AMS Economyប្រាក់រៀល បានជួយកសាងសេដ្ឋកិច្ច និងកំពុងទូទាត់យ៉ាងសកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានអះអាងថា ការចរាចរប្រាក់រៀលនៅលើទីផ្សារក្នុងកាន់តែច្រើន គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយស្ដារ និងគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ រាប់ទាំងការប្រើប្រាស់ប្រាក់រៀលដោយផ្ទាល់ ក៏ដូចជាការទូទាត់ប្រាក់រៀលតាមរយៈប្រព័ន្ធអេឡិចត្រូនិក។

ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា វត្តមានរបស់ប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារ និងកសាងអធិបតេយ្យភាពសេដ្ឋកិច្ច និងសង្គមជាតិនៅក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។

ឯកឧត្តមបានលើកឡើងថា មុននឹងក្លាយជារូបិយវត្ថុមួយប្រកបដោយទំនុកចិត្ត រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំទិវាប្រាក់រៀលឆ្នាំនេះ ដូចគ្នានឹងឆ្នាំមុនៗដែរ ដែលទទួលបានជោគជ័យច្រើនក្នុងការទាក់ទាញយុវជនចូលរួម និងឱ្យស្គាល់កាន់ច្រើនពីប្រាក់រៀល ជាមួយនឹងក្ដីសង្ឃឹមថា យុវជនកម្ពុជានឹងបន្តចូលរួមគាំទ្រក្នុងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងថា ៖
“នេះជាសញ្ញាវិជ្ជមាននៃការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា ព្រោះការអង្កេតរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការប្រើប្រាស់ប្រាក់រៀលច្រើនតែធ្វើឡើងនៅតាមជនបទ ខណៈទីប្រជុំនៅទីក្រុង និងតាមខេត្តនៅប្រើប្រាស់ប្រាក់ដុល្លារច្រើននៅឡើយ។ ប៉ុន្តែការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក បាគង មានការទូទាត់ជាប្រាក់រៀលបានច្រើន»”
លោកជំទាវបានមានប្រសាសន៍ថា៖
“បច្ចុប្បន្នរំហូរនៃការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកំពុងកើនឡើងគួរឱ្យកត់សំគាល់។ តាមរយៈការដាក់ឱ្យប្រាស់ប្រព័ន្ធបាគង និងប្រព័ន្ធអេឡិចត្រូនិកផ្សេងៗទៀត នឹងធ្វើឱ្យការទូទាត់ប្រាក់រៀលមានកាន់តែច្រើន និងកាន់តែងាយស្រួល។ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន បានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ មោទនភាពជាតិ ហើយកាលណាប្រាក់រៀល ត្រូវបានប្រើប្រាស់ច្រើន នឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជា មានលទ្ធភាពធ្វើគោលនយោបាយកាន់តែច្រើន”
នាយកប្រតិបត្តិសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក ផល វ៉ាន់ឌី បានមានប្រសាសន៍ផងដែរថា ប្រាក់រៀលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ដើម្បីគាំទ្រលើការប្រើប្រាស់ប្រាក់រៀល សមាគមមីក្រូហិរញ្ញវត្ថុបានតម្រូវឱ្យសមាជិកផ្ដល់ប្រាក់កម្ចីជាប្រាក់រៀលឱ្យបានច្រើន និងបានយ៉ាងតិចលើស១០ភាគរយ។
លោក ផល វ៉ាន់ឌី បានមានប្រសាសន៍ថា ៖
“សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាជិក បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រាក់រៀល ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជាបានសម្រេចផ្ដល់អត្រាជាប្រាក់កម្ចីក្នុងទំហំប្រមាណ២០ភាគរយ ដោយលើសកម្រិតដែលតម្រូវដោយធនាគារជាតិនៃកម្ពុជាទៀតផង”
លោក ផល វ៉ាន់ឌី បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្ដី សមាគមមីក្រូហិរញ្ញវត្ថុបាន និងកំពុងព្យាយាមធ្វើយ៉ាងណាលើកកម្ពស់ការកម្ចីជាប្រាក់រៀលឱ្យបានកាន់តែច្រើនក្នុងចន្លោះ៣០-៥០ភាគរយ ប៉ុន្ដែក្នុងនោះត្រូវការមានការរួមចំណែកពីសំណាក់ប្រជាពលរដ្ឋផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីអាថ៌កំបាំងនៅពីក្រោយភាពក្លាហានរបស់ប៉ូឡូញ ដែលហ៊ានប្រឈមមុខផ្នែកយោធាជាមួយរុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម្លាំងបន្ថែមនៅតាមព្រំដែនភាគខាងជើង ជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី បន្ទាប់ពីមានសកម្មភាពគួរឲ្យសង្ស័យចេញពីទីនោះ។ លោក Donald Tusk បានបញ្ជាក់ថា អាជ្ញាធរប្រទះឃើញមានមនុស្សបំភ្លឺពិលនាពេលអធ្រាត្រនៅព្រំដែនជាប់ Kaliningrad ដែនដីរបស់រុស្ស៊ី
ប៊ុលហ្គារីចាប់ផ្តើមដាក់ពង្រាយរថពាសដែក Stryker ក្នុងគម្រោងទំនើបកម្មយោធាដ៏ធំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/11/2026
ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំនើបកម្មវិស័យការពារជាតិទ្រង់ទ្រាយធំ ដោយមានការបញ្ជាទិញយានយន្តប្រយុទ្ធ និងយានយន្តគាំទ្រផ្នែកភស្តុភារសរុបចំនួន ១៩៨គ្រឿង
ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ !
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 05/11/2026
ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែនាំ គណនីសន្សំតាមផែនការ (Plan Account) ដែលជាជម្រើសដ៏ល្អក្នុងការសម្រេចក្តីស្រមៃ និងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍បន្ថែម និងរំភើបដល់អតិថិជន អិលអូអិលស៊ី បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ឱកាសឈ្នះរង្វាន់ធំ iPhone 17 Pro (512GB)
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជំរុញឲ្យអ្នកពាក់ព័ន្ធរួមគ្នារៀបចំប្លង់គោលប្រើប្រាស់ដីឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្ដានុពល និងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ឆ្នេរ ខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/11/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។ យ៉ាងណាក៏ដោយ ការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីសម្រាប់ខេត្តកំពត
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































