AMS Economyគម្រោងអភិវឌ្ឍន៍របស់រដ្ឋចំនួន ៦ កំពុងជំរុញសក្ដានុពលដល់ការវិនិយោគទាំងក្នុង និងក្រៅប្រទេស
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៦គម្រោង ដោយមួយចំនួនបានបញ្ចប់ការសាងសង់ក្នុងឆ្នាំនេះ និងមួយចំនួនកំពុងដំណើរការសាងសង់ កំពុងហុចផល និងជំរុញសក្ដានុពលខ្ពស់ដល់ការវិនិយោគទាំងក្នុង និងក្រៅប្រទេស ថែមទាំងបានទាក់ទាញបន្ថែមដល់វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាបានយ៉ាងប្រសើរ។

សំណង់រដ្ឋទាំង៦គម្រោងដែលបានបញ្ចប់ និងកំពុងដំណើរការសាងសង់រួមមាន ១. ផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប នៃខេត្តសៀមរាប ២. ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ក្នុងសង្កាត់ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៣.គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានបញ្ចប់ការសិក្សារួចហើយ ៤.ព្រលានយន្តហោះអន្តរជាតិតេជោ ក្នុងស្រុកស្អាងខេត្តកណ្ដាល សម្រេចបានការសាងសង់ជាង ៣០ភាគរយហើយ ៥. គម្រោងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប សម្រេចបានជាង ២០ភាគរយហើយ និង៦ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបានជាង៩០ភាគរយផងដែរ។ នេះបើតាមការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិ CBRE ប្រចាំប្រទេសកម្ពុជា ចេញផ្សាយកាលពីពេលកន្លងទៅថ្មីនេះ។

គម្រោងទាំង៦ ដែលបានលើកឡើងនេះ នឹងក្លាយជាចំណាប់អារម្មណ៍ដល់ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងតំបន់នោះបន្ថែមទៀត ហើយនឹងធ្វើឱ្យតម្លៃអចលនទ្រព្យ ជាពិសេសដីធ្លីនៅជុំវិញតំបន់អភិវឌ្ឍន៍គម្រោងនោះកាន់តែមានសន្ទុះបន្ថែមទៀតផងដែរ។
លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាបបានឱ្យដឹងថា គម្រោងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប បាន និងកំពុងផ្ដល់អត្ថប្រយោជន៍ដល់វិស័យអចលនទ្រព្យកម្ពុជាបណ្ដើរៗហើយមកដល់ពេលនេះ ។ គម្រោងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិជាច្រើន ប៉ុន្តែដោយសារតែស្ថានភាពនៃវិបត្តិកូវីដ-១៩នៅក្នុងប្រទេស ទើបធ្វើឱ្យសកម្មភាពនៃការវិនិយោគហាក់មិនទាន់កម្រើកខ្លាំងនៅឡើយ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា នៅពេលមានគម្រោងអភិវឌ្ឍន៍អ្វីមួយ តម្លៃអចលនទ្រព្យនៅតំបន់ជុំវិញនៅនឹងមានកំណើនឡើង ហើយនឹងធ្វើឱ្យតំបន់នោះមានសក្ដានុពលកាន់តែខ្ពស់បន្ថែមទៀតផងដែរ។ ដោយសារតែកត្តាទាំងនេះហើយ រាជរដ្ឋាភិបាលបានខិតខំក្នុងការអភិវឌ្ឍគម្រោងនានា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅទូទាំងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋផង និងដើម្បីទាក់ទាញការវិនិយោគផង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































