AMS Economyការប្រមូលផលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាព អាចជួយបង្កើនចំណូលដល់ប្រជាសហគមន៍
ទឹកឃ្មុំព្រៃ ជាប្រភេទទឹកឃ្មុំធម្មជាតិដែលបងប្អូនប្រជាសហគមន៍យកចេញពីសំបុកឃ្មុំដែលក្រេបលំអងផ្កាព្រៃចម្រុះនៅតាមតំបន់នានា ដោយក្នុងនោះ ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពក៏ជាផ្នែកមួយដែលត្រូវតែមានការយកចិត្តទុកដាក់ ចៀសវាងការប្រមូលខុសគោលការណ៍ដែលអាចធ្វើឱ្យឃ្មុំព្រៃដាច់ពូជ។

លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសនៃអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP) បានមានប្រសាសន៍ថា លក្ខខណ្ឌនៃការប្រមូលផលទឹកឃ្មុំប្រកបដោយនិរន្តរភាព អាស្រ័យលើលក្ខខណ្ឌ៣យ៉ាងគឺ ទី១ គោលការណ៍ អនាម័យ និងភាពប្រាកដប្រជាក្នុងការប្រមូលផល ដែលជាផ្នែកមួយជំរុញឱ្យសក្ដានុពុលទឹកឃ្មុំព្រៃកាន់តែល្អប្រសើរឡើង។
លោកបន្តថា ៖
“ការប្រមូលផល គឺយើងមិនយកទាំងសំបុក ទាំងកូនទេ ហើយការចៀរយកក្បាលទឹកគឺត្រឹមប្រមាណតែ ៧៥-៨០ភាគរយប៉ុណ្ណោះ ដោយរក្សា ២៥ភាគរយទៀតភ្ជាប់នឹងសំបុកដើម្បីឱ្យឃ្មុំវាចិញ្ចឹមកូនផង និងអាចឱ្យឃ្មុំបំពេញនូវក្បាលទឹកបន្តផង ដែលត្រឹមមួយខែបន្ទាប់បងប្អូនយើងអាចទៅយកម្ដងទៀតបាន ហើយឃ្មុំមួយសំបុក យើងអាចប្រមូលផលបានដល់ទៅ៣ដង”

លោកបន្តថា ៖
“ដោយឡែកការយកឃ្មុំវិញ យើងត្រូវញែកក្បាលទឹកដោយប្រើកំបិតឈើ ដើម្បីកាត់យក្បាលទឹក ដោយមិនត្រូវកាត់យកសំបុកកូន ឬកាប់ទាំងបង្គងនោះទេ ចៀសវាងធ្វើឱ្យឃ្មុំផុតពូជ។ ចំណែកឯការប្រមូលទាំងសំបុក គឺការជាប្រមូលមិនមាននិរន្តរភាព ដោយសារការឃ្មុំសម័យមុនគេប្រើគប់ភ្លើងអាចធ្វើឱ្យងាប់មេឃ្មុំ ហើយបើយកទាំងសំបុកមានកូន ក៏ធ្វើឱ្យដាច់ពូជកូនឃ្មុំផងដែរ”
ចំពោះគុណភាពវិញ លោក ប៊ុនធឿន បានលើកឡើងថា ទឹកឃ្មុំដែលមានគុណភាពគឺទាក់ទងនឹងកត្តាអាកាសធាតុ ប្រសិនបើពុំមានភ្លៀងធ្លាក់មុនរដូវនោះទេ ទឹកឃ្មុំមានសភាពខាប់ល្អដែលមានកំហាប់សំណើមក្នុងទឹកឃ្មុំត្រឹម ១៨-១៩ភាគរយ នោះជាទឹកឃ្មុំមានគុណភាពល្អ។ ប្រសិនបើមានភ្លៀងធ្លាក់ច្រើនចំពេលឃ្មុំក្រេបផ្កា ឬក៏រដូវប្រមូលផលនោះទឹកឃ្មុំអាចរាវ និងថយចុះគុណភាពបន្តិច ដែលមានកំហាប់សំណើមត្រឹម ២២-២៣ភាគរយប៉ុណ្ណោះ។

លោកបញ្ជាក់ទៀតថា ៖
