AMS Economyគម្រោងផ្លូវសំខាន់ៗចំនួន២ នឹងបង្ខិតរាជធានីភ្នំពេញ-ក្រុងព្រះសីហនុកាន់តែជិត និងទាក់ទាញការវិនិយោគ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងស្ថាបនា និងអភិវឌ្ឍន៍គម្រោងផ្លូវចំនួន២ខ្សែតភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ រួមមានផ្លូវជាតិលេខ៤ ដែលបានពង្រីកធំជាងមុនក្រោមកម្ចីរបស់ធនាគារពិភពលោក និងផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា គ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្នក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ គម្រោងផ្លូវទាំងពីរនេះនឹងបង្ខិតរាជធានីភ្នំពេញ-ក្រុងព្រះសីហនុឲ្យកាន់តែជិតជាងមុន និងបង្កើនភាពទាក់ទាញលើការវិនិយោគបន្ថែម។

លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ នឹងជួយឱ្យការដឹកជញ្ជូនកាន់តែប្រើពេលខ្លី និងចំណាយថវិកាតិចជាងមុន ចំណាយប្រេងតិចជាងមុន ហើយអាចដឹកបានច្រើនជើង ដោយសារតែផ្លូវល្បឿនលឿនអាចបើកបរបានក្នុងល្បឿនថេរ មិនមានការកកស្ទះ និងមិនមានឧបសគ្គច្រើនដូចផ្លូវដែលធ្លាប់ដឹកកន្លងមក។
លោកបានបញ្ជាក់ថា ៖
“យើងអាចនឹងចំណេញប្រេងច្រើន ហើយនឹងប្រើពេលវេលាកាន់តែខ្លី ខុសពីផ្លូវដែលយើងធ្លាប់ប្រើគឺផ្លូវលេខជាតិលេខ៤ មិនអាចបើកក្នុងល្បឿនលឿនបាន ហើយផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុក៏មានប្រវែងខ្លីជាងផ្លូវជាតិលេខ៤ផងដែរ”

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញអំពីវិស័យសក្កានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជាទៅកាន់មន្ត្រីជាន់ខ្ពស់ធនាគារពិភពលោក ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រ ការវាយតម្លៃលើសូចនាករដែលត្រូវសម្រេចបាន ការសិក្សាអំពីតម្រូវការអាទិភាពជាក់ស្តែង ការស្វែងយល់អំពីស្ថានភាពនៃតម្រូវការ និងមធ្យោបាយឈានទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានសម្រេចនូវផែនការអភិវឌ្ឍន៍មួយចំនួន និងកំពុងបន្តអនុវត្តផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយចំនួនទៀតដូចជាបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម ផែនការមេដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់នៅខេត្តសៀមរាបដែលជាតំបន់ប្រកបដោយសក្កានុពលសេដ្ឋកិច្ច និងទេសចរណ៍ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































