AMS Economyសម្ដេចតេជោ សម្រេចដាក់ឈ្មោះព្រលានយន្ដហោះអន្តរជាតិថ្មីថា អាកាសយានដ្ឋានអន្តរជាតិ តេជោ ក្រុងតាខ្មៅ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានសម្រេចដាក់ឈ្មោះព្រលានយន្តហោះអន្តរជាតិថ្មីដែលមានទីតាំងនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ជាប់ព្រំប្រទល់ស្រុកបាទី ខេត្តតាកែវថា “អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ “។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃ៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃដំណើរសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីបានសម្រេចដាក់ឈ្មោះជាផ្លូវការថា “អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ “។

សម្តេចតេជោបានបញ្ជាក់ថា ៖
“ការដាក់ឈ្មោះនេះមិនមែនខ្ញុំជាអ្នកសម្រេចដាក់ក្នុងន័យ ឬសំដៅយកឈ្មោះខ្លួនឯងដាក់នោះទេ ប៉ុន្តែ វាជាឈ្មោះមួយដែលជាប់ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រខ្មែរនៃរបបរាជានិយមតាំពីសតវត្សរ៍ទី១៦ ក្នុងរជ្ជកាល ព្រះបាទសុរិយោពណ៌”
សម្ដេចតេជោ បានរំលឹកថា ក្នុងរជ្ជកាលព្រះស្រីសុរិយោពណ៌នាសតវត្សរ៍ទី១៦ បានសម្រេចបញ្ជាឲ្យមេទ័ព តេជោមាសធ្វើសកម្មភាពជាច្រើនដែលបម្រើផលប្រយោជន៍ដល់ប្រជាជនយ៉ាងច្រើន ជាពិសេស អ្នករស់នៅក្នុងតំបន់ស្អាងតែម្ដង។ ដូច្នេះ ការជ្រើសរើសយកឈ្មោះដាក់ខាងលើនេះ ជាការជ្រើសរើស យក១ក្នុងចំណោម៤ ដែលខាងក្រុមហ៊ុនសាងសង់បានដាក់សុំសេចក្ដីសម្រេច។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននឹងកំពុងសាងសង់តាមផែនការក្នុងតំណាក់កាលដំបូង លាតសន្ធឹងលើផ្ទៃដីប្រមាណ ២ ៦០០ហិកតា ស្ថិតនៅឃុំ ព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកទៀតនៅស្រុកស្អាង ស្រុកបាទីខេត្តតាកែវមួយផ្នែក ។ លោកបន្តថា តាមផែនការ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣។

គម្រោងសាងសាង់ព្រលានយន្តអន្តរជាតិភ្នំពេញថ្មី គ្រោងចំណាយថវិកាសាងសង់រហូតដល់ ១ ៥០០លានដុល្លារ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។

នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះនឹងមានសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេរបស់ក្រសួងទេសចរណ៍៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































