AMS Economyស្ថាប័នរដ្ឋ និងឯកជនចំណាយទុនវិនិយោគ ១៤២ លានដុល្លារទិញមូលបត្រក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ ៖ ស្ថាប័នរដ្ឋ រួមជាមួយនឹងវិស័យឯកជនដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់ក្នុងស្រុក និងអន្តរជាតិបានចំណាយទុនវិនិយោគប្រមាណ ១៤២ លានដុល្លារ ក្នុងការទិញទិញមូលបត្របំណុលរបស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានធ្លាប់លើកឡើងកាលពីនៅកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ថា ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រង ក្នុងស្រុកជាច្រើនមានដូចជា ៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), ធនាគារព្រីនស៍ (Prince Bank), ធនាគារ Asia Pacific Development (APD Bank), ធនាគារ ប្រៃសណីយ៍កម្ពុជា (Cambodia PostBank), ធនាគារវីង (Wing Bank), ធនាគារ ជីប ម៉ុង (Chip Mong Bank), ធនាគារពាណិជ្ជ អាល់ហ្វា (Alpha Commercial Bank), AIA (Cambodia) Life Insurance, Prudential (Cambodia) Life Assurance, សាជីវកម្មធានាឥណទានកម្ពុជា(CCC), បេឡាជាតិសន្តិសុខសង្គម (NSSF) ដែលបានទិញសញ្ញាប័ណ្ណ (Bond) សរុបចំនួន៨២ លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់មូលធុនក្នុងស្រុក គាំទ្រដល់ការអភិវឌ្ឍន៍នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លង ធនាគារធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារABA) បានសម្រេចវិនិយោគ ៣០លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ។ ជាមួយគ្នានេះ ធនាគារ អេស៊ីលីដា ភីអិលស៊ីកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២ បានចំណាយទុន ៣០ លានដុល្លារដើម្បីទិញមូលបត្របំណុលរបស់ក្រុមហ៊ុន សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

ដូច្នេះ គិតរហូតបច្ចុប្បន្ននេះ ស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងទាំងនេះបានចំណាយទុនវិនិយោគប្រមាណ ១៤២ លានដុល្លារ ក្នុងការទិញមូលបត្របំណុលរបស់ក្រុមហ៊ុនសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។
អ្នកឧកញ៉ា ពុង ឃាវសែ បានបន្តថា សញ្ញាបណ្ណ ដែលបានបោះផ្សាយដោយក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មានការគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងលិខិតអនុញ្ញាតផ្តល់ការថ្លឹងហានិភ័យស្មើសូន្យភាគរយ ពីធនាគារជាតិនៃកម្ពុជា ទើបក្រុមហ៊ុនបានធ្វើការបោះផ្សាយសញ្ញាប័ណ្ណ (Bond) ចំនួន ៣០០ លានដុល្លារអាមេរិក ហើយទទួលបានការគាំទ្រយ៉ាងកុះករពីស្ថាប័នរដ្ឋ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់ក្នុងស្រុក។
ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាទាំងក្នុង និងក្រៅប្រទេសឱ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុន CAIC ដែលសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ។
សម្តេចតេជោបានមានប្រសាសន៍ថា ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅមានតម្រូវការពង្រីកទុនរបស់ខ្លួន ដែលមានទឹកប្រាក់ ៣០០ លានដុល្លារបន្ថែម ដូច្នេះទើបត្រូវបោះលក់មូលបត្របំណុល ដែលមានការប្រាក់ ៥.៥%ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា
“ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះគ្រឹះស្ថានធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ សូមឲ្យចូលរួមក្នុងការទិញ នូវសញ្ញាបណ្ណនៃក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ”
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុនពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































