AMS Economyតំបន់តាមបណ្ដោយផ្លូវជាតិលេខ១ និងលេខ៦ បានក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់
ភ្នំពេញ ៖ តំបន់នៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ បានក្លាយជាតំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍ ដោយក្នុងនោះក៏មានការបែងចែកទៅតាមតំបន់នីមួយៗផងដែរ ហើយតំបន់ប៉ែកខាងកើតរាជធានីភ្នំពេញ ដែលមានតាមបណ្ដោយផ្លូវជាតិលេខ១ និងតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ តំបន់តាមបណ្ដោយផ្លូវជាតិលេខ៦ បាន និងកំពុងក្លាយជាតំបន់ដែលមានការអភិវឌ្ឍលំនៅឋានតម្លៃខ្ពស់ដ៏គួរឱ្យទាក់ទាញផងដែរ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ថា ការអភិវឌ្ឍនៅតាមផ្លូវជាតិសំខាន់ៗជុំវិញរាជធានីភ្នំពេញ បាននិងកំពុងបង្ហាញពីសក្ដានុពលខុសៗគ្នា ដោយក្នុងនោះផ្លូវជាតិលេខ៣ និងលេខ៤ជាតំបន់ដែលទាក់ទាញទៅលើឧស្សាហកម្ម និងកសិឧស្សាហកម្មបែបទំនើប ដោយសារជាទីតាំងដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពុងផែទឹកជ្រៅ និងទៅកាន់ច្រកព្រំដែនកម្ពុជាថៃ ដើម្បីបន្តទៅប្រទេសទី៣ផងដែរ ។

លោកបន្តថា ៖
“សម្រាប់តំបន់ផ្លូវជាតិលេខ១ និងលេខ៦ បច្ចុប្បន្ននេះ យើងឃើញថា មានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនបាន និងកំពុងបណ្ដាក់ទុនវិនិយោគ បង្កើតគម្រោងថ្មីៗ ដែលមានតម្លៃខ្ពស់ៗផងដែរ ហើយយើងក៏ឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានល្បីៗ ដូចជា ប៉េងហួត អ័រគីដេវីឡា និងបុរីធំៗជាច្រើនទៀត កំពុងសាងសង់សម្រាប់ផ្គត់ផ្គង់ជូនអតិថិជន។ នៅពេលមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានល្បីៗចូលទៅកាន់តំបន់ណាមួយ អ្នកមានជីវភាពខ្ពស់ក៏ចាប់អារម្មណ៍ និងចង់ទិញផ្ទះស្នាក់នៅក្នុងតំបន់ទាំងនោះដែរ ដែលធ្វើឱ្យតំបន់នោះកាន់តែទាក់ទាញការវិនិយោគលំនៅឋានតម្លៃខ្ពស់កាន់តែច្រើន”

លោក Eric Chong អ្នកគ្រប់គ្រងបុរីមកពីប្រទេសសិង្ហបុរីមួយរូបដែលមានទីតាំងវិនិយោគនៅតាមបណ្ដោយផ្លូវជាតិលេខ៦ គឺបុរីណាឌី បាននិយាយថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនរបស់ខ្លួនបោះទីតាំងវិនិយោគនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ពីព្រោះតែខ្លួនបានឃើញពីសក្ដានុពលតំបន់នោះមានភាពទាក់ទាញ ហើយគម្រោងធំៗមួយចំនួនរបស់រដ្ឋក៏មានទីតាំងនៅតំបន់ជិតនឹងផ្លូវជាតិលេខ៦ផងដែរ។ ក្រៅពីនេះនៅមានគម្រោងទីក្រុងរណបជ្រោយចង្វារដែលមានទីតាំងជាប់នឹងផ្លូវជាតិលេខ៦ និងកំពុងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ នៅមានគម្រោងលំនៅដ្ឋានបែបទំនើបភូមិកីឡាស្ថិតជាប់ពហុកីឡដ្ឋានមរតកតេជោ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនទៀង។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ក៏បានលើកឡើងថា ការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញសុទ្ធតែមានសក្ដានុពលដូចគ្នា ប៉ុន្តែមានការបែងចែកទៅតាមតំបន់នីមួយៗ ដូចជានៅតំបន់ប៉ែកខាងជើង មានគម្រោងធំៗជាច្រើន ដែលអាចជំរុញឱ្យមានការអភិវឌ្ឍលំនៅឋានច្រើន និងអាចក្លាយជាតំបន់ពាណិជ្ជកម្មនៅពេលខាងមុខ។ លោកឧកញ៉ាបញ្ជាក់ថា ដោយសារតែមានគម្រោងជាច្រើនបានបង្ហាញខ្លួនជាបន្តបន្ទាប់ និងមានតម្រូវការប្រើប្រាស់ដីកាន់តែច្រើនបានធ្វើឲ្យអត្រានៃកំណើនតម្លៃដីធ្លីនៅប៉ែកខាងជើងនេះហាក់ទទួលបានតួលេខខ្ពស់បើធៀបនឹងតំបន់ផ្សេងៗទៀតជុំវិញរាជធានីភ្នំពេញ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































