AMS Economyសម្ដេច ហ៊ុន សែន បញ្ជាឲ្យដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាបដែលកាន់កាប់ខុសច្បាប់មកវិញទាំងអស់
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដោយតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនជនអណាធិបតេយ្យដែលកាប់ទន្ទ្រានព្រៃលិចទឹកយកដីក្នុងតំបន់បឹងទន្លេសាបមកផ្ដន្ទាទោសតាមច្បាប់ និងមិនអនុញ្ញាតឱ្យមានការអាស្រ័យផលលើដីនោះឡើយ ។

តាមរយៈសារជាសំឡេងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យមានការចុះត្រួតពិនិត្យ និងស្រាវជ្រាវទៅលើសកម្មភាពទន្ទ្រានយកដីនៅតំបន់ទន្លេសាបដោយខុសច្បាប់ជាបន្ទាន់ បន្ទាប់ពីទទួលបានរបាយការណ៍ស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដែលបានបង្ហាញឱ្យឃើញពីស្ថានភាពដែលគួរឱ្យបារម្ភ និងទាមទារឱ្យមានការដោះស្រាយ។

សម្ដេចតេជោបានបញ្ជាក់ថា ភាពអណាធិបតេយ្យបែបនេះ គឺមិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់ឱនឱ្យបានដែរសម្រាប់មន្ត្រីដែលធ្វើការងារពាក់ព័ន្ធ ជាមួយនឹងការគ្រប់គ្រងដែនដី ជាខេត្ត ជាស្រុក ឬក៏មន្ត្រីដទៃទៀត ដែលបានចូលទៅពាក់ព័ន្ធ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ៖
«ដើម្បីការពារនូវបឹងទន្លេសាបរបស់យើង ដែលកំពុងតែរងគ្រោះស្រាប់ ដោយការគោករាក់ និងការបាត់បង់ព្រៃឈើ ដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះ ចាំបាច់ត្រូវតែមានវិធានការ ដែលខ្ញុំដាក់ចេញ ដំបូងប្រគល់ឱ្យអភិបាលខេត្តនៅតាមតំបន់ទន្លេសាបទាំងអស់ទទួលខុសត្រូវទៅលើបញ្ហាពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ដែលនឹងនាំឈានទៅដល់ការកើតឡើងវិញបន្ទាប់ពីទឹកសម្រកនេះ ហើយក៏ត្រូវគ្រប់គ្រងផងដែរ ជាមួយនិងដីដែលបានកាប់រួចហើយ អាជ្ញាធរខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។ ព្រោះអភិបាលខេត្តក៏ជាប្រធានគណៈកម្មាធិការសុរិយោដីថ្នាក់ខេត្ត ហើយជាមួយនោះ ក៏មានមន្ទីរជំនាញដែលមានការពាក់ព័ន្ធ ដូចជា បញ្ហាបរិស្ថាន បញ្ហាធនធានទឹក បញ្ហាកសិកម្ម និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅតាមខេត្ត ដែលត្រូវប្រើប្រាស់កម្លាំងទាំងអស់នេះ ជាកម្លាំងក្រោមឱវាទរបស់ខ្លួន និងដោយមានការគាំទ្រពីកម្លាំងកងទ័ព នគរបាល និងអាវុធហត្ថ ដើម្បីធ្វើការបង្ក្រាប»
សម្ដេចបន្តថា ៖
