AMS Economyប្រេងសណ្ដែកផ្កាយ ផលិតផលថ្មី និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព
បាត់ដំបង ៖ សណ្ដែកផ្កាយ ជារុក្ខជាតិមួយប្រភេទមានដើមកំណើតនៅអាម៉េរិកខាងត្បូង ផ្លែនេះមានរាងតូចដូចផ្កាយដែលមានគ្រាប់ ៤-៧ គ្រាប់ក្នុងមួយផ្លែ ហើយគ្រាប់របស់វាទៀតសោតមានភាពពេញនិយមខ្លាំង ជាពិសេសប្រេងដែលបានមកពីគ្រាប់សណ្ដែកផ្កាយនេះមានតម្រូវការខ្ពស់ ព្រោះមានប្រយោជន៍ចំពោះសុខភាព។

ស្ដេចប្រេងសណ្ដែកផ្កាយ ឬ KING SACHA INCHI OLD ជាយីហោផលិតផលប្រេងសណ្ដែកផ្កាយក្នុងស្រុកមួយ ដែលផលិតយ៉ាងសម្រិតសម្រាំងឱ្យបាននូវផលិតផលសម្រេចដែលអាចជាជំនួយជួយដល់សុខភាពអ្នកបរិភោគក៏ដូចជាអ្នកប្រើប្រាស់ថែមទៀតផង។
លោក ហ៊ីង មករា ជាអ្នកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនស្ដេចប្រេងសណ្ដែកផ្កាយបានមានប្រសាសន៍ថា ៖
“មូលហេតុដែលយើងចាប់ផ្ដើមបង្កើតផលិតផលប្រេងសណ្តែកផ្កាយគឺដោយសារតែយើងមើលឃើញថា សណ្ដែកផ្កាយវាជាដំណាំកសិកម្មមួយប្រភេទដែលអាចដាំដុះនៅក្នុងស្រុកបាន ទទួលផលបានល្អ ហើយវាសម្បូរទៅដោយសារធាតុចិញ្ចឹម អូមេហ្គា ៣ អូមេហ្គា ៦ និង ៩ ពិសេសគឺអាចយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺបានជាច្រើនមុខបាន”

ពិសេសជាងនេះទៅទៀត លោកបន្ថែមថា តាមរយៈអាជីវកម្មមួយនេះ លោកក៏បានរួមចំណែកផ្ដល់ការងារឱ្យប្រជាជនក្នុងតំបន់អាចរកបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងជាផ្នែកមួយជួយដល់ប្រជាជនទាំងឡាយណាដែលមានបញ្ហាសុខភាពផងដែរ។ ពាក់ព័ន្ធទៅនឹងសណ្ដែកផ្កាយដែលជាវត្ថុធាតុដើម គឺជាកសិផលក្នុងខេត្តបាត់ដំបងផ្ទាល់ ត្រូវបានដាំដុះ ប្រមូលផល នាំចូលរោងចក្រដើម្បីចម្រាញ់ និងវេចខ្ចប់ជាផលិតផលប្រេងដែលមានគុណភាពគួរជាទីទុកចិត្តដល់អ្នកប្រើប្រាស់។

លោក មករា បញ្ជាក់ដែរថា ៖
“ប្រេងសណ្ដែកផ្កាយរបស់យើងមាន២ប្រភេទគឺ ស្ដេចប្រេងសណ្ដែកផ្កាយ SACHA INCHI OLD ប្រភេទទឹក(ហូប) តម្លៃលក់រាយ ៣៨ដុល្លារក្នុងមួយដប និងស្ដេចប្រេងសណ្ដែកផ្កាយ SACHA INCHI OLD ប្រភេទរឹត(លាប) តម្លៃលក់រាយ ១៣ដុល្លារក្នុងមួយដប។ លើសពីនេះទៅទៀត អតិថិជនដែលនិយមគាំទ្រស្ដេចប្រេងសណ្ដែកផ្កាយនេះភាគច្រើនជាប្រជាជនវ័យកណ្ដាល និងវ័យចំណាស់ ដោយសារពួកគាត់យកចិត្តទុកដាក់នឹងបញ្ហាសុខភាព ហើយក៏មើលឃើញពីអត្ថប្រយោជន៍របស់ផលិតផលនេះ ពិសេសគឺជាផលិតផលក្នុងស្រុក និងងាយស្រួលរកទិញផងដែរ”
ចំពោះអត្ថប្រយោជន៍វិញ អ្នកគ្រប់គ្រងទីផ្សារខាងលើរៀបរាប់ផងដែរថា ប្រេងសណ្ដែកផ្កាយមានគុណប្រយោជន៍ជាងប្រេងធម្មតា ដូចជា ជួយសុខភាពភ្នែក ខួរក្បាល បេះដូង ឆ្អឹង ស្បែក និងសរសៃសក់ ការពារជំងឺទឹកនោមផ្អែម រលាកសន្លាក់ ជួយដល់ការសម្រកទម្ងន់ កាត់បន្ថយខ្លាញ់ក្នុងកោសិកា និងជួយប្រព័ន្ធក្នុងរាងកាយទាំងមូលផងដែរ។
ក្រៅពីនេះ ប្រេងសណ្ដែកផ្កាយមានផ្ទុក OMEGA មួយចំនួនដូចជា OMEGA 3 មានមុខងាបំបាត់ការឈឺសន្លាក់ ជួយកាត់បន្ថយខ្លាញ់រំបេះដូង កាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ និងពោះវៀន ការពារជំងឺមហារីក។ OMEGA 6 មានមុខងារបន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី2។ ចុងក្រោយគឺ OMEGA 9 ដែលមានមុខងារបង្កើនកូលេស្ទេរ៉ូលនៅក្នុងចរន្តឈាម និងការពារប្រព័ន្ធប្រសាទផងដែរ។
គួរបញ្ជាក់ដែរថា ស្ដេចប្រងសណ្ដែកផ្កាយបានចាប់ផ្ដើមកើតមានឡើងតាំងពីដើមឆ្នាំ២០១៥ ដែលត្រូវការចំណាយដើមទុនជាច្រើនគួរសមលើការដាំដុះ សាងសង់រោងចក្រ ទិញម៉ាស៊ីន និងឧបករណ៍ចម្រាញ់ ព្រមទាំងចំណាយលើការវេចខ្ចប់ផងដែរ។ ចំណែកផលលំបាកដែលគេបានជួបប្រទះគឺទាក់ទងទៅនឹងការជ្រើសរើសដីឱ្យបានត្រឹមត្រូវក្នុងការដាំដុះដំណាំសណ្ដែកផ្កាយឱ្យទទួលបានទិន្នផលល្អ។ ជាចុងក្រោយ លោក ហ៊ីង មករា ក៏សូមអរគុណដល់អតិថិជនដែលបានគាំទ្រផលិតផលស្ដេចប្រេងសណ្ដែកផ្កាយកន្លងមក ហើយសម្រាប់ពេលអនាគតលោក និងក្រុមការងារមានបំណងចង់ពង្រីកការដាំដុះដំណាំសណ្ដែកផ្កាយនេះឱ្យបានកាន់តែច្រើន ជួយឱ្យកសិករមានការងារធ្វើគ្រប់ៗគ្នា និងពង្រីកទីផ្សារឱ្យកាន់តែធំទូលាយ ដើម្បីឱ្យបងប្អូនងាយស្រួលរកទិញ និងប្រើប្រាស់៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































