AMS Economyវិស័យ SME ត្រូវពង្រឹងសមត្ថភាពខ្លួនឯង និងទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិកម្ពុជា បានលើកឡើងថា វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ត្រូវពង្រឹងសមត្ថភាពសម្រាប់ពេលអនាគត ហើយទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន ខណៈការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងដូច្នេះ ក្នុងសិក្ខាសាលា ស្ដីពី “សក្ដានុពលនៃគម្រោងធានាឥណទានក្នុងការលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា” ដែលបានរៀបចំឡើងកាលពីថ្មីៗនេះ។

សិក្ខាសាលានេះមានគោលបំណងជំរុញការប្រើប្រាស់គម្រោងធានាឥណទាន ដើម្បីលើកស្ទួយការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងចែករំលែកចំណេះដឹងអំពីការរីកចម្រើននៃការផ្ដល់ឥណទានរបស់គ្រឹះស្ថានធនាគារ តាមរយៈការធានាឥណទាន និងបទពិសោធន៍របស់សហគ្រិនដែលទទួលបានឥណទានដែលមានការធានា។ នាឱកាសនោះ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងសុន្ទរកថាគន្លឹះអំពីការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ដែលជានិយ័តករក្នុងវិស័យធនាគារ និងមានតួនាទីសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារឥណទាននៅកម្ពុជា។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ដោយយល់ពីសារៈសំខាន់របស់សហគ្រាសធុនតូច និងមធ្យម (SMEs) និងឧបសគ្គរបស់ SMEs ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសការទទួលបានឥណទាន រាជរដ្ឋាភិបាលបានសម្រេចរៀបចំយន្តការធានាឥណទានដល់ SMEs ដែលខ្វះលទ្ធភាពទទួលបានឥណទានដោយខ្លួនឯង។
លោកជំទាវបណ្ឌិតបានថ្លែងដូច្នេះថា ៖
“ការផ្តល់ការធានាតាមរយៈ CGCC ជាដំណោះស្រាយដ៏ល្អសម្រាប់តម្រូវការបច្ចុប្បន្ន ប៉ុន្តែមិនមែនបានន័យថា SMEs អាចជិះសេះលែងដៃទេ។ ប៉ុន្តែ SMEs ត្រូវពង្រឹងសមត្ថភាពដើម្បីអាចមានម្ចាស់ការខ្លួនឯងនាពេលអនាគត ដូចជាការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗឱ្យបានច្រើន។”
បើយោងតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពិសេសការទូទាត់ឌីជីថល ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រព័ន្ធទូទាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់សម្រួលដល់ប្រតិបត្តិការផ្ទេរប្រាក់ទូទាត់ក្នុងសកម្មភាពទិញលក់ទំនិញ និងសេវា និងការជួញដូរក្នុងទីផ្សារហិរញ្ញវត្ថុ។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ៖
“ប្រព័ន្ធទូទាត់បានផ្តល់នូវមធ្យោបាយងាយស្រួល សុវត្ថិភាព រហ័ស និងមានកម្រៃសមរម្យសម្រាប់ផ្ទេរមូលនិធិជាអេឡិចត្រូនិក ក្នុងចំណោមភ្នាក់ងារសេដ្ឋកិច្ច ដែលបានរួមចំណែកឱ្យដំណើរការផ្គត់ផ្គង់រូបិយវត្ថុរបស់ធនាគារកណ្តាលកាន់តែមានប្រសិទ្ធភាព”
តាមរយៈហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ធនាគារកណ្តាលអាចអនុវត្តប្រតិបត្តិការទីផ្សារចំហ ដែលជាឧបករណ៍គោលនយោបាយរូបិយវត្ថុចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងអាចតាមដានមើលពីស្ថានភាពសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានរហ័សដែលជាផ្នែកមួយក្នុងការរួមចំណែកធានាស្ថិរភាពហិរញ្ញវត្ថុផងដែរ។
ប្រព័ន្ធទូទាត់ក៏បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងការអភិវឌ្ឍសេវា និងឧបករណ៍ទូទាត់ថ្មីៗ ដែលមានកម្រៃទាប និងបង្កើនលទ្ធភាព ពង្រីកបណ្តាញផ្តល់សេវាទូទាត់ឱ្យកាន់តែទូលំទូលាយ ដែលអនុញ្ញាតឱ្យប្រជាជននៅតាមទីជនបទចូលរួមប្រើប្រាស់សេវាទូទាត់តាមរយៈបណ្តាញផ្លូវការ។
ប្រព័ន្ធទូទាត់សាច់ប្រាក់អេឡិចត្រូនិក «បាគង» ត្រូវបាន NBC ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែតុលា ឆ្នាំ ២០២០ គឺជាប្រព័ន្ធមួយបានអនុញ្ញាតឱ្យមានការទូទាត់ជាអន្តរធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រព័ន្ធបាគងគឺប្រព័ន្ធទូទាត់មួយក្នុងចំណោមប្រព័ន្ធខេមបូឌានសែស្វិច និងប្រព័ន្ធរីថែលផេ និងប្រព័ន្ធផាត់ទាត់ជាតិ ជាដើម បាននិងកំពុងជំរុញការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ ប...

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































