AMS Economyការទម្លាក់តម្លៃទីតាំងអាជីវកម្មក្នុងឆ្នាំ២០២២នេះ ធ្វើឱ្យសកម្មភាពជួលបានកើនឡើងបន្តិចវិញ
ភ្នំពេញ ៖ តម្លៃនៃការជួលអចលនទ្រព្យដូចជាទីតាំងអាជីវកម្ម ការិយាល័យ ស្តង់តាមផ្សារទំនើបជាដើមនៅក្នុងឆ្នាំ២០២២នេះ មានការថមថយបន្តិចវិញបើធៀបនឹងឆ្នាំ២០២១ ដែលធ្វើឱ្យតម្រូវការនៃការជួលចាប់ផ្ដើមមានសកម្មភាពឡើងវិញបន្តិចវិញ។

ខុសពីអំឡុងឆ្នាំ២០២១ ដែលតម្រូវការជួលទីតាំងសម្រាប់អាជីវកម្ម និងការិយាល័យត្រូវបានធ្លាក់ចុះយ៉ាងគំហុកនោះ នៅរយៈពេលដើមឆ្នាំ២០២២នេះ ខណៈដែលកម្ពុជាបានចាកចេញពីបញ្ហាប្រឈម និងវិបត្តិជំងឺឆ្លងគេសង្កេតឃើញថា តម្រូវការទីផ្សារនៃការជួលបានកើនឡើងវិញបន្តិច ស្របពេលដែលម្ចាស់ទីតាំងជាច្រើនបានទម្លាក់ចុះតម្លៃជួលរបស់ខ្លួន។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ AMS ថា ម្ចាស់ទីតាំងអាជីវកម្មនៅតាមផ្សារទំនើប និងទីតាំងផ្សេងទៀត ក៏ដូចជាម្ចាស់អគារការិយាល័យបានទម្លាក់តម្លៃជួលសម្រាប់ឆ្នាំ២០២២នេះបន្តិច ដែលធ្វើឱ្យតម្រូវការជួលពីសំណាក់ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មផ្សេងទៀតចាប់ផ្ដើមមានកំណើនឡើងវិញ ។

កញ្ញាបានបញ្ជាក់ថា ៖
“ក្រោយពីស្ថានភាពកូវីដ១៩ស្ងប់ស្ងាត់ អាជីវកម្មថ្មី-ចាស់ជាច្រើនបានចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញ ប៉ុន្តែដោយសារតែពួកគាត់ទើបតែរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ បាត់បង់ចំណូល និងមិនទាន់រឹងដៃជើងវិញនោះ ម្ចាស់ទីតាំងខ្លះក៏បានបញ្ចុះតម្លៃនៃការជួល ដើម្បីសម្រួលដល់ម្ចាស់អាជីវកម្មផងក៏ដូចជាធ្វើឱ្យទីតាំងរបស់ខ្លួនកាន់តែមានភាពមមាញឹកឡើងវិញផង”
កញ្ញាបានបន្ថែមឲ្យដឹងថា បើទោះបីជាស្ថានភាពហាក់ប្រសើរឡើងវិញក្ដី តែការវិនិយោគនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២២នេះ នៅតែពឹងលើវិនិយោគិនក្នុងស្រុកដដែល ខណៈបរទេសនៅមិនទាន់មានរំហូរចូលច្រើននៅឡើយ ហើយក៏មិនទាន់អាចដឹងច្បាស់ថាវិនិយោគិនបរទេសនឹងចូលមកកម្ពុជាច្រើនដូចមុនពេលវិបត្តិបាននៅពេលណាដែរ ខណៈដែលបញ្ហានៃជំងឺកូវីដ១៩នៅក្រៅប្រទេសនៅតែចោទជាបញ្ហា។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate ក៏បានឱ្យដឹងផងដែរថា ដោយសារតែតម្លៃជួលកន្លងមកនៅមានកម្រិតខ្ពស់ធ្វើឱ្យអគារការិយាល័យខ្លះដាក់ជួល៥ទៅ៦ខែហើយនៅតែមិនមានអ្នកជួល ដូច្នេះ ម្ចាស់ទីតាំង ម្ចាស់អគារខ្លះក៏បានទម្លាក់តម្លៃមកនៅទាបបន្តិច ដើម្បីឱ្យការជួល ឬសកម្មភាពអាជីវកម្មរបស់ខ្លួនមានភាពល្អប្រសើរឡើងវិញ ។
លោកបន្តថា ៖
“ម្ចាស់ទីតាំងអាជីវកម្មមួយចំនួនបានបញ្ចុះតម្លៃនៃការជួលតាំងពីឆ្នាំមុន ប៉ុន្តែយើងដឹងហើយឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ កម្ពុជា និងពិភពលោកបានជួបវិបត្តិ ដូច្នេះរាល់អាជីវកម្មគឺនៅតែជួបប្រទះនឹងបញ្ហា ហើយមកដល់ឆ្នាំ២០២២នេះ ម្ចាស់អាជីវកម្មខ្លះក៏បានបញ្ចុះតម្លៃជួលបន្ថែមទៀត ដើម្បីផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនថ្មីៗ និងក្រុមហ៊ុនទើបបើកដំណើរការអាចមានលទ្ធភាពជួលទីតាំង”
លោកបន្តថា ៖
“យើងមើលឃើញថានៅភ្នំពេញ តម្លៃការនៃការជួលមិនសូវជាធ្លាក់ចុះប៉ុន្មានទេ តែនៅខេត្តព្រះសីហនុវិញ តម្លៃជួលអគារ ជួលទីតាំងអាជីវកម្មបានធ្លាក់ចុះច្រើន ដោយសារតែតំបន់នេះ ត្រូវពឹងលើវិនិយោគិនបរទេស តែបើសិនជាវិនិយោគិនបរទេសនៅតែមិនទាន់មកដល់ អ្នកជួលធ្វើអាជីវកម្មជាខ្មែរពិតជាមិនអាចរត់រួចជាមួយតម្លៃខ្ពស់ដូចមុនបានទេ”
គួរកត់សម្គាល់ថា ឆ្នាំ២០២២នេះ ចំនួននៃការផ្គត់ផ្គង់ទីតាំងអាជីវកម្មត្រូវបានរំពឹងថានឹងមានកំណើនបន្ថែមទៀតស្របពេលដែលគម្រោងមួយចំនួននៅតែបន្តអភិវឌ្ឍទោះបីជាកម្ពុជាបានជួបនឹងវិបត្តិដែលឈានដល់ការបិទខ្ទប់មួយរយៈក្ដី ហើយក៏រំពឹងថា តម្រូវការនៃការជួលទីតាំងធ្វើអាជីវកម្មមានភាពល្អប្រសើរឡើងវិញក្នុងឆ្នាំ២០២២នេះដែរ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































