AMS Economyរយៈពេល១ខែ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានយានយន្តឆ្លងកាត់ជាង ៤៣ម៉ឺនគ្រឿង
ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុទទួលបានយានយន្តឆ្លងកាត់សរុបចំនួន៤៣,៧ម៉ឺនគ្រឿង ដោយឆ្លងកាត់តាមស្ថានីយ៍ទាំង៨ទីតាំងនៅលើផ្លូវល្បឿនលឿននេះ។ នេះបើតាមរបាយការណ៍កត់ត្រាដោយក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា រាប់ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី០១ ខែតុលា ដល់ម៉ោង២៤យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មានយានយន្តឆ្លងកាត់ផ្លូវល្បឿនលឿនចំនួន ៤៣៧ ៣៨១គ្រឿង ដោយចេញចូលតាមស្ថានីយ៍ទាំង៨ទីតាំង ។ នៅក្នុងរយៈពេល១ខែនេះដែរ នៅលើផ្លូវល្បឿនលឿនភ្នំពេញក៏មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១៩ករណី ឬស្មើនឹង ០,០០៤ភាគរយ បើធៀបនឹងបរិមាណចរាចរណ៍ឆ្លងកាត់ ។

សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿនបានចាប់ផ្ដើមគិតថ្លៃសេវាធ្វើដំណើរហើយចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង៧ព្រឹកតទៅ ដោយសេវាធ្វើដំណើរនឹងត្រូវគណនាតាមចម្ងាយជាក់ស្ដែងនៃការបើកបរនិងតាមប្រភេទយានយន្ត។
តាមរយៈផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះដែរ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងប្រទេសទៅទស្សនា និងកម្សាន្តនៅក្នុងខេត្តព្រះសីហនុយ៉ាងច្រើន ជាក់ស្ដែងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ រយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ភ្ញៀវទេសចរទៅកម្សាន្តនៅក្នុងខេត្តព្រះសីហនុមានចំនួនរហូតទៅដល់១៥ម៉ឺននាក់ដែលជាបរិមាណមួយច្រើនលើសថ្ងៃបុណ្យជាតិនានាកន្លងមក ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុនេះក្រុមហ៊ុនចាប់ផ្ដើមយកថ្លៃសេវារយៈពេល៥០ឆ្នាំ ហើយនៅឆ្នាំទី៥១ ក្រុមហ៊ុននឹងប្រគល់ជូនរដ្ឋាភិបាលយើងវិញ ហើយនៅក្នុងកុងត្រាបានកំណត់ថា ស្ថានភាពផ្លូវត្រូវតែស្អាតដូចស្ថានភាពបច្ចុប្បន្ន។
ឯកឧត្តមបញ្ជាក់ថា ៖
“នៅពេលនោះរដ្ឋាភិបាលរបស់យើងនឹងបន្តយកថ្លៃពីពលរដ្ឋធ្វើដំណើរ ឬក៏បញ្ឈប់យកថ្លៃ យើងអត់ដឹងទេ ពីព្រោះពេលនោះខ្ញុំលែងនៅហើយ ទុកឱ្យក្មេងៗជំនាន់ក្រោយជាអ្នកចាត់ចែងទៅចុះ”
ឯកឧត្តមបន្តថា ផ្លូវល្បៀនលឿនភ្នំពេញក្រុងព្រះសីហនុគឺជាផ្លូវតភ្ជាប់ប៉ូលសំខាន់ៗពីរភ្នំពេញ និងក្រុងព្រះសីហនុ ដែលវានឹងជំរុញឱ្យមានការធ្វើសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងតំបន់សំខាន់ៗទាំងពីរ។ ក្រៅពីផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះដែរ កម្ពុជាក៏កំពុងតែពន្លឿនឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនមួយនេះសិក្សាគម្រោងផ្លូវល្បឿនលឿនទី២ គឺភ្នំពេញ-បាវិត ដើម្បីធ្វើយ៉ាងណាអាចបើកការដ្ឋានសាសងសង់នៅពាក់កណ្ដាលឆ្នាំ ២០២៣ខាងមុខ ។
ក្រសួងសាធារណការ និងដឹកជញ្ជូនសំណូមពរដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្ដីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