“ទឹកឃ្មុំដែលមានសភាពរាវ មិនមែនវាជាទឹកឃ្មុំមិនសុទ្ធនោះទេ គឺសុទ្ធដូចគ្នាគ្រាន់តែសភាពទឹកឃ្មុំមានរាវ មានខាប់ អាស្រ័យទៅតាមរដូវកាល និងកំហាប់សំណើម ដែលគេអាចវាស់ដោយម៉ាស៊ីនត្រឹមត្រូវ។ ពាក់ព័ន្ធនឹងគុណភាពនេះដែល ក៏អាស្រ័យលើទំនុកចិត្ត និងភាពជឿជាក់គ្នារវាងសមាជិកសហគមន៍ និងសហគមន៍ ដែលអ្នកប្រមូលផលមានភាពស្មោះត្រង់ថាខ្លួនយកទឹកឃ្មុំព្រៃពិតមែន មិនមែនលាយស្ករអ្វីឡើយ។ ចំណែកពណ៌ទឹកឃ្មុំពុំអាចកំណត់ថា ទឹកឃ្មុំពណ៌ណាមួយជាទឹកឃ្មុំសុទ្ធនោះទេ ដោយសារទឹកឃ្មុំមានច្រើនប្រភេទ ហើយពណ៌របស់ទឹកឃ្មុំអាចខុសគ្នាទៅតាមតំបន់ដូចជានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ កោះកុងជាដើម ដោយភាគច្រើនទឹកឃ្មុំដែលមានពណ៌ស្អាតគឺមកពីខេត្តមណ្ឌលគិរី ចំណែកខេត្តដទៃទៀតអាចឆាប់ខ្មៅបន្តិច”
សម្រាប់ទឹកឃ្មុំមណ្ឌគិរីនេះទៀតសោត ក៏ជាឱសថមួយដ៏មានប្រសិទ្ធភាព ដោយសារនៅតំបន់នោះឃ្មុំអាចក្រេបយកលំអងផ្កាព្រៃបានច្រើនប្រភេទ ពោលគឺច្រើនជាខេត្តដទៃទៀត ប៉ុន្តែគុណភាពគឺសុទ្ធដូចគ្នា ផ្អែមដូចគ្នា។
ចុងក្រោយ លោក ស៊ឹម ប៊ុនធឿន ក៏សូមលើកទឹកចិត្តឱ្យបងប្អូនក្នុងសហគមន៍គោរពគោលការណ៍យកឃ្មុំប្រកបដោយនិរន្តរភាព ដែលអាចទទួលបានផលប្រយោជន៍រយៈពេលយូរ ទទួលបានទំនុកចិត្តពីសហគមន៍ ក៏ដូជជាពង្រីកទីផ្សារទឹកឃ្មុំព្រៃឱ្យកាន់តែធំ។
សូមបញ្ជាក់ផងដែរថា ទឹកឃ្មុំ គឺជាអង្គធាតុរាវដែលមានរសជាតិផ្អែមផលិតដោយឃ្មុំហើយរសជាតិផ្អែមទាំងនោះបានមកពីទឹកដមផ្កា។ ពណ៌លឿងថ្លារបស់វាក៏បានមកពីធម្មជាតិដែលធ្វើឱ្យតម្លៃរបស់វាខ្ពស់។ រសជាតិនៃទឹកឃ្មុំខុសគ្នាអាស្រ័យលើប្រភេទផ្កាដែលឃ្មុំក្រេបទឹកដម។ ទឹកឃ្មុំមានកម្រិតស្ករម៉ូណូសាក់ការីត ហ្វុចតូស និងគ្លុយកូសខ្ពស់ ហើយវាមានផ្ទុកជាតិស្ករប្រហែលពី ៧០ ទៅ ៨០ ភាគរយដែលអាចផ្ដល់នូវភាពផ្អែម។ ទឹកឃ្មុំក៏មានលក្ខណៈសម្បត្តិជាថ្នាំសំលាប់មេរោគ និងបាក់តេរីផងដែរ។
តាមរយៈគេហទំព័រស្ពានបានលើកឡើងពីអត្ថប្រយោជន៍មួយចំនួននៃទឹកឃ្មុំដូចខាងក្រោម ៖
១. ព្យាបាលរបួស និងរលាក៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងបណ្ណាល័យ Cochrane បានបង្ហាញថាទឹកឃ្មុំអាចជួយព្យាបាលការរលាកបាន ហើយការប្រើទឹកឃ្មុំគឺមានការចំណាយថវិការអស់តិច និងមានសុវត្ថិភាពជាងការប្រើប្រាស់ពពួកថ្នាំអង់ទីប៊្យូទិចដែលត្រូវបានគេប្រើជាញឹកញាប់ និងមានផលរំខាន។ ជាការពិតណាស់ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី The Lancet Infectious Disease បានសន្និដ្ឋានថាការលាបទឹកឃ្មុំទៅនឹងស្នាមរបួសរបស់អ្នកជំងឺមានគុណសម្បត្តិដូចជាថ្នាំអង់ទីប៊្យូទិចធម្មតា។
