AMS Economyផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងដំណើរការសាកល្បងនៅខែកក្កដា
ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថាផ្លូវល្បឿនលឿន (Expressway) ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ និងឈានទៅដល់ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាអំឡុងខែកញ្ញា ឆ្នាំ២០២២។

នេះជាលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី៩កុម្ភៈ ដោយគូសបញ្ជាក់ថាផ្លូវដែលមានតម្លៃវិនិយោគប្រមាណ ២ ពាន់លានដុល្លារ អាចនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងខែកក្កដា ខាងមុខនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ៖
“ផ្លូវល្បឿនលឿនដែលមានប្រវែងជិត ២០០គីឡូម៉ែត្រ ភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុ នឹងត្រូវប្រកាសឱ្យដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ក្រោយដាក់ឱ្យដំណើរការសាងល្បងក្នុងខែកក្កដា”

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ជាមួយនឹងការដាក់ឱ្យប្រើផ្លូវល្បឿនលឿននេះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏នឹងផលិតវីដេអូពន្យល់ណែនាំដល់ពលរដ្ឋពីការប្រើប្រាស់ផ្លូវនេះប្រកបដោយសុវត្ថិភាពផងដែរ។ សម្រាប់ផ្លូវល្បឿនលឿននេះ គឺមិនអនុញ្ញាតឱ្យម៉ូតូ និងរថយន្តដែលបើកបើរក្នុងល្បឿនយឺត៣០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើប្រាស់នោះឡើយ។ សូមបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។ គម្រោងចំណាយការវិនិយោគប្រមាណ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន លើទឹកប្រាក់ប្រមាណ១៥០លានដុល្លារ ដំណើរការសាងសង់ផ្លូវល្បឿនលឿនដែលនឹងចំណាយពេលប្រហែល ៤៨ ខែកំពុងដំណើរការលើផ្លូវត្រូវ បើទោះបីជាមានការគំរាមកំហែងពីវិបត្តិកូវីដ-១៩ក្នុងរូបភាពបំប្លែងថ្មី ក៏ដោយ។ ផ្លូវ១ខ្សែនេះ មានប្រវែងជាង១៩០ គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ និងកំពង់ផែសមុទ្រទឹកជ្រៅរបស់ខេត្តព្រះសីហនុ បានឆ្លងកាត់ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ប...

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោ...

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើកសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី១១ ខែកញ្...

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេ...

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៤៦គម្រោង ដែលមានដ...

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផលទេស...

បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ...

ធនាគារជាតិនៃកម្ពុជា (NBC) បានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងតភ្ជាប់ ឬចូលប្រើប្រាស់សេវាទូទាត់សងប្រាក់ណា...
កម្មវិធីពិសេសរបស់ AMS ECONOMY































ព័ត៌មានសង្ខេប
ប្រភេទវីដេអូ (VIDEO)ព័ត៌មានផ្សេងៗទៀត
View all

























