AMS Economyពិភពលោកជួបវិបត្តិស្បៀង ខណៈកម្ពុជាជាប្រទេសមានសន្និធិស្បៀង និងបានត្រៀមខ្លួនទប់ទល់នឹងអសន្តិសុខស្បៀង
ភ្នំពេញ៖ ក្រោយពេលការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលកំពុងតែអូសបន្លាយបានធ្វើពិភពលោកជួបវិបត្តិ និងកើតមានអតិផរណា ជាពិសេសមានក្ដីបារម្ភកាន់តែខ្លាំងពាក់ព័ន្ធនឹងវិបត្តិសន្តិសុខស្បៀងអាហារ ដ្បិតថាការនាំចេញរបស់រុស្ស៊ីកំពុងរងសម្ពាធកាន់តែខ្លាំង ដោយសារតែទណ្ឌកម្មនានាពីសំណាក់លោកខាងលិចដែលបានរំខានដល់ការនាំចេញទៅកាន់ទីផ្សារសកល។

ក្ដីបារម្ភពីវិបត្តិស្បៀងអាហារ កើតមានដោយសារតែទាំងរុស្ស៊ី និងអ៊ុយក្រែន តំណាងឱ្យជិតមួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលីសកល ហើយការខ្វះខាតការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗ រួមមានពោត និងប្រេងផ្កាឈូករ័ត្ន ខណៈដែលអ៊ុយក្រែនក៏ជាប្រទេសនាំចេញដ៏ធំ ប៉ុន្តែកំពុងកកស្ទះនៅកំពង់ផែ។

