AMS Economyការអនុវត្តគម្រោងបែងចែកដី LASED III ទទួលបានជោគជ័យ ជួយកាត់បន្ថយការចំណាកស្រុក
ភ្នំពេញ ៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ហៅកាត់ថា( LASED III) ត្រូវបានបង្កើតឡើងផ្អែកលើភាពជោគជ័យរបស់គម្រោង LASED ដំណាក់កាលសាកល្បង និងគម្រោងLASED II ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

គម្រោង LASED III បង្កើតឡើងក្នុងគោលបំណងផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី សេវាសង្គម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធសមស្របជូនដល់កសិករ និងសហគមន៍តូចៗនៅក្នុងទីតាំងគម្រោង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍនិងកែលំអរប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គម និងរូបវ័ន្ត និងការលើកកម្ពស់ការប្រកបមុខរបរកសិកម្មសំរាប់ចិញ្ចឹមជីវិត។

ការអនុវត្តគម្រោងនេះក៏មានការចុះបញ្ជីដីជនជាតិដើមភាគតិចចំនួន ១៥សហគមន៍នៅខេត្តភាគឥសាន្ត ព្រមទាំងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន ៤៨ សហគមន៍អនុវត្តរយៈពេល ៦ ឆ្នាំចាប់ពីខែតុលាឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦ ដោយគម្រោងនេះទទួលបានថវិកាសរុប ១០៧ លានដុល្លារ ក្នុងនោះថវិកាឥណទានធនាគារពិភពលោក ៩៣ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ១៤ លានដុល្លារអាមេរិកសម្រាប់ ៤ សមាសភាគ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ទទួលបានជោគជ័យ ដោយសារមានការចូលរួមទ្រទ្រង់ពីសមាសភាពមន្រ្តីរបស់ក្រសួងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលបានបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ។
ឯកឧត្តមបានបន្តថា គម្រោងផ្តោតលើការងារចំបងចំនួន៣ គឺការរៀបចំដីសម្បទានសង្គមកិច្ច គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ គម្រោងរកបានដីសម្រាប់អនុវត្តការងារសម្បទានដីសង្គមកិច្ចក្នុងភូមិសាស្រ្តខេត្តចំនួន១៣ ស្រុកចំនួន១៧ សរុប ១៩ ទីតាំងទំហំ ២៨,៨៩៣ ហិកតា ការចុះបញ្ជីដី និងការផ្តល់ការគាំទ្រអភិវឌ្ឍនៅសហគមន៍ជនជាតិដើមភាគតិច ដោយទីតាំងសហគមន៍ដែលបានចុះបញ្ជីដីរួចមាន ៣៣ សហគមន៍ក្នុងស្រុក ក្រុងចំនួន ១២ និងគ្រោងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន ១៥ សហគមន៍ទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា ៖«ក្នុងករណីដែលយើងធ្វើបានជោគជ័យ ប្រជាពលរដ្ឋដែលជាអ្នកទទួលផលមានការប្រែប្រួលលើកកម្ពស់ជីវភាពរបស់ពួកគាត់បានប្រសើរជាងមុន ដោយទទួលបានប្រាក់ចំណូលសំរាប់ផ្គត់ផ្គង់ជីវភាពបានល្អ ដូច្នេះធនធានមនុស្សរបស់ក្រសួងដែលបានអនុវត្តគម្រោង LASED នេះ គឺបានជួយដល់ប្រជាពលរដ្ឋដោយផ្ទាល់ ដែលនេះជាចំណុចសំខាន់ ហើយក៏ចាត់ទុកថា នេះជាការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការងារសង្គមកិច្ច ដែលមានកំណត់ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះអ្វីដែលយើងបានអនុវត្តនេះគឺយើងបានបំពេញតួនាទីជាមន្រ្តី ដែលបានគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ»។ ឯកឧត្តមបានថ្លែងបន្តថា សហគមន៍ដែលទទួលបានផ្តល់ការគាំទ្រដល់ដោយរដ្ឋាភិបាលតាមរយៈគម្រោង LASED នឹងមានកម្រិតជីវភាពល្អជាងមុន ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ដែលអាចប្រឈមនឹងហានិភ័យគ្រប់បែបយ៉ាង ដូច្នេះការអនុវត្តគម្រោងនេះគឺបានជួយកាត់បន្ថយហានិភ័យក្នុងការធ្វើចំណាកស្រុក និងជួយរកការងារធ្វើជូនប្រជាពលរដ្ឋ ដែលនេះគឺជាមោទនភាពរបស់មន្រ្តីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលបានអនុវត្តគម្រោង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































