AMS Economyយល់ដឹងពីគោលនយោបាយវាយតម្លៃអចលនទ្រព្យនៅកម្ពុជា
ភ្នំពេញ៖ ឯកសារបឋមនៃក្របខ័ណ្ឌយុទ្ធសាស្ត្រគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលចុះ កាលបរិច្ឆេទថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០២ ក្នុងកថាខណ្ឌ៦-៣-៨ បានចែងថា ការវាយតម្លៃដី គឺជាការចាំបាច់សម្រាប់ការទិញនិង/ឬការលក់ជាសាធារណៈនូវដី និងអចលនវត្ថុសម្រាប់ការ ដកហូតនិងការទូទាត់សំណង សម្រាប់ការយកពន្ធដី និងទ្រព្យ និងសម្រាប់បំពេញមុខងារ របស់ទីផ្សារដឹងកជន។

ការវាយតម្លៃដីនិងទ្រព្យបានត្រឹមត្រូវគឺជាជំនាញអាជីពមួយដែលតម្រូវឲ្យមានការបណ្តុះបណ្តាល មានការអនុវត្តទូលំទូលាយ និងមានព័ត៌មានសំខាន់ជាច្រើនស្តីអំពីតម្លៃ ប្រាក់ចំណូល ព្រមទាំងលក្ខខណ្ឌនានានៃទីផ្សារដែលបានបញ្ចូលទៅក្នុងក្បាលដីនិងទ្រព្យ ជាក់ស្តែង។ នៅខែកក្កដា ឆ្នាំ២០០៩ សេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្តីពីគោលនយោបាយដីធ្លី បានចែងតម្រូវឲ្យ «រៀបចំប្រព័ន្ធវាយតម្លៃថ្លៃដីដែលមានលក្ខណ:ចូលរួម តម្លាភាព និងការទទួលស្គាល់ជាផ្លូវការ»។

ច្បាប់និងបទដ្ឋានគតិយុត្តជាច្រើនទៀត ដូចជាក្រមនីតិវិធីរដ្ឋប្បវេណី ក្រមរដ្ឋប្បវេណី ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុ ច្បាប់ស្ដីពីអស្សាមិករណ៍ជាដើម បង្ហាញនូវទំនាក់ទំនងនិងភាពចាំបាច់ ក្នុងការរៀបចំយន្តការសម្រាប់វាយតម្លៃថ្លៃអចលនទ្រព្យមួយជាផ្លូវការនិងមានតម្លាភាព ដើម្បីអាចអនុវត្តច្បាប់និងលិខិតបទដ្ឋានទាំងនោះប្រកបដោយប្រសិទ្ធភាពនិងយុត្តិធម៌។
ការវាយតម្លៃថ្លៃអចលនទ្រព្យសំដៅលើការវាយតម្លៃទាំងថ្លៃដី ទាំងថ្លៃសំណង់ផ្សេងៗ នៅជាប់នឹងដី។
ភាពមិនច្បាស់លាស់លើការវាយតម្លៃថ្លៃអចលនទ្រព្យនិងការប្រែប្រួលថ្លៃដី គួបផ្សំនឹងជំនាញបច្ចេកទេសមិនទាន់ស៊ីជម្រៅនិងកង្វះខាតឯកសារលម្អិតជាមូលដ្ឋាន ធ្វើឲ្យប្រតិបត្តិការវាយតម្លៃថ្លៃអចលនទ្រព្យនៅមិនទាន់សុក្រឹតនៅឡើយ។ ប្រការនេះបានបណ្ដាលឲ្យមានផលវិបាក ឬជះឥទ្ធិពលមិនល្អដល់ការចុះបញ្ជីដីធ្លីលើកដំបូងនិងការចុះបញ្ជីបន្ត ការប្រមូលពន្ធលើអចលនទ្រព្យការអនុវត្តសេចក្តីសម្រេចរបស់តុលាការ ការវិនិយោគ និងការផ្តល់ឥណទាន លើអចលនទ្រព្យដែលជាទូទៅអាចខ្ពស់ជាងឬទាបជាងតម្លៃទីផ្សារ។ល។ ជារួម គោលនយោបាយវាយតម្លៃថ្លៃអចលនទ្រព្យមានសារ:សំខាន់ណាស់ក្នុងការផ្តល់ទិសដៅការងារដែលត្រូវអនុវត្ត ដើម្បីឈានទៅបង្កើតបានជាប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យ មួយមានវិសាលភាពទូលំទូលាយ សម្រាប់បម្រើសេចក្ដីត្រូវការរបស់វិស័យសាធារណៈ និងវិស័យឯកជន និងធានានូវទីផ្សារដីធ្លីមួយមានប្រសិទ្ធភាពនិងតម្លាភាព។ ដូច្នេះ ការរៀបចំឲ្យមានប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យ គឺជាការឆ្លើយតបទៅនឹងរបត់នយោបាយ សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិដែលកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដំណាក់កាលទី១ ដែលមានតម្លៃ២៤៣លានដុល្លារគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថាកាត់បន្ថយថ្លៃដ...

ឡាវ និងចិនបានព្រមព្រៀងពង្រឹងការតភ្ជាប់បណ្តាញផ្លូវដែក ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញា...

រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាចំនួន ១.២ ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគោលនយោបាយអន្តរាគមន៍សេដ្ឋកិច្ចសំខាន់ៗចំនួន៣ ...

បរទេស ៖ ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៊ី បានឈានដល់ភាពតានតឹងសាជាថ្មីក្រោយពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រកាសជាសាធារណៈអំពីការពង្រាយកងកម...

ងកម្លាំងជើងគោកប៊ុលហ្គារីបានទទួលរថពាសដែកទំនើបប្រភេទ Stryker ផលិតនៅសហរដ្ឋអាម៉េរិកចំនួន ៥គ្រឿងដំបូង ដែលជាផ្នែកមួយនៃគម្រោងទំន...

ភ្នំពេញ ៖ ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន...

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរ...

រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារអាម៉េរិក នៅដ...
កម្មវិធីពិសេសរបស់ AMS ECONOMY



























































