AMS Economyមុខរបរចញ្ចឹមមាន់ស្រែ កំពុងមានប្រជាប្រិយភាពខ្លាំង និងមានតម្លៃទីផ្សារខ្ពស់
កំពង់ឆ្នាំង ៖ ការចិញ្ចឹមមាន់ គឺជាមុខរបរមួយដែលបងប្អូនកសិករយើងនិយមចិញ្ចឹមជាលក្ខណៈគ្រួសារ ជាពិសេសនៅតាមតំបន់ជនបទ ហើយក្នុងនោះជាការគួរឱ្យកត់សម្គាល់ គេសង្កេតឃើញមានកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងដែលភាគច្រើនជាប្រភេទមាន់ស្រែដែលមានចំនួនរហូតដល់រាប់ពាន់ក្បាលសម្រាប់លក់ទៅកាន់ទីផ្សារ ជាមួយនឹងការទទួលបានប្រាក់ចំណូលច្រើនគួរសម។

លោក ភាស់ ប្រុស ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងដែលគេហៅថា «ផ្ទះមាន់ស្រែ» ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា ដំបូងឡើយលោកមានចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយមើលឃើញពីតម្រូវការទីផ្សារ ហើយមានតម្លៃថ្លៃគួរសម លោកក៏ចាប់ផ្តើមពង្រីកការចិញ្ចឹមបន្តិចម្ដងៗរហូតបានទំហំដូចសព្វថ្ងៃនេះ។
លោកបញ្ជាក់ថា ៖
“ខ្ញុំបានចិញ្ចឹមមាន់តាំងពីឆ្នាំ២០១៨ ហើយបច្ចុប្បន្ននៅក្នុងកសិដ្ឋានរបស់ខ្ញុំមួយនេះមានមាន់សរុបប្រមាណជាង ២៥០០ក្បាល ជាប្រភេទពូជមាន់ស្រែ ដែលមានទាំងប្រភេទមាន់សាច់ និងកូនមាន់សម្រាប់យកទៅចិញ្ចឹមបន្តផងដែរ”

លោកបន្តថា សម្រាប់អតិថិជនដែលមកគាំទ្រ និងទិញជាប្រចាំភាគច្រើនជាឈ្មួញមកពីភ្នំពេញដែលមកចាប់ដល់កសិដ្ឋានតែម្ដង ហើយក្នុងមួយសប្ដាហ៍អាចចាប់បានប្រមាណ ១៥០ក្បាល។ ចំពោះកូមាន់អាចលក់បានក្នុងតម្លៃចាប់ពី ២៨០០-៥៦០០រៀលក្នុងមួយក្បាល អាស្រ័យលើអាយុរបស់កូនមាន់ចាប់ពី ១២-៣០ ថ្ងៃ។ ចំណែកមាន់សាច់បើភ្ញៀវមកទទួលដល់ទីតាំងចាប់ពី១០០ក្បាលឡើងទៅគឺមានតម្លៃ ១៦៥០០រៀល ឬទិញរាយមានតម្លៃ ១៧០០០រៀល ក្នុង១គីឡូក្រាម។
ដោយឡែកសម្រាប់ការចិញ្ចឹម និងការឱ្យចំណីប្រចាំថ្ងៃត្រូវបានម្ចាស់កសិដ្ឋានខាងលើប្រាប់ឱ្យដឹងថា ដើម្បីកាត់បន្ថយការចំណាយ អ្នកចិញ្ចឹមគួរតែដាំដំណាំផ្សេងៗដើម្បីឱ្យមាន់ស៊ីចៀសវាងការប្រើចំណីសុទ្ធដែលត្រូវចំណាយច្រើន។ ជាក់ស្ដែងលោកផ្ទាល់ ប្រើចំណីសម្រេចលាយជាមួយនឹងដំណាំដែលលោកដាំបាន ដូចជា ត្រកួន ផ្ទី ជាដើម។ ចំពោះរយៈពេលចិញ្ចឹម ប្រភេទមាន់សាច់គេត្រូវចំណាយពេល ៣-៤ខែ ហើយការថែទាំទៀតសោត ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ជាពិសេសនៅរដូវភ្លៀង ឬក៏ក្ដៅខ្លាំងដោយសារវាអាចប៉ះពាល់ដល់សុខភាពមាន់ដែលអាចប្រឈមនឹងជំងឺផ្សេងៗ។ នេះជាអ្វីដែលលោក ភាស់ ប្រុស បានលើកឡើង។

គួរបញ្ជាក់ដែរថា សម្រាប់ការចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមមាន់ស្រែ លោក ភាស់ ប្រុស បានចំណាយដើមទុនដំបូងប្រមាណ ២០០០ដុល្លារក្នុងការរៀបចំទ្រង់ ទិញសម្ភារ និងថ្លៃមេមាន់ មាន់ឈ្មោលពូជ។ ដោយឡែកចំពោះផលលំបាក ត្រូវបានម្ចាស់កសិដ្ឋានរូបនេះបន្តថា មានកត្តាប្រឈមជាច្រើន ជាពិសេសទាក់ទងទៅនឹងទីផ្សាររវាងមាន់ស្រែ និងមាន់ផ្សេងៗទៀតដែលនាំចូលពីក្រៅប្រទេសដែលមានតម្លៃទាបជាង ហើយក្រៅពីនេះគឺបញ្ហាថ្នាំសម្រាប់ព្យាបាលមាន់នៅពេលមាន់មានជំងឺជាដើម។
ចំពោះថ្ងៃអនាគត លោកចង់ពង្រីករបរមួយនេះឱ្យកាន់តែធំជាងនេះ ហើយក៏ចង់បានដៃគូសហការផ្សេងៗទៀតក្នុងការចែកចាយបន្តនូវផលិតផលមាន់ស្រែឱ្យមានទីផ្សារធំទូលាយ។ ចុងក្រោយ ម្ចាស់កសិដ្ឋានចិញ្ចឹមាន់ «ផ្ទះមាន់ស្រែ» ក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងសូមអំពាវនាវឱ្យបងប្អូនខ្មែរជួយគាំទ្រមាន់ស្រែបន្តទៀតដែលជាផលិតផលក្នុងស្រុក៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































