានចំណូល បង់ចូលថវិការដ្ឋ សរុបចំនូន ៤៤ ៣៦៨ ៥០១ ២៥០ រៀល គឺប្រមាណជាង ១១ លានដុល្លាអាមេរិក។
ជាមួយគ្នានេះដែរបានបើកការដ្ឋានស្ថាបនា ស្ពានអាកាសប្ញស្សីកែវ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចប្រសព្ធផ្លូវលេខ ៣៦ និងស្ពានបេតុងអាម៉េខ្សែកាប ឆ្លងកាត់ទន្លេសាប ក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ បន្ថែមលើនេះរដ្ឋបាលរាជធានីបានបើកការដ្ឋានស្ថាបនា ផ្លូវបេតុង ១ ខ្សែ តភ្ជាប់ពីមហាវិថី ឈ្នះ-ឈ្នះ ទៅផ្លូវជាតិលេខ ៤២ មានប្រវែង ៦ ៤៩០ ម៉ែត្រ និងមានលំហទទឹងផ្លូវ ១២ ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ ព្រមទាំងកំពុងខិតខំជំរុញការសិក្សាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗជាច្រើនទៀតក្នុងរាជធានីភ្នំពេញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