យោងតាមទិន្នន័យ និងការព្យាករណ៍ពីការផ្គត់ផ្គង់អាហាររបស់សកលលោកបានអះអាងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះបញ្ហាអសន្តិសុខម្ហូបអាហារសកលលោកកំពុងឡើងដល់កម្រិតដ៏អាក្រក់បំផុតមិនធ្លាប់មានគិតចាប់តាំងតែពីវិបត្តិឆ្នាំ២០០៨ ហើយបានព្រមានថាសកលលោកនៅសល់ពេលវេលាត្រឹមតែ១០សប្តាហ៍ទៀតប៉ុណ្ណោះមុនពេលផលិតផលស្រូវសាឡីនឹងអាចអស់ពីស្តុក។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក៏បានបង្ហាញនូវក្តីបារម្ភជុំវិញវិបត្តិស្បៀងអាហារ និងថាមពល ដែលកម្ពុជាអាចនឹងជួបនៅឆ្នាំ២០២៣ខាងមុខ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ការព្យាករទុកឱ្យហើយ គឺឆ្នាំ២០២៣ អាចជាឆ្នាំវិបត្តិស្បៀង ដើរទន្ទឹមជាមួយវិបត្តិថាមពល ដែលបាននឹងកំពុងកើតរួចស្រេច ហើយប៉ះពាល់ដល់យើង”
បច្ចុប្បន្ននេះ ខ្សែច្រវ៉ាក់ផលិត និងផ្គត់ផ្គង់ស្បៀងកំពុងជាប់គាំងស្ទើរទាំងស្រុង និងកំពុងស្វែងរកការចរចាណាមួយដើម្បីអាចនាំចេញ ខណៈដែលផលប៉ះពាល់ក៏បានកើតមាន។ ជាក់ស្ដែង ប្រទេសឥណ្ឌាជាប្រទេសនាំចេញធំនូវផលិតផលកសិកម្មបានប្រកាសផ្អាកនាំចេញស្រូវសាលី ព្រោះឥទ្ធិពលនៃរលកកម្តៅបានប៉ះពាល់ដល់ការផលិត។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសលំដាប់លេខមួយលើពិភពលោកនាំចេញប្រេងដូង បានផ្អាកការនាំចេញមួយរយៈធ្វើឱ្យតម្លៃប្រេងឆាលើទីផ្សារពិភពលោក ដែលតានតឹងស្រាប់ដោយសង្គ្រាមនៅអ៊ុយក្រែន ឡើងថ្លៃដល់កំរិតកំពូលជាប្រវត្តិសាស្ត្រ ។ ប្រទេសម៉ាឡេស៊ីក៏បានហាមឃាត់ការនាំចេញមាន់ចំនួន៣លាន៦សែនក្បាលក្នុងមួយខែ ដើម្បីសម្រួលដល់ការកើនឡើងនូវតម្លៃម្ហូបអាហារ និងដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ផងដែរ។
ដោយឡែក សម្រាប់កម្ពុជា មានសន្និធិស្បៀង ការស្តុកស្រូវ ដោយមានអតិរេកស្រូវប្រមាណ៦លានតោន នាពេលបច្ចុប្បន្នក្នុងមួយឆ្នាំ បើគិតជាអង្ករ គឺស្មើនឹង៤លានតោន ដែលអាចធានាសុវត្ថិភាពស្បៀងចំពោះពលរដ្ឋបានមួយកម្រិតពីវិបត្តិសាកលនានា។
លោកស្រី តុង ចាន់ធាង ទីប្រឹក្សាឯករាជ្យលើវិស័យកសិកម្ម បានប្រាប់ AMS ថា ពាក់ព័ន្ធទៅនឹងបញ្ហាស្បៀងសាកលដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន បើទោះជាវានឹងមានឥទ្ធិពលមកដល់កម្ពុជាក៏ដោយតែវាជារឿងដែលមិនបារម្ភពេកទេ ព្រោះថាប្រជាកសិករកម្ពុជានៅតែផលិតជាធម្មតា ហើយអាចផលិតបន្ថែមនៅពាក់កណ្តាលរដូវបានទៀត ដូច្នេះទិន្នផលនូវតែទទួលបាន ហើយនឹងលក់បានថ្លៃទៅតាមការឡើងចុះនៃទីផ្សារ។
លោកស្រី តុង ចាន់ធាង បានមានប្រសាសន៍ថា ៖
“ជាការល្អ ជាសារព្រមានពីបញ្ហាកង្វះស្បៀងអាហារសាកល កំពុងវិវត្តន៍កាន់តែអាក្រក់ទៅ ព្រោះវានឹងជះឥទ្ធិពលខ្លាំងលើចរន្តស្បៀងអាហារក្នុងទីផ្សារពិភពលោក ចាំបាច់ត្រូវលុបចោលការរឹតបន្តឹងមិនចាំបាច់ ដើម្បីធានាឱ្យមានស្ថិរភាពលំហូរស្បៀង តែបញ្ហាវិបត្តិស្បៀងនៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋទូទៅគាត់ប្រកបមុខរបរផ្សេង អាចជួបការលំបាកខ្លះ តែចំពោះកសិករ បញ្ហាមិននាំទៅរកក្តីបារម្ភធ្ងន់ធ្ងរពេកទេ”
យោងតាមក្រសួងកសិកម្ម គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩% នៃផែនការ ២ ៦១៩៥០០ ហិកតា ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣ហិកតា ស្រូវកណ្ដាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួន ៧៩ ០៤៥ ហិកតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦ ១៤៣ហិកតា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកត្រៀមបញ្ចប់កញ្ចប់ជំនួយយោធា ៤ ពាន់លានដុល្លារដល់អ៊ីស្រាអែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការផ្ដល់ជំនួយយោធាប្រចាំឆ្នាំចំនួន ៤ ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ដោយគ្រោងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំក្រោយ
ហ្វាំងឡង់ ចូលរួមគំនិតផ្ដួចផ្ដើមការពារនុយក្លេអ៊ែររបស់បារាំង ចំពេលអឺរ៉ុបចង់ពង្រឹងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/11/2026
ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការនៅកម្រិតបច្ចេកទេសជាផ្លូវការហើយ
និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/11/2026
ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស
ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/11/2026
បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទោះបីជាប្រទេសកម្ពុជាបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាង ១% នៃការបំភាយសរុបនៅទូទាំងពិភពលោកក៏ដោយ ក៏កម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ធ...

ប្រទេសហ្វាំងឡង់បានសម្រេចចូលរួមគំនិតផ្ដួចផ្ដើមសំណាញ់ការពារនុយក្លេអ៊ែររបស់ប្រទេសបារាំង ដោយប្រទេសទាំងពីរបានចាប់ផ្ដើមកិច្ចសហប្រតិប...

វិស័យដីធ្លីសម្រាប់បម្រើការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មនៅកម្ពុជានៅតែមានតម្រូវការពីវិនិយោគិនក្នុងនិងក...

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្ម...

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកស...

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុងភ្នំពេញបន្តធ្លាក់ចុះបន្ថែមទៀតធៀបនឹងឆ្នាំ២០២៥កន្លងទៅ .....

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម...

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុង...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































