AMS Economyមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ៖ រដ្ឋមិនអាចបញ្ចុះតម្លៃពន្ធលើប្រេងឥន្ធនៈបានច្រើនទេ ព្រោះអាចប៉ះពាល់ដល់សេដ្ឋកិច្ចរួម
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» ថា រាជរដ្ឋាភិបាលនឹងមិនអាចបញ្ចុះតម្លៃពន្ធលើប្រេងឥន្ធនៈបានច្រើននោះទេ ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ចំណូល និងថវិកាជាតិសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលក៏បានចំណាយទៅលើការទប់តម្លៃប្រេងក្នុងប្រទេសមួយចំនួនរួចទៅហើយ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា រាជរដ្ឋាភិបាលមិនអាចកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈ ដើម្បីទម្លាក់តម្លៃប្រេងសាំងនៅកាលៈទេសៈនេះបានទេ ព្រោះត្រូវការចំណូលយកទៅឧបត្ថម្ភពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលត្រូវចំណាយក្នុង១ខែៗ ជាង៣០លានដុល្លារអាមេរិក។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖
“យើងយល់ហើយការលំបាករបស់អ្នករកស៊ី អ្នកក្រីក្រ តែយើងមិនមែនខ្វះចំណូលតែអ្នករកស៊ីពាក់ព័ន្ធនឹងប្រេងទេ យើងខ្វះចំណូលទៅចំណាយទ្រទ្រង់អ្នកក្ររាប់លាននាក់ ដែលយើងកំពុងឧបត្ថម្ភ។ ឥឡូវនេះយើងកំពុងជួយអ្នកក្រមួយខែៗ ប្រមាណជាង៣០លានដុល្លារ នេះជាជំរើសគោលនយោបាយមួយដ៏ពិបាក ហើយជឿថាសភាពការណ៍បច្ចុប្បន្ននេះ ការបន្ថយពន្ធលើប្រេងសាំងមិនទាន់ជាជម្រើសល្អ ជាងការឧបត្ថម្ភអ្នកដែលលំបាក និងអ្នកដែលងាយរងគ្រោះនោះទេ”
ឯកឧត្តមបានអះអាងថា បើមានការបញ្ចុះតម្លៃពន្ធលើប្រេងសាំងនឹងធ្វើឱ្យប៉ះពាល់ដល់ចំណូលជាតិក្នុងទំហំធំមួយ ការបន្ធូរបន្ថយពន្ធនាំចូលប្រេងឥន្ធនៈ គឺត្រូវបាត់បង់ចំណូលយ៉ាងច្រើន អាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ខណៈដែលចំណូលពន្ធបានពីប្រេងនេះ បានរួមចំណែកជួយដល់ជនក្រីក្រជាច្រើន ដែលកំពុងរងគ្រោះក្នុងវិបត្តិកូវីដ-១៩។
ទោះយ៉ាងណាក៏ដោយ ឯកឧត្តមបានយល់ និងលើកឡើងពីផលលំបាកចំពោះអ្នករកស៊ីក្រៅប្រព័ន្ធ ដូចជាផ្នែកដឹកជញ្ជូនដែលប្រើសាំងជាមូលដ្ឋាន។ ប៉ុន្តែ ថ្ងៃណាមួយ អ្នកទាំងនោះនឹងអាចដំឡើងថ្លៃលើសេវាដឹកជញ្ជូនរបស់ខ្លួនបាន។ លើសពីនេះទៀត ពលរដ្ឋអាចបោះបង់អាជីពនេះទៅធ្វើអ្វីផ្សេង ដែលអាចរកបានចំណូលច្រើន។ សព្វថ្ងៃនេះ អ្នកស្នើសុំប្រាក់ឧបត្ថម្ភពីរដ្ឋ មានការកើនឡើងជាបន្តបន្ទាប់។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ការឡើងថ្លៃនៃប្រេងឥន្ទនៈនេះគឺជានិន្នាការរួមដែលប៉ះពាល់ទាំងអស់គ្នា។ ជាមួយគ្នានេះ រដ្ឋបានជួយសម្រួលមួយចំនួនហើយ ដូចជាការកំណត់អត្រាពន្ធមួយថេរ បើទោះបីជាតម្លៃប្រេងនាំចូលពីទីផ្សារអន្តរជាតិឡើង ឬថយចុះក៏ដោយ តែក្រសួងពាណិជ្ជកម្ម បានតាមដានការលក់រាយរៀងរាល់ខែ ដើម្បីកំណត់ថ្លៃប្រេងឥន្ធនៈលក់នៅតាមស្ថានីយនីមួយកុំឱ្យមានកេងបន្លំផ្សេងៗផងដែរ។
សូមបញ្ជាក់ថានៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធពីការនាំចូលផលិតផលតេលសិលា (ប្រេងឥន្ធនៈ) មានចំនួន ២,១៥៧.១ប៊ីលានរៀល ស្មើនឹងប្រមាណជិង ២៥០លានដុល្លារ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...

កម្ពុជាត្រៀមផលិតប្រេង CNSL ដែលចម្រាញ់ចេញពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យជាច្រ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