២. កាត់បន្ថយរយៈពេលនៃជំងឺរាគ៖ យោងតាមការពិនិត្យអ្នកជំងឺដោយផ្អែកលើការស្រាវជ្រាវអំពីទឹកឃ្មុំវាបានបង្ហាញឱ្យឃើញពីប្រសិទ្ធិភាពកាត់បន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលនៃជំងឺរាគ។ ទឹកឃ្មុំក៏ជួយលើកកម្ពស់នៃការកើនឡើងជាតិប៉ូតាស្យូម និងការទទួលទានទឹកដែលជាជំនួយយ៉ាងខ្លាំងនៅពេលដែលមានបញ្ហារាគ។ ការស្រាវជ្រាវមួយនៅទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាបានបង្ហាញថាទឹកឃ្មុំក៏មានសមត្ថភាពក្នុងការទប់ស្កាត់សកម្មភាពរបស់ភ្នាក់ងារបង្កជំងឺដែលបណ្តាលឱ្យរាគ។
៣. ការពារការចាល់ជាតិអាស៊ីត៖ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាទឹកឃ្មុំអាចកាត់បន្ថយលំហូរនៃអាស៊ីតក្រពះ និងអាហារដែលមិនងាយរំលាយ ដែលជាហេតុអ្វើឱ្យមានជំងឺច្រាលអាស៊ីតក្នុងក្រពះ (GERD)។ GERD អាចបណ្តាលឱ្យរលាកក្រពះ និងក្រហាយទ្រូង។
៤. ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ៖ ក្នុងឆ្នាំ ២០១០ អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិក្សានៅសាកលវិទ្យាល័យ Amsterdam បានរាយការណ៍នៅក្នុងកាសែត FASEB ថាសមត្ថភាពរបស់ទឹកឃ្មុំក្នុងការសម្លាប់បាក់តេរីស្ថិតនៅក្នុងទម្រង់ជាប្រូតេអ៊ីនហៅថា defensin-1 ដែលមាននៅក្នុងទឹកឃ្មុំ។ ការសិក្សាថ្មីមួយបន្ថែមទៀតនៅក្នុងគ្លីនិកអតិសុខុមជីវសាស្ត្រ និងជំងឺឆ្លងរបស់អឺរ៉ុបបានបង្ហាញថាទឹកឃ្មុំអាចជួយការពារបាក់តេរី Clostridium difficile ពីការតាំងទីលំនៅនៅក្នុងខ្លួនមនុស្ស។ C. difficile ត្រូវបានគេស្គាល់ថាបណ្តាលឱ្យរាគ និងឈឺធ្ងន់ធ្ងរ។
៥. បន្ថយរោគសញ្ញាផ្តាសាយ និងក្អក៖ អង្គការសុខភាពពិភពលោក (WHO) ណែនាំថាទឹកឃ្មុំជាឱសថបំបាត់ក្អកធម្មជាតិ។ បណ្ឌិត្យសភាកុមារអាមេរិចក៏ទទួលស្គាល់ទឹកឃ្មុំជាថ្នាំព្យាបាលសម្រាប់ការក្អកផងដែរ។ ទោះជាយ៉ាងណាក៏ដោយពួកគេណែនាំថាទឹកឃ្មុំមិនសមស្របសម្រាប់កុមារអាយុក្រោមមួយឆ្នាំទេ។ ការសិក្សាមួយនៅឆ្នាំ ២០០៧ ដោយមហាវិទ្យាល័យវេជ្ជសាស្ត្រ Penn State បានបង្ហាញថាទឹកឃ្មុំកាត់បន្ថយអាការៈក្អកនៅពេលយប់ និងធ្វើឱ្យការគេងមានភាពប្រសើរឡើងចំពោះកុមារដែលមានការបញ្ហាផ្លូវដង្ហើមល្អជាងប្រើថ្នាំក្អកដែលមានឈ្មោះថា dextromethorphan ។
៦. ជំនួសស្ករដែលបានបន្ថែមនៅក្នុងរបបអាហារ៖ រសជាតិផ្អែមរបស់ទឹកឃ្មុំធ្វើឱ្យវាអាចជំនួសស្ករនៅក្នុងរបបអាហារ។ ស្ករដែលបានបន្ថែមនៅក្នុងរបបអាហារផ្តល់នូវកាឡូរីលើសលប់ និងមិនមានសារធាតុចិញ្ចឹមទេដែលអាចនាំឱ្យមានការឡើងទម្ងន់ ព្រមទាំងធ្វើឱ្យហានិភ័យនៃជំងឺលើសឈាម និងទឹកនោមផ្អែមមានការកើនឡើង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































