AMS Economyអភិបាលរាជធានីភ្នំពេញ ៖ វិស័យអចលនទ្រព្យជាជន្ទល់ដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ច
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានលើកឡើងថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យគឺជាជន្ទល់ដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលដែលនិន្នាការនៃការវិនិយោគក្នុងវិស័យសំណង់លំនៅដ្ឋាននៅតែមានភាពពុះកញ្ជ្រោល និងមានតម្រូវការទីផ្សារ។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍លំនៅឋានគ្រប់ប្រភេទដែលបាន និងកំពុងអភិវឌ្ឍន៍ឡើងគឺជាចលនាមួយជួយជំរុញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ហើយក៏ជាការបំពេញតម្រូវការទីផ្សារអចលនទ្រព្យជូនដល់ពាណិជ្ជករ ធុរជន វិនិយោគិន ជនបរទេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរ ខណៈដែលប្រទេសបានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

ឯកឧត្តមបានបញ្ជាក់ថា ៖
“បច្ចុប្បន្ន វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយការសម្រេចចិត្តវិនិយោគក្នុងវិស័យសំណង់លំនៅដ្ឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការក្នុងអត្រាខ្ពស់ និងនៅមានភាពទូលំទូលាយ ដើម្បីគាំទ្រដល់ការលូតលាស់ផ្នែកអចលនទ្រព្យ និងដើម្បីបង្កើនភាពធន់របស់វិស័យឯកជនឱ្យកាន់តែរឹងមាំ និងប្រសើរឡើង”
ឯកឧត្តមបានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេនៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចជាតិជាមធ្យម ៧% ក្នុងមួយឆ្នាំ ទន្ទឹមគ្នាទៅនឹងការកើនឡើងនូវផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗ (GDP per Capita) ពីប្រមាណ ៧៣៨ ដុល្លារនៅឆ្នាំ ២០០៨ ដល់ ១ ៦៨៣ ដុល្លារនៅឆ្នាំ២០២០ និងកំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group ដែលជាអ្នកអភិវឌ្ឍន៍យ៉ាងសកម្មនៅក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋានផ្ទាល់ដី បានមានប្រសាសន៍ប្រាប់ AMS ថា នៅដើមឆ្នាំ២០២២នេះ កំណើននៃការលក់លំនៅដ្ឋានផ្ទាល់ដីនឹងកើនឡើង ខណៈវិស័យអាទិភាពសំខាន់ចាប់មានដំណើរការចរន្តឡើងវិញ។ លោកឧកញ៉ាបានបញ្ជាក់ ៖
“ការរំពឹងទុករបស់ខ្ញុំចំពោះទីផ្សារលំនៅដ្ឋានគឺនៅតែរក្សាបានភាពល្អប្រសើរបើទោះបីជាមានការរំខានពីវិបត្តិជំងឺឆ្លងជាង១ឆ្នាំនោះក៏ដោយ។ ជាក់ស្ដែង សកម្មភាពសាងសង់សំណង់លំនៅដ្ឋានក្នុងបុរីកៀនស្វាយផាក នៅតែដំណើរការយ៉ាងរលូនមិនមានរាំងស្ទះនោះទេ ហើយជាឱកាសល្អដែរនៅដើមឆ្នាំ២០២២ នេះ សំណង់លំនៅដ្ឋានរបស់ខ្ញុំត្រូវបានសាងសង់ស្ទើររួចរាល់ទាំងស្រុង ដែលនឹងអាចទទួលបានចំណែកទីផ្សារច្រើនជាមិនខាន៕”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