«ក្រៅពីថ្នាក់ខេត្ត ខ្ញុំសូមចេញបទបញ្ជា ឱ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសុរិយោដីថ្នាក់ជាតិ ដឹកនាំការប្រជុំជាបន្ទាន់ ជាមួយនិងក្រសួងដែលមានការពាក់ព័ន្ធ ដែលក្នុងនោះមានក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ផ្នែកពាក់ព័ន្ធនានា រាប់ទាំងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ដែលទទួលខុសត្រូវទៅលើការបង្ក្រាបបទល្មើសព្រៃឈើ បែងចែកភារកិច្ចគ្នា ដើម្បីធ្វើការចុះទៅត្រួតពិនិត្យរួម ដើរពីក្រោយជាមួយនិងការធ្វើរបស់ខេត្ត ហើយខ្ញុំចេញបទបញ្ជាឱ្យដកយកត្រឡប់មកវិញទាំងអស់នូវដីទាំងឡាយ ដែលបានកាប់រួចមកហើយ ដូចជា នៅខេត្តកំពង់ឆ្នាំង»
សម្ដេចតេជោនាករដ្ឋមន្ត្រីលើកឡើងថា ៖
« ប្រសិនបើរបាយការណ៍នេះខុស ក៏ខ្ញុំសូមអធ្យាស្រ័យ ឮ ថាអតីតអភិបាលខេត្តកំពង់ឆ្នាំងដែលទើបចាកចេញពីដំណែងក្នុងប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជា ជាង ២ ០០០ ហិកតា ឯណ្ណោះ»។ ដូច្នេះ ខ្ញុំមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយត្រូវតែប្រមូលយកដីនេះមកវិញទាំងអស់ ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ។ ដូច្នេះស្នើឱ្យមានការចាត់វិធានការ ហើយរៀបចំក្រុមសម្រាប់គ្រប់ខេត្តនៅតំបន់ទន្លេសាប។ ត្រូវដកហូតដីត្រឡប់មកវិញទាំងអស់ ទាំងរបស់មន្ត្រី ទាំងរបស់ប្រជាជន នៅក្នុងដែនដែលយើងបានកំណត់ជាតំបន់ ១ តំបន់ ២ និងតំបន់ ៣ នៃបឹងទន្លសាប ដែលមិនត្រូវឱ្យមានការរំលោភបំពាន ទៅលើតំបន់ដែលបានកំណត់ដែលត្រូវការពារនោះទេ»
សម្ដេចបានថ្លែងសង្កត់ធ្ងន់ថា ៖
«យើងមិនអនុញ្ញាតឱ្យបង្កបង្កើផលទៅលើដី ដែលត្រូវដកហូតត្រឡប់មកវិញនេះទេ ដោយសារតែសមត្ថកិច្ចទាំងអស់សុទ្ធតែជានគរបាលយុត្តិធម៌ ដូច្នេះត្រូតែចាប់ខ្លួនចំពោះអ្នកណា ដែលបានបំពានជាមួយនឹងបទប្បញ្ញត្តិទាំងឡាយដែលយើងធ្លាប់បានដាក់ចេញរារាំងចំពោះការល្មើសទៅនឹងការកំណត់របស់រដ្ឋ»
សម្ដេចតេជោបានថ្លែងបន្ថែមប្រាប់ទៅមន្ត្រីទាំងឡាយដែលបានអនុវត្តន៍ខុសថា បើចង់បន្ធូរបន្ថយទោសក៏ត្រូវតែចេញសារភាពជាបន្ទាន់ បើមិនចេញសារភាពជាបន្ទាន់ សម្ដេចនឹងចេញបញ្ជាឱ្យអ្នកចេញទៅអនុវត្តន៍ចាត់វិធានការដោយម៉ឺងម៉ាត់បំផុត គឺការចាប់ខ្លួនតែម្ដងយកមកផ្ដន្ទាទោសតាមច្បាប់។

សម្ដេចបានសង្កត់ធ្ងន់ថា ៖
«យើងមិនអាចអត់ឱនបានទេ នៅពេលដែលយើងកំពុងខិតខំប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បែរជាមានមន្ត្រីរបស់យើងមួយចំនួនធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអែងចំពោះច្បាប់របស់ប្រទេសជាតិ អ្នកទាំងនេះមិនស័ក្ដិសមធ្វើជាមន្ត្រីតទៅទៀតទេ ពួកគេដេកគុកប្រសើរជាងនៅជាមន្ត្រី ហើយសូមកុំនិយាយថា ធ្វើការជូនបក្ស ជូនរដ្ឋយូរហើយ បែរជារដ្ឋ ឬក៏គណបក្សមិនយោគយល់»
សូមស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទាំងស្រុងនៅខាងក្រោមនេះ ៖
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































