AMS Economyចិញ្ចឹមគោតែមួយមុខតែផ្ដល់ប្រយោជន៍ច្រើនមិនគួរឱ្យជឿ
ការចិញ្ចឹមគោ ជារបរពេញនិយមមួយសម្រាប់អ្នករស់នៅតាមបណ្តាខេត្ត ជាពិសេសនៅតាមជនបទ ដែលមិនត្រឹមតែផ្ដល់ប្រយោជន៍ដោយផ្ទាល់នោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវគុណប្រយោជន៍ជាច្រើនមុខផ្សេងទៀតឱ្យតែយើងចេះប្រើប្រាស់ និងកែច្នៃវាឱ្យអស់ពីលទ្ធភាពស្របតាមបច្ចេកទេស។

មានគោជាង ១០០ក្បាលក្នុងក្រោល កសិដ្ឋានចិញ្ចឹមគោយកសាច់ភ្នំក្រហម ស្ថិតក្នុងខេត្តកំពង់ធំ កំពុងតែផ្គត់ផ្គង់តម្រូវការសាច់គោក្នុងតំបន់ ថែមទាំងទទួលបានផលចំណេញយ៉ាងច្រើនជាប់ជាប្រចាំ សូម្បីតែកាកសំណល់ដូចជាលាមកគោក៏អាចទាញយកប្រយោជន៍បានដែរ។
លោក ម៉ាត់ ហ្សាគី ជាម្ចាស់កសិដ្ឋានខាងលើបានរៀបរាប់ឱ្យដឹងថា ៖
“ក្រៅពីផលចំណេញដែលទទួលបានមកពីការចិញ្ចឹមយកសាច់លក់ នៅមានសំណល់ផ្សេងទៀតដូចជាអាចម៍គោជាដើម ក៏ខ្ញុំយកធ្វើជាជីដាក់ក្នុងចំការខ្ញុំផ្ទាល់ ដូចជា ចំការកៅស៊ូ ស្វាយចន្ទី និងស្វាយកែវរមៀតជាដើម ដែលមានសមត្ថភាពជួយបន្ថែមជីជាតិក្នុងដី ជំរុញការលូតលាស់ដល់ដំណាំបានយ៉ាងប្រសើរ”

លោកបានបន្តថា សម្រាប់លាមកគោនេះ កសិដ្ឋានរបស់លោកក៏មានគម្រោងធ្វើជាឡជីវឧស្ម័ន ដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ក្នុងកសិដ្ឋានផ្ទាល់តែម្ដង ដែលអាចជួយសន្សំសំចៃ និងកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនីផងដែរ។
ស្រដៀងគ្នានេះដែរ លោក ហ៊ឹម សិលា ជាអ្នកចិញ្ចឹមគោលក្ខណៈគ្រួសារមួយកន្លែងស្ថិតក្នុងខេត្តបាត់ដំបងបានបញ្ចេញមតិដែរថា ៖
“ការចិញ្ចឹមគោ យើងចំណេញច្រើន បានទាំងចំណូលជាថវិកាពីការលក់គោដែលយើងចិញ្ចឹម បានទទួលផលប្រយោជន៍ពីអាចម៍គោ ដែលអាចយកទៅធ្វើជីដាក់ដំណាំ និងជាការហាត់ប្រាណសម្រួលសរសៃធ្វើឱ្យយើងបែកញើសមួយផងដែរ “

លោកបន្តថា ៖
“យើងចិញ្ចឹមគោពូជប្រមាណ១២ក្បាលក្នុងក្រោល ហើយកាកសំណល់ដូចជាលាមកគោ យើងរៀបចំវាទុកដាក់ឱ្យមានរបៀប ដើម្បីធ្វើជាជីដាក់ស្មៅដែលយើងដាំឱ្យគោស៊ី ក៏ដូចជាដាក់ដំណាំផ្សេងទៀតដូចជា ក្រូចឆ្មារ និងបន្លែជុំវិញផ្ទះគឺងាយស្រួល”
លោក ហ៊ឹម សិលា បានផ្តល់ជាយោបល់ថា សម្រាប់បងប្អូនដែលជាអ្នកចិញ្ចឹមគោ មិនថាទោះជាលក្ខណៈជាកសិដ្ឋានទ្រង់ទ្រាយធំ ក៏ដូចជាការចិញ្ចឹមជាលក្ខណៈគ្រួសារនៅតាមទីជនបទក្ដី គួរចេះទាញយកប្រយោជន៍ និងកែច្នៃនូវធនធានដែលមានស្រាប់នេះឱ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយការចំណាយប្រចាំ និងអាចលើកកម្ពស់សេដ្ឋកិច្ចគ្រួសារផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael
ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនប្រកាសចាត់វិធានការប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសារធាតុគីមីមួយប្រភេទពីប្រទេសជប៉ុន ដែលប្រើប្រាស់ក្នុងការផលិតបន្ទះឈីប

ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៧ ត្រូវបានក្រុមប...

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិ...

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum - 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្...

ខេត្តក្រចេះបានដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០២៦-២០៣០ ដោយកំណត់ទិសដៅអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានគុណភាព ទាក់ទា...

ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្...

តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៦ សប្តាហ៍ ដោយតម្លៃប្រេង Brent ខិតជិត ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេស...
កម្មវិធីពិសេសរបស់ AMS ECONOMY
























































