AMS Economyក្រូចពោធិ៍សាត់តំបន់ភ្នំក្រវាញ កំពុងមានតម្រូវការទីផ្សារខ្ពស់
ពោធិ៍សាត់៖ ជាដំណាំប្រចាំតំបន់មួយប្រភេទ ក្រូចពោធិ៍សាត់តំបន់ភ្នំក្រវាញខេត្តពោធិ៍សាត់ កំពុងមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនទូទាំងប្រទេសមិនថាអតិថិជនកម្ម៉ង់តាមអនឡាញ អ្នកបោះដុំ ឬរោងចក្រកែច្នៃនោះទេ កំពុងមានតម្រូវការទីផ្សារច្រើនដែលអាចលក់ចេញដល់ទៅរាប់រយតោនក្នុងមួយឆ្នាំ។

ជាក់ស្ដែងលោក ឡៃស៊ីម ជាម្ចាស់ចំការក្រូចពោធិ៍សាត់មួយកន្លែងស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ទីផ្សារក្រូចពោធិ៍សាត់គឺមានការគាំទ្រច្រើនទាំងការលក់រាយ និងបោះដុំ ដោយសារតែគុណភាពក៏ដូចជារសជាតិរបស់ក្រូចតំបន់នេះមានភាពទាក់ទាញខុសពីក្រូចដែលមានដាំនៅតំបន់ផ្សេង។
លោកបញ្ជាក់ថា ៖
“ក្រូចពោធិ៍សាត់របស់យើងគឺមានរសជាតិជូរអែមឆ្ងាញ់ ធម្មជាតិដាំនៅចំការពិតៗ ហើយទីផ្សាររាល់ថ្ងៃ អតិថិជនគាំទ្រច្រើនដែលយើងលក់តាមអនឡាញផង លក់ផ្ទាល់ៗឱ្យភ្ញៀវផង អតិថិជនក្នុងខេត្តគាត់មកយកទៅលក់បន្តផង យើងក៏ផ្ញើតទៅតាមបណ្ដាខេត្តផ្សេងៗ និងមានរោងចក្រខាងបាត់ដំបងគាត់យកទៅកែច្នៃជាដំណាប់ផងដែរ”

លោកបន្តថា ៖
“ក្នុងមួយថ្ងៃយើងបេះក្រូចបាន២-៣ឡាន ដែលមួយឡានប្រមាណ ១តោនកន្លះ ហើយតម្លៃគឺយើងលក់គិតជាផ្លូនដែលមាន៦០ផ្លែ មានតម្លៃចន្លោះពី ២៥ ០០០-៥០ ០០០រៀល អាស្រ័យលើប្រភេទក្រូចលេខ១ លេខ២ លេខ៣ ហើយការប្រមូលផល យើងអាចប្រមូលបានពីរដងក្នុងមួយឆ្នាំដែលលើកទីពីរគឺទិន្នផលល្អជាង ដោយយើងអាចបេះបានចន្លោះខែមេសា ដល់ខែវិច្ឆកា”
ម្ចាស់ចំការក្រូចខាងលើបន្ថែមថា ៖
“ទំហំចំការក្រូចរបស់យើងគឺធំ ដោយជាចំការរបស់ខ្ញុំខ្លះ និងម៉ៅចំការបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារសរុបប្រមាណ ៣០ហិចតា ហើយអាចប្រមូលផលបាន ៤០០-៥០០ តោនក្នុងមួយឆ្នាំ។ ចំណែករយៈពេលដាំ យើងដាំត្រឹម២-៣ឆ្នាំ គឺបានផលហើយ ក៏ប៉ុន្តែឆ្នាំដែលទទួលបានផលល្អមែនទែនគឺឆ្នាំទី៤-៥”

គួរបញ្ជាក់ដែរថា លោក ឡៃស៊ីម បានចាប់ផ្ដើមដាំក្រូចពោធិ៍សាត់នេះ តាំងពីឆ្នាំ២០០៧ ដោយដាំខ្លួនឯងផងនិងធ្វើពូជទុកលក់ផង ហើយដើមទុនគឺមិនចំណាយច្រើននោះទេ ដោយសារមានដីខ្លួនឯងស្រាប់ ចេះធ្វើពូជខ្លួនឯងសម្រាប់ដាំ ហើយការថែទាំគឺងាយស្រួលគ្រាន់តែប្រើថ្នាំសម្លាប់សត្វល្អិតនិងជីបំប៉នតិចតួច។ យ៉ាងណាក៏ដោយ លោកបន្តថា បច្ចុប្បន្នអាចចំណាយដើមទុនច្រើនជាងពីមុនដោយសារតែត្រូវសម្អាតដី កាត់ស្មៅ និងថ្លៃឈ្នួកកម្មករគឺមានតម្លៃថ្លៃជាងកាលពីមុន។
យ៉ាងណាមិញ ការដាំក្រូចពោធិ៍សាត់ក៏ជួបផលលំបាកផងដែរគឺបញ្ហាទឹក ដែលត្រូវដាក់ទឹកឱ្យបានគ្រប់គ្រាន់នៅរដូវប្រាំង ហើយនៅរដូវភ្លៀង ក្រូចដែលបានដាំនៅជិតៗទឹកអាចនឹងលិចហើយខូចដល់ផ្លែក្រូច ប៉ុន្តែបើទឹកលិចខ្លាំងជោគជាំរហូតដល់ខូចដើមនោះគឺប្រឈមនឹងការខាតបង់ច្រើន។ សម្រាប់ថ្ងៃអនាគត លោក ឡៃស៊ីម ចង់ពង្រីកទីផ្សារក្រូចពោធិ៍សាត់ដែលជាដំណាំប្រចាំតំបន់នេះឱ្យកាន់តែធំ ដោយអាចនាំចេញទៅក្រៅប្រទេសថែមទៀត។ ចុងក្រោយ លោក ក៏សូមអរគុណដល់អតិថិជនទាំងជិតទាំងឆ្ងាយដែលតែងតែគាំទ្រក្រូចពោធិ៍តំបន់ភ្នំក្រវាញកន្លងមកនិងសូមឱ្យបងប្អូនយើងនៅតែគាំទ្របន្តទៀតនូវផលិតផលក្នុងស្រុក មានរសជាតិឆ្ងាញ់និងធម្មជាតិចេញពីចំការពិតៗ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































