AMS Economyរយៈពេល៣ត្រីមាស ក្រសួងដែនដីផ្ដល់លិខិតអនុញ្ញាតសាងសង់ជាង ៣ ០០០គម្រោង មានទឹកប្រាក់ជិត២ពាន់លានដុល្លារអាមេរិក
ភ្នំពេញ ៖ សកម្មភាពនៃការសាងសង់សំណង់នៅក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានដំណើរការបន្តបន្ទាប់ក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ ឬ៣ត្រីមាសដំបូង ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួន ៣ ១៧៦គម្រោង ។

ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្លែងនៅក្នុងពិធីបើកពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងវិស័យសំណង់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ក្នុងចំណោមគម្រោងសាងសង់ទូទាំងប្រទេស ៣ ១៧៦គម្រោងគិតជាទឹកប្រាក់វិនិយោគមានចំនួនប្រមាណ ១ ៩៦៣លានដុល្លារអាមេរិកក្នុងនោះបានផ្ដល់លិខិតអនុញ្ញាតសាងសង់គម្រោងបណ្ដុំលំនៅឋានមានលក្ខណជាបុរីចំនួន២០គម្រោង គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមានចំនួន៩៨គម្រោងស្មើនឹង១០០អគារ ដែលក្នុងនោះដែររាជធានីភ្នំពេញមាន៦៣គម្រោង ខេត្តព្រះសីហនុ ១១គម្រោង ខេត្តបន្ទាយមានជ័យ១២គម្រោង និងបណ្ដាខេត្តខេត្តផ្សេងៗទៀតមាន១២គម្រោង ។

ឯកឧត្តមបន្តថា ជាមួយនឹងកំណើននៃគម្រោងសាងសង់នាំឱ្យមានតម្រូវការលើសម្ភារៈសំណង់ បរិក្ខារសំណង់ ផលិតផលសំណង់ និងបច្ចេកវិទ្យាសំណង់ ដែលក្នុងនោះចាំបាច់ត្រូវមានស្តង់ដារត្រឹមត្រូវអនុលោមតាមបទប្បញ្ញតិ្ត បច្ចេកទេសសំណង ដើម្បីធានាគុណភាពសំណង់ និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់រួមទាំងគាំទ្រដល់ការអភិវឌ្ឍធ្វើឱ្យទីក្រុងមានភាពរស់រវើក មានការតភ្ជាប់ និងមានសុវត្ថិភាព ប្រកបដោយនិរន្តរភាព និងបរិស្ថាននៃការរស់នៅកាន់តែល្អប្រសើរ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានលើកឡើងថា ការអភិវឌ្ឍវិស័យសំណង់ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ នៅតែមានសកម្មភាព និងមានការអភិវឌ្ឍដដែលគ្រាន់តែសកម្មភាពនៃការអភិវឌ្ឍមានការថមថយបន្តិចធៀបនឹងមុនពេលកើតមានវិបត្តិ ។
លោកបន្តថា គម្រោងអភិវឌ្ឍន៍ចំនួនធំគឺជាគម្រោងវិនិយោគដោយវិនិយោគិនក្នុងស្រុក ខណៈអ្នកវិនិយោគមកពីបរទេសមានការថមថយបន្តិច ពីព្រោះតែបញ្ហានៃការធ្វើដំណើរ ហើយក្នុងឆ្នាំ២០២២នេះក៏មានវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនទៀតដែលធ្វើឱ្យមានការរារាំងដល់ការមកដល់នៃវិនិយោគិនមកកាន់ប្រទេសកម្ពុជា ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ
ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧








ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ភ្នំពេញ ៖ មនុស្សទូទៅអាចនឹងសើចនៅពេលដែលនរណាម្នាក់និយាយថា ខ្លួនធ្លាប់បានវិនិយោគលើ «ប័ណ្ណបំណុល ឬមូលបត្របំណុល» ព្រោះពាក្យបច្ចេកទេសនេះស្តាប់ទៅហាក់ដូចជាឆ្...

ភ្នំពេញ ៖ កម្មវិធីប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យពានរង្វាន់របស់ធនាគារក្នុងស្រុកមួយ បានរកឃើញក្រុមយុវជនដែលទទួលបានជ័យលាភី ជាមួយប្រាក់រង្វ...

រដ្ឋមន្ត្រីក្រសួងដែនដី ឯកឧត្តមសាយ សំអាល់ បានណែនាំឱ្យស្ថាបត្យករនិងវិស្វករគិតគូរពីសំណង់នៅតាមតំបន់ឱ្យស្របតាមបរិយាកាសនិងប្រពៃណី ...

El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើ...

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើ...

ដំណាំស្ពៃបូកគោពូជជប៉ុន ដែលដាំដុះលើទឹកដីខេត្តមណ្ឌលគិរី កំពុងទទួលបានការគាំទ្រពីអតិថិជន និងមានតម្រូវការខ្ពស់នៅលើទីផ្សារ ទាំង...

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney គ្រោងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីជំរុញកា...
កម្មវិធីពិសេសរបស់ AMS ECONOMY


























































