AMS Economyសម្តេចតេជោ ហ៊ុន សែន ៖ ប្រធានាធិបតីកូរ៉េខាងត្បូងនឹងបន្តគាំទ្រគម្រោងសាងសង់ស្ពាន ភ្នំពេញ-អរិយក្សត្រ
ភ្នំពេញ ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង តភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្ររួចហើយ ដោយកំណត់ទីតាំងចេញពីម្តុំផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារក្បែរសណ្ឋាគារសុខាភ្នំពេញ ហើយបន្តឆ្លងកាត់ទន្លេមេគង្គទៅកាន់តំបន់អរិយក្សត្រ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅ ទៅព្រំដែនវៀតណាមនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ការសាងសង់ស្ពាននេះគឺត្រូវធ្វើជាស្ពានខ្សែកាបទាំងអស់ ដោយសម្ដេចសង្ឃឹមថាប្រធានាធិបតីថ្មីនៃសាធារណរដ្ឋកូរ៉េនឹងបន្តគាំទ្រនូវជម្រើសរបស់កម្ពុជា។

សម្ដេចតេជោ បានបន្ថែមថា ៖
“ខ្ញុំបានប្រាប់ប្រធានាធិបតី លោក ម៉ូនជីអ៊ីន ថា បើស្ពានប្រភេទនេះ កើតឡើងនៅទឹកដីកម្ពុជា វានឹងកា្លយជារបស់មួយដែលទាក់ទាញទេសចរទាំងក្នុងស្រុក និងក្រៅស្រុក ព្រោះជាស្ពានទំនើប ដោយឆ្លងទន្លេអត់មានសសរ។ នេះហើយជាផលប្រយោជន៍នៃការដាក់ចំណងទាក់ទងការទូតរបស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយរូបខ្ញុំត្រូវតែពុះពារធ្វើឱ្យខាងតែបាន”
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ បានសម្រេចយកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វារ និងចេញពីជ្រោយចង្វាទៅអរិយក្សត្រ ដែលស្ពាននេះគ្រោងសាងសង់ជាប្រភេទស្ពានខ្សែកាប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា ៖
“ស្ពានមិត្តភាពកម្ពុជា-កូរ៉េ យើងសាងសង់តែមួយទេ ប៉ុន្តែបានស្ពានរហូតដល់ទៅពីរ។ បានសេចក្តីថា យើងបានជួយរំដោះស្រាយចរាចរណ៍ស្ពានជ្រោយចង្វារ ដែលមានពីរស្រាប់”
សូមបញ្ជាក់ថា មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងប្រាប់សារព័ត៌មានថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចរចាជាមួយស្ថាប័នពាក់ព័ន្ធរបស់ភាគីកូរ៉េរួចហើយ និងសម្រេចយកជម្រើសទីតាំងសាងសង់នៅទីតាំងផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ ហើយបន្តទៅតំបន់អរិយក្សត្រ។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ត្រូវបានលើកឡើងដោយ លោក ផាក ហ៊ឹងឃ្យុង(Park Heung-Kyeong)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កាលពីថ្ងៃទី៣មករា ឆ្នាំ២០២២ កន្លងមក ដោយលោកបានជឿជាក់ថា ៖
“ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងមិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍ នៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនឹងក្លាយជាកន្លែងទាក់ទាញដល់ទេសចរក្នុងរាជធានីភ្នំពេញផងដែរ ខណៈដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ ខាងមុខនេះ ៕”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































