៤. បារាំង៖ Banque de France ដែលជាធនាគារកណ្តាលបារាំងរក្សាទុកទុនបម្រុងមាស ២ ៤៣៦,៩៧ តោននៅក្នុងប្រទេស។ មាសទាំងនោះត្រូវបានរក្សាទុកនៅទីតាំងក្រោមដីដែលមានសុវត្ថិភាពរបស់ធនាគារមានឈ្មោះថា La Souterraine ដែលជាឃ្លាំងមាសមួយក្នុងចំណោមកន្លែងដាក់មាសទាំង ៤ សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
៥. រុស្ស៊ី៖ The Bank of Russia គឺជាធនាគារកណ្តាលរបស់រុស្ស៊ីបានកាន់កាប់មាសចំនួន ២ ៣៣២,៧៤ តោន។ រុស្ស៊ីក៏ដូចទៅបារាំងផងដែរ ដោយធនាគារកណ្តាលរបស់រុស្ស៊ីបានជ្រើសរើសរក្សាទុកមាសទាំងអស់របស់ខ្លួនក្នុងស្រុក។ ទុនបម្រុងមាសពីរភាគបីត្រូវបានរក្សាទុកនៅក្នុងអគារធនាគារនៅទីក្រុងមូស្គូ ហើយមួយភាគបីទៀតរក្សាទុកនៅ Saint Petersburg។ បើនិយាយពីការផលិតមាស រុស្សីគឺជាប្រទេសផលិតមាសធំជាងគេទី ៣ នៅលើពិភពលោក ហើយបានចាប់ផ្តើមទិញមាសនៅឆ្នាំ ២០០៧។ យ៉ាងណាមិញ រោងចក្រចម្រាញ់របស់រុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យលក់មាសចូលទៅក្នុងទីផ្សារទីក្រុងឡុងដ៍ ខណៈដែលទណ្ឌកម្មរបស់លោកខាងលិចក៏បានបង្កកទុនបម្រុងមាសរុស្ស៊ីផងដែរ។
៦. ចិន៖ People’s Bank of China (PBoC) គឺធនាគារកណ្តាលរបស់ចិនដីគោកមានទីតាំងនៅទីក្រុងប៉េកាំង និងបានកាន់កាប់កមាសចំនួន ២ ២៦,៣៩ តោន។ នៅឆ្នាំ ២០០០ ចិនចាប់ផ្តើមសម្រុកទិញមាស។ ក្នុងឆ្នាំ ២០០១ ធនាគារកណ្តាលចិនមានមាសចំនួន ៤០០ តោននៅក្នុងទុនបម្រុង ហើយរយៈពេលជាង ២ ទសវត្សរ៍ក្រោយមក ទុនបម្រុងមាសសរុបបានកើនឡើង ៤៥៩ ភាគរយ។ ក្នុងឆ្នាំ ១៩៨២ PBoC បានបង្កើតកាក់មាស Panda ជាឡើងដំបូង ហើយកាក់ Panda ឥឡូវនេះគឺជាកាក់មួយក្នុងចំណោមកាក់មាសកំពូលទាំងប្រាំដែលចេញដោយធនាគារកណ្តាល។ មិនត្រឹមតែប៉ុណ្ណោះ PBoC គឺជាអ្នកទិញមាសកំពូលសម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២៤។